ករុណា ពេជ្រ៖ បទ​«តែង​សេចក្តី​អំពី​ពុក» ជា​រឿង​ពិត​របស់​ខ្លួន (vdo)

រឿងរ៉ាវរបស់តារាចម្រៀង ករុណា ពេជ្រ ត្រូវបានទម្លាយចេញ តាមរយៈបទចម្រៀង ដែល​មានចំណងជើងថា «តែង​សេចក្តីអំពីពុក»។ តារាចម្រៀងរូបនេះ បានបញ្ជាក់ថា ភាគច្រើននៃទំនុកច្រៀង គឺស្រដៀងនឹងរឿងពិតរបស់ខ្លួន។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 13, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿងរ៉ាវរបស់តារាចម្រៀង ករុណា ពេជ្រ ត្រូវបានទម្លាយចេញ តាមរយៈបទចម្រៀង ដែល​មានចំណងជើងថា «តែង​សេចក្តីអំពីពុក»។ តារាចម្រៀងរូបនេះ បានបញ្ជាក់ថា ភាគច្រើននៃទំនុកច្រៀង គឺស្រដៀងនឹងរឿងពិតរបស់ខ្លួន។


តារាចម្រៀង ករុណា ពេជ្រ។ (រូបថតហ្វេសប៊ុក)

តារា - «តែងសេចក្តីអំពីពុក» គឺជាចំណងជើងនៃបទចំរៀងច្រៀង របស់អ្នកចំរៀង នៅក្នុងផលិតកម្មថោន ករុណា ពេជ្រ ដែលត្រូវបានម្ចាស់ខ្លួន អះអាងស្ទើតែ៧០ភាគរយ ថាជាចំណែកនៃរឿងរ៉ាវជិវិតពិតរបស់ខ្លួន។

អាល់ប៊ុមដែលនឹងត្រៀមចេញ ក្នុងអំឡុងខែកក្តដានេះ គឺអ៊ាល់ប៊ុមពិសេស របស់ផលិតកម្មថោន ដែលរៀបចំ​ពី​រឿង​រ៉ាវពិត របស់តារាបីដួងក្នុងផលិតកម្មមួយនេះ។ សម្រាប់ ករុណា ពេជ្រ រៀបរាប់ពីសំណេរ​តែងសេចក្តី​អំពីរឿង​ពិត​របស់ឪពុកខ្លួន ខណៈអ្នកនាង សុខ ចាន់ធីតា ហៅ កាតុ រៀបរាប់ជីវិតដែលអ្នកនាង​ពពោះកូនស្រី​ អស់រយៈពេល​៩ខែដប់ថ្ងៃ។ ចំនែកតារាកំប្លែងនាយពែកមីវិញ បានរៀបរាប់ពីជីវិតពិតរបស់ខ្លួនផងដែរ ទាក់ទងនឹងស្ថានភាព​ដ៏​លំបាករបស់ខ្លួន មុន​នឹង​ទទួលបានជោគជ័យ ក្នុងជីវិតជាអ្នកកំប្លែង។

តាមរយៈ សាច់រឿងពិតទាំងបី ក្នុង អាល់ប៊ុមតែមួយនេះ រឿងរ៉ាវរបស់លោក ករុណា ពេជ្រ គួឱ្យទស្សនិកជន​ចាប់​អារម្មណ៍ជាងគេ ដោយទស្សនិកជនមិននឹកស្មានថា តារាចម្រៀងរូបនេះមានជីវិត ដូចនេះឡើយ។

ត្រង់ឃ្លាចម្រៀងដែលច្រៀងថា «ទឹកភ្នែកស្រក់តក់ លើសៀវភៅ ឱ្យខ្ញុំរៀបរាប់ម្តេចទៅ បើខ្លួនគ្មានពុកដូចគេ សំបុក​ឥតបាធំឡើង កាលណាឃើញតែអ្នកម៉ែ ម៉ែម្នាក់គត់ដែលនៅក្បែរ ថែខ្ញុំគ្រប់ពេលវេលា។ លើកលោកនេះ ពុកខ្ញុំ​មិន​ដូចពុកគេ កាលពុកសុំម៉ែបែក ម៉ែសំពះដល់ដី ពុកមានស្រីផ្សេងម៉ែយំស្ទើលិចលោកីយ កាលនោះខ្ញុំនៅក្មេងខ្ចី មិន​ទាន់ដឹងបានត្រឹមយំតាមម៉ែ ក៏មានទស្សនិកជនគាំទ្រច្រើនដែរ ហើយឃើញថាជោគជ័យ ជាពិសេសមក​ដល់​ពេល​នេះ ខាងផលិតកម្ម នៅតែទទួលបានអតិថិជនយ៉ាងច្រើន។» ធ្វើឱ្យយល់ទស្សនិកយល់ថា ជីវិតរបស់តារារូបនេះ មាន​ការលំបាកខ្លះដែរ ព្រោះតែតាំងពីតូចមក ត្រូវរស់នៅជាមួយម្តាយដោយគ្មានឳពុក។

«រឿងរ៉ាវពិតរបស់អ្នកទាំងបី» ទទួលបាននូវកាគាំទ្រ ពីប្រិយមិត្តច្រើនគួរសម ដែលជាជោគជ័យមួយ របស់​ផលិតកម្ម​ថោន បន្ទាប់ពីផលិតកម្មមួយនេះ ត្រូវបានទស្សនិកជនរិះគន់ ពីការចម្លងបទចម្រៀងពីប្រទេសជិតខាង មកធ្វើជា​ថាស​ចម្រៀង​ កាលពីពេលចូលឆ្នាំថ្មី កន្លងទៅនោះ៕

សូមទស្សនា បទចម្រៀងដែលតារាទាំងបី ច្រៀងរៀបរាប់ពីរឿងរ៉ាវពិតរបស់ខ្លួន ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...