កូឡំបី ហាវ​អាវ​សោះ តែ​ត្រឡប់​ចូល​ប្រទេស​វិញ... អស្ចារ្យ! (vdo)

ការវិលត្រឡប់ទៅកាន់រដ្ឋធានី បូហ្គូតា វិញ នៃក្រុមបាល់ទាត់កូឡំប៊ី បានទទួលនូវការស្វាគមន៍ យ៉ាងសន្ធឹកសន្ធាប់ ពីសំណាក់បណ្ដាជនអ្នកគាំទ្រ នៅក្នុងរដ្ឋធានី។ ជាការទទួលស្វាគមន៍ ដែលប្រៀបបាននឹងជ័យជំនះដ៏ធំមួយ បន្ទាប់​ពីក្រុមបាល់ទាត់នេះ ត្រូវបានជម្រុះចេញ នៅក្រោមថ្វីជើងរ​បស់ ក្រុមប្រេស៊ីល កាលពីវគ្គ១ភាគ៤ កន្លងមកនេះ។

រថយន្ដដែលដឹកកីឡាករ បើកនៅកណ្ដាលហ្វូងមនុស្សច្រើនម៉ឺននាក់។ (រូបថត AFP)

បាល់ទាត់ពិភពលោក - ខណៈពេលដែលនៅប្រទេសបារាំង អ្នកដែលទៅទទួលស្វាគមន៍ កីឡាករមាន់គកបារាំង ដល់ព្រលានយន្ដហោះ មានត្រឹមតែ២ទៅ៣ រយនាក់ប៉ុណ្ណោះនោះ ចំណែកនៅប្រទេសកូឡំប៊ីវិញ មនុស្សរាប់​ម៉ឺន​នាក់ បានមករងចាំស្វាគមន៍ ក្រុមបាល់ទាត់របស់ពួកគេ។

តែមិនខុសពីបារាំង ដែលចាញ់អាល្លឺម៉ង់នោះឡើយ បន្ទាប់ពីត្រូវបានជម្រុះចេញ នៅវគ្គ១ភាគ៤ ទល់នឹងប្រទេស​ម្ចាស់ផ្ទះ ប្រេស៊ីល ក្នុងពិន្ទុ ២-១នោះមក ក្រុមបាល់ទាត់របស់ប្រទេសកូឡំប៊ី បានត្រឡប់មកមាតុភូមិវិញ នៅពីរថ្ងៃ​ក្រោយមក។ ប៉ុន្តែពិធីស្វាគមន៍ការវិលត្រឡប់មកវិញ បានរៀបចំឡើងយ៉ាងពិសេស ជាមួយនឹងនឹងអ្នកគាំទ្រ​រាប់​ម៉ឺននាក់ ដែលដាក់ពង្រាយគ្នាតាមដងផ្លូវ រហូតដល់ទីលានប្រគុំតន្ត្រី។

«មោទនភាព»

នៅចំពោះមុខហ្វូងមនុស្សដ៏ច្រើនកុះករ និងទង់ជាតិជាច្រើន របស់ប្រទេសខ្លួន ក្រុមកីឡាករបាល់ទាត់​បានឆ្លៀត​ឱកាសរាំច្រៀងយ៉ាងសប្បាយរីករាយ នៅលើឆាកតន្ត្រី ហើយបានថ្លែងទៅទៅកាន់បណ្ដាជនថា៖ «ក្រុមបាល់ទាត់​មួយនេះ មានកំណើតឡើងហើយ» និងពាក្យជាច្រើនទៀត ដូចជា«មានមោទនភាព»ខ្លាំងណាស់ នឹងអ្វីៗ ដែល​ពួកគេបានធ្វើកន្លងមក ក្នុងការប្រកួតថ្មីៗនេះ៕

សូមទស្សនាវីដេអូ ពីការវិលត្រឡប់មកមាតុប្រទេសវិញ របស់​ក្រុម​បាល់ទាត់កូឡំប៊ី ដូចតទៅ៖

Loading...

អត្ថបទទាក់ទង

មតិ-យោបល់

0 Comments