ធ្លាក់យន្ដហោះ ប៊ូអីង ពេញ​ព្រៃ ព្រោះ​រថភ្លើង​ងាក​ផ្លូវ (vdo)

តួយន្ដហោះប៊ូអីង (Boeing) ជាច្រើន បានដួលដេករមៀល រណូករណែលនៅក្នុងព្រៃ និងខ្លះទៀតធ្លាក់ចូលក្នុងស្ទឹង ដោយសារតែរថភ្លើងដែលដឹកសម្ភារៈយន្ដហោះទាំងនេះ បានងាកចេញពីផ្លូវ នៅក្នុងរដ្ឋម៉ុងតាណា (Montana) សហរដ្ឋអាមេរិក។

តួយន្ដហោះប៊ូអីង (Boeing) ជាច្រើន បានដួលដេករមៀល រណូករណែលនៅក្នុងព្រៃ និងខ្លះទៀតធ្លាក់ចូលក្នុងស្ទឹង ដោយសារតែរថភ្លើងដែលដឹកសម្ភារៈយន្ដហោះទាំងនេះ បានងាកចេញពីផ្លូវ នៅក្នុងរដ្ឋម៉ុងតាណា (Montana) សហរដ្ឋអាមេរិក។

គ្រោះថ្នាក់រថភ្លើង - បើតាមសារព័ត៌មានក្នុងតំបន់ បានឲ្យដឹងថា យ៉ាងហោចទូរថភ្លើងចំនួនបី ពីក្នុងចំណោមទូ​រថភ្លើងចំនួន១៩ បានរអិល​ធ្លាក់​តាម​ជំរាលភ្នំ ហើយបានគ្រវែងតួយន្ដហោះប៊ូអីង ចេញពីលើទូរថភ្លើងទាំងនេះ ធ្លាក់​ចូលទៅក្នុងទឹកស្ទឹង ក្លារហ្វ័ក (Clark Fork)។ ហេតុការណ៍បានកើតឡើង នៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន នៅក្នុងរដ្ឋ ម៉ុងតាណា សហរដ្ឋអាមេរិក។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាយស្ម័យាន មិនបានបញ្ជាក់ពីជនរងគ្រោះនោះទេ ហើយមូលហេតុនៃ​ការ​ងាក​ចេញ​ពីផ្លូវរបស់រថភ្លើង ក៏នៅមិនទានដឹងនៅឡើយដែរ។ ប៉ុន្តែអ្នកនាំពាក្យបាននិយាយថា ការស៊ើបអង្កេតបានចាប់​ផ្ដើម​ធ្វើហើយ ដើម្បីកំណត់ឲ្យច្បាស់ពីហេតុការណ៍នេះ។

ដោយឡែក សហគ្រាសផលិតយន្ដហោះ ប៊ូអីង របស់អាមេរិក បានឲ្យដឹងថា តួយន្ដហោះ និងគ្រឿងបន្លាស់ ដែល​បានរងគ្រោះធ្លាក់ពេញព្រៃ និងក្នុងស្ទឺងនោះ នឹងត្រូវយកមកតម្លើង និងបំពាក់ឲ្យយន្ដហោះធុន ប៊ូអីង ៧៣៧ ៧៧៧ និង៧៤៧។

នៅខាងក្រោមនេះ ជារូបភាព និងវីដេអូដ៏អស្ចារ្យ ដែលត្រូវបានក្រុមអ្នកជួយសង្គ្រោះ និងបណ្ដាជនដែលរស់នៅ​ជិតកន្លែងកើតហេតុ ថតបានហើយធ្វើការផ្សព្វផ្សាយ នៅពាសពេញបណ្ដាញអ៊ីនធើណែត។


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments