ខាត់ សុឃីម ចំណាយលុយសង់ផ្ទះល្វែង ទុក​ជួល​ឲ្យកម្មករ និស្សិត?

ដោយមើលឃើញថា ក្នុងមួយឆ្នាំៗមានសិស្សនិស្សិត និងកម្មករជាច្រើននាក់ ធ្វើចំណាកស្រុកពីស្រុកកំណើត មក​រាជធានីភ្នំពេញ ទើបអ្នកនាង ខាត់ សុឃីម និងស្វាមីមានគម្រោងសាងសង់ផ្ទះ៤ល្វែង សម្រាប់ជួល។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: July 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយមើលឃើញថា ក្នុងមួយឆ្នាំៗមានសិស្សនិស្សិត និងកម្មករជាច្រើននាក់ ធ្វើចំណាកស្រុកពីស្រុកកំណើត មក​រាជធានីភ្នំពេញ ទើបអ្នកនាង ខាត់ សុឃីម និងស្វាមីមានគម្រោងសាងសង់ផ្ទះ៤ល្វែង សម្រាប់ជួល។


នាង ខាត់ សុឃឹម និងកូនស្រីអាយុជិតពីរខែរបស់នាង នៅស្ថានីយ៍ទូរទស្សន៍ ស៊ីធីអ៊ិន។ (រូបថត MONOROOM.info/ Samneang)

តារា - តារាចម្រៀង និងតារាកំប្លែងអាយ៉ៃឆ្លងឆ្លើយ អ្នកនាង ខាត់ សុឃីម ជាតារាមួយរូបដែលគេទទួលស្គាល់ថា ជាតារាដែលទទួលបានភាពជោគជ័យទាំងព្រម ទាំងអាជីពជាអ្នកសិល្បៈ និង មុខរបរសំអាងការនិង ភ្លេងសម័យ។ ឥលូវតារាដែលមានប្រជាប្រិយភាពផ្នែកចម្រៀងអាយ៉ៃរូបនេះ រួមទាំងស្វាមីលោក អ៊ិន សុផាណូ បានចំណាយលុយ​រាប់ម៉ឺនដុល្លារ ដើម្បីសង់ផ្ទះ ៤ ល្វែងជាប់គ្នាសម្រាប់ជួលឱ្យកម្មករ-កម្មការិនី រោងចក្រមកពីតាមខេត្ត។

ដកស្រង់សម្តីដោយគេហទំព័រក្នុងស្រុកមួយ តារាមានជំនាញសិល្បៈស្ទើរគ្រប់ជំនាញរូបនេះ បានឱ្យដឹងថា អ្នកនាង និងស្វាមីបានចំណាយប្រមាណ ១០ ម៉ឺនដុល្លារ ដើម្បីទិញទីតាំងសាងសង់ បន្តពីម្ចាស់ផ្សេងទៀត។ តែមិនទាន់អាច​ប៉ាន់ស្មានទឹកប្រាក់សរុប ថាមានចំនួនប៉ុន្មាននោះទេ ព្រោះកំពុងដំណើរការដោយទិញសម្ភារៈខ្លួនឯង គ្រាន់តែជួល​ជាង និងកម្មករ ។

ការសាងសង់ផ្ទះល្វែងសម្រាប់ជួលនេះដែរ គឺជាផែនការមួយសម្រាប់អនាគតរបស់អ្នកនាង និងគ្រួសារ ពេលដែល​មានវ័យចំណាស់ទៅ នឹងមានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។ រហូតមកដល់ពេលនេះ អ្នកនាងខាត់ សុឃីម មានផ្ទះ ៣ កន្លែង រួមមាននៅផ្សារដេប៉ូ និង ម្ដុំស្ទឹងមានជ័យ ២ កន្លែងទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...