រូបភាព​ចំអក​ «ស្វារ៉េស ខាំ​មនុស្ស» បើ​ទោះ​ជា​កីឡាករ​ប្រកែក (pic)

បន្ទាប់ពីត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ (Fifa) ផ្អាកលែងឲ្យចូលប្រកួត ចំនួន៩លើក និងមិនឲ្យប៉ះបាល់៤ខែ នោះមក កីឡាករ ល្វី ស្វារ៉េស (Luis Suarez) បានព្យាយាមការពារភាពគ្មានកំហុសរបស់ខ្លួន នៅក្នុងសំបុត្រមួយ ផ្ញើរ​ទៅកាន់ហ្វីហ្វា។ ប៉ន្តែបើទោះជាកីឡាករសាកល្បង ស្វែងរកកិត្តិយសរបស់ខ្លួន ត្រឡប់មកវិញក៏ដោយ តែនៅ​ក្នុង​ប្រព័ន្ធអាំងធើណែត រូបភាពចំអកជាច្រើន ត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាត។ ពីក្នុងចំណោមនោះ រូបភាព​មួយ​ចំនួន បាន​ធ្វើឲ្យអ្នកតាមដានព្រឹត្តិការណ៍ពិភពលោក ទប់មិនផ្ទុះសំណើចមិនបាន។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៧ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ (Fifa) ផ្អាកលែងឲ្យចូលប្រកួត ចំនួន៩លើក និងមិនឲ្យប៉ះបាល់៤ខែ នោះមក កីឡាករ ល្វី ស្វារ៉េស (Luis Suarez) បានព្យាយាមការពារភាពគ្មានកំហុសរបស់ខ្លួន នៅក្នុងសំបុត្រមួយ ផ្ញើរ​ទៅកាន់ហ្វីហ្វា។ ប៉ន្តែបើទោះជាកីឡាករសាកល្បង ស្វែងរកកិត្តិយសរបស់ខ្លួន ត្រឡប់មកវិញក៏ដោយ តែនៅ​ក្នុង​ប្រព័ន្ធអាំងធើណែត រូបភាពចំអកជាច្រើន ត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាត។ ពីក្នុងចំណោមនោះ រូបភាព​មួយ​ចំនួន បាន​ធ្វើឲ្យអ្នកតាមដានព្រឹត្តិការណ៍ពិភពលោក ទប់មិនផ្ទុះសំណើចមិនបាន។


សួនបន្លាចរបស់ ល្វី ស្វារ៉េស។ (រូបភាពលើបណ្ដាញអ៊ិនធើណែត)

បាល់ទាត់ពិភពលោក - កីឡាករជាតិអ៊ុយរ៉ាហ្គាយ ល្វី ស្វារ៉េស បានព្យាយាមជាថ្មីការពារខ្លួន នៅចំពោះ​សហព័ន្ធ​បាល់ទាត់អន្តរជាតិ ហៅកាត់ថា ហ្វីហ្វា (Fifa) ដែលបានដាក់ពិន័យខ្លួនយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជំនួបប្រកួត​រវាងក្រុម​ជម្រើសជាតិអ៊ុយរ៉ាហ្គាយ និងអ៊ីតាលី ហើយកីឡាកររូបនេះត្រូវបានគេមើលឃើញថា បាន«ខាំ»កីឡាករគូរប្រជែង ជ័រជរ ឈៀលីនី (Giorgio Chiellini) នៅនាទី៨០។

សូមអានអត្ថបទ ដែលបកស្រាយពីព្រឹត្តិការណ៍នេះឡើងវិញ ដោយចុចលើទីនេះ

នៅក្នុងលិខិតមួយផ្ញើរទៅកាន់ ហ្វីហ្វា នៅថ្ងៃទី២៨ខែមិថុនានេះ កីឡាករខ្សែប្រយុទ្ធជាតិ អ៊ុយរ៉ាហ្គាយ របស់ក្រុម​បាល់​ទាត់អាជីពអង់គ្លេស លីវើភូល (Liverpool) បានសរសេរជាអាថ៌ថា៖ «បន្ទាប់ពីបានប៉ះជាមួយ ឈៀលីនី ខ្ញុំបាន​បាត់​បង់លំនឹង ហើយបានជ្រុលជំហរទៅលើគាត់។ មុខរបស់ខ្ញុំបានបុកទៅលើស្មារបស់ឈៀលីនី ហើយខ្ញុំ​មានអារម្មណ៍​ថា ឈឺធ្មេញយ៉ាងខ្លាំង។ (...) អ្វីដែលបានកើតឡើងពិតប្រាកដ មិនមែនដូចអ្វីដែលខ្ញុំបានអាន និងបានស្ដាប់ឮនោះ​ទេ។»

យ៉ាងណាក៏ដោយ លិខិតសរសេរការពារខ្លួននេះ មិនសូវជាមានលក្ខណៈគួរឲ្យជឿជាក់ប៉ុន្មានឡើយ។ តែ​នៅ​ក្នុង​បណ្ដាញអ៊ិនធើណែតវិញ រូបភាពជាច្រើនស្ដីពីហេតុការណ៍«ខាំ»របស់កីឡាករស្វារ៉េស ត្រូវបានបង្ហោះព្រោងព្រាត។ រូបខ្លះត្រូវបានយកទៅបន្ថែមបន្ថយ រូបខ្លះទៀតត្រូវបានយកទៅបន្ថែមចំណងជើង ដែលធ្វើព្រឹត្តិការណ៍ដ៏អស្ចារ្យ នៃ​ការខាំរបស់កីឡាករ មិនមាននរណាគិតថា នោះគ្រាន់តែជាការ«ជ្រុលជំហរ»នោះទេ។ ជាពិសេស នៅពេលដែល ស្វារ៉េស ធ្លាប់បានប្រព្រឹត្តិកំហុសនេះពីរដងរួចមកហើយ កាលពីពេលទាត់ឲ្យក្រុមមួយនៅប្រទេសហូឡង់ និង​​ក្រុម​ហង្សក្រហម (លីវើភូល) នៅប្រទេសអង់គ្លេស។

ចង់ដឹងថា រូបភាពទាំងនោះមានលក្ខណៈ និងខ្លឹមសារបែបណាខ្លះ សូមទស្សនាដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...