កីឡាករ​លេង​«ខាំ»​មនុស្ស គ្មាន​កំហុស​ទេ​ឬ នៅ​បាល់ទាត់​ពិភពលោក?

ល្វី ស្វារ៉េស (Luis Suarez) ចំជាកែមិនឡើងមែន។ ជាថ្មីម្ដងទៀត កីឡាករជាតិអ៊ុយរ៉ាហ្គាយរូបនេះ បានប្រើ​ធ្មេញ​របស់​ខ្លួន ដើម្បីយកឈ្នះលើកីឡាករគូរប្រកួត។ ប៉ុន្តែមិនមែននៅក្នុងការប្រកួត ក្នុងក្របខ័ណ្ឌព្រីមៀលីក របស់​អង់គ្លេស​នោះទេ តែកីឡាកររូបនេះ បានប្រើជំនាញរបស់ខ្លួនខាង«ខាំ» ធ្វើឲ្យស្មាររបស់កីឡាករអ៊ីតាលីមួយរូបឲ្យរងរបួស នៅ​ក្នុងការប្រកួតពិភពលោក២០១៤ នៅប្រទេសប្រេស៊ីល កាលពីយប់ម្សិលម៉ិញ។

ល្វី ស្វារ៉េស (Luis Suarez) ចំជាកែមិនឡើងមែន។ ជាថ្មីម្ដងទៀត កីឡាករជាតិអ៊ុយរ៉ាហ្គាយរូបនេះ បានប្រើ​ធ្មេញ​របស់ខ្លួន ដើម្បីយកឈ្នះលើកីឡាករគូរប្រកួត។ ប៉ុន្តែមិនមែននៅក្នុងការប្រកួត ក្នុងក្របខ័ណ្ឌព្រីមៀលីក របស់​អង់គ្លេស​នោះទេ តែកីឡាកររូបនេះ បានប្រើជំនាញរបស់ខ្លួនខាង«ខាំ» ធ្វើឲ្យស្មាររបស់កីឡាករអ៊ីតាលីមួយរូបឲ្យ​រងរបួស នៅ​ក្នុងការប្រកួតពិភពលោក២០១៤ នៅប្រទេសប្រេស៊ីល កាលពីយប់ម្សិលម៉ិញ។


ស្វារ៉េស ស្ទាបធ្មេញខ្លួន បន្ទាប់ពីបានខាំជនរងគ្រោះ ឲ្យដេកដួលរួច។ (រូបថត ហ្វេសប៊ុក)

បាល់ទាត់ពិភពលោក - រឿងអាស្រូវរបស់កីឡាករ ល្វី ស្វារ៉េស បន្តកើតមានមិនចេះចប់។ ប៉ុន្តែយ៉ាងហោច​ណាស់ ទង្វើរបស់កីឡាករជាតិអ៊ុយរ៉ាហ្គាយរូបនេះ បានធ្វើឲ្យកីឡាកររងគ្រោះរបស់គាត់លើកមុនៗ មានឱកាស​កាន់តែច្រើន​ដើម្បីនិយាយឡើងវិញ ពីអនុស្សាវរីយ៍ដ៏ជូរចត់របស់ពួកគេ បន្ទាប់ពីត្រូវបាន ល្វី ស្វារ៉េស ខាំនៅលើទីលាន​ប្រកួត។ ជនរងគ្រោះជាថ្មី នឹងការ«ខាំ»របស់កំពូលកីឡាករដ៏ជំនាញលើកនេះ ជាកីឡាករ ជ័ជរ ឈៀលីនី (Giorgio Chiellini)ជាតិអ៊ីតាលី នៅក្នុងការប្រកួតលើកទីបី នៅក្នុងវគ្គជម្រុះរវាងក្រុមជម្រើសជាតិ អ៊ុយរ៉ាហ្គាយ និងអ៊ីតាលី (១-០) នៅ​យប់​ថ្ងៃទី២៤ ខែមិថុនានេះ នៅប្រទេសប្រេស៊ីស។

នៅមួយនាទី មុនគ្រាប់បាល់របស់ក្រុមអ៊ុយរ៉ាហ្គាយ វាយបំបាក់ក្រុមអ៊ីតាលី ដើម្បីឡើងទៅវគ្គ១/៨ផ្ដាច់ព្រ័ត្រនោះ កីឡាករ ល្វី ស្វារ៉េស បានធ្វើការដណ្ដើមបាល់យ៉ាងស្វិតស្វាញ ជាមួយនឹងខ្សែការពារអ៊ីតាលី ជ័ជរ ឈៀលីនី។ ប៉ុន្តែ​ទំនងជាខ្សែការពាររូបនេះ ពូកែទប់បាល់ពិបាកធ្វើឲ្យ ស្វារ៉េស មានឱកាសងាយៗ ដើម្បីវាយបំបាក់អ៊ីតាលីនោះ ទើប​ធ្វើឲ្យស្វារ៉េស អត់ទ្រាំមិនបាន ហើយបានប្រើជំនាញ«ក្នុងមាត់»របស់គាត់ជាថ្មីទៀត៖ នោះគឺត្របាក់ខាំស្មាររបស់ កីឡាករ ឈៀលីនី មួយគ្រិបយ៉ាងឆ្ងាញ់មាត់។

ធ្លាប់ត្រូវបានហាមមិនឲ្យប្រកួត១៧លើក

ក្បាច់«ខាំ»របស់ ស្វារ៉េស នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះ ត្រូវជាលើកទីបីរ នៅក្នុងអាជីពជាកីឡាករ​របស់គាត់។ កាលពីឆ្នាំ២០១០ នៅក្នុងប្រទេសហូឡង់ កីឡាកររូបនេះ ត្រូវបានហាមឃាត់លែងឲ្យប្រកួត ចំនួន៧ដង បន្ទាប់ពីបានខាំកីឡារ អតមែន បាកកាល់ (Otman Bakkal)។ បន្ទាប់មកទៀត នៅក្នុងឆ្នាំ២០១៣ កីឡាករ ស្វារ៉េស ក៏ត្រូវបានបានហាមឃាត់ មិនឲ្យប្រកួត ចំនួនដល់ទៅ១០ដងដែរ ពីបទបានខាំកីឡាករ ប្រានីស្លាវ អ៊ីវ៉ាណូវិច (Branislav Ivanovic) របស់ក្រុមបាល់ទាត់អាជីព ឆែលស៊ី (Chelsea) ប្រទេសអង់គ្លេស។

ប៉ុន្តែលើកនេះ បើសិនជាក្បាច់«ខាំ»របស់ ស្វារ៉េស ជាកំហុសមែននោះ កីឡាកររូបនេះអាចនឹងរងនូវការពិន័យធ្ងន់ធ្ងរ ពីសំណាក់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដែលគ្រប់គ្រងទៅលើ ស្ថាប័នបាល់ទាត់សឹងតែទាំងអស់ នៅលើ​ពិភពលោក។ កីឡាករ អាចនឹងត្រូវបានបឈ្ឈប់ លែងឲ្យចូលប្រកួត ហើយអាចធ្វើឲ្យក្រុមជម្រើសជាតិ អ៊ុយរ៉ាហ្គាយ បរាជ័យភ្លាម ក្នុងក្ដីសង្ឃឹមទៅដណ្ដើមពានរង្វាន់ដ៏ធំ នៅឆ្នាំនេះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments