សៀវភៅ​ថ្មី​ស្ដី​ពី​ MH370៖ «មិន​មែន​ជា​គ្រោះថ្នាក់ ធ្លាក់​ក្នុង​សមុទ្រ​ទេ!»

នៅក្នុងស្នាដៃនិពន្ធមួយ ទៅលើហេតុការណ៍ដ៏អកុសលនេះ សៀវភៅមួយសរសេរដោយអ្នកនិពន្ធពីររូប បាន​អះអាង​​សារ​ជា​ថ្មី​ថា អ្វីដែលបានកើតឡើងទៅលើយន្ដហោះប៊ូអីង ៧៧៧ នៃក្រុមហ៊ុនអាកាសចរណ៍​ម៉ាឡេស៊ីអ៊ែរឡាញ «មិន​មែនជាគ្រោះថ្នាក់ ធ្លាក់ក្នុងសមុទ្រនោះទេ» ហើយថាគឺអាជ្ញាធរទៅវិញទេ ដែលបានលាក់នូវការពិត ទាក់ទងនឹង​បញ្ហា​នេះ។

នៅក្នុងស្នាដៃនិពន្ធមួយ ទៅលើហេតុការណ៍ដ៏អកុសលនេះ សៀវភៅមួយសរសេរដោយអ្នកនិពន្ធពីររូប បាន​អះអាង​​សារ​ជា​ថ្មី​ថា អ្វីដែលបានកើតឡើងទៅលើយន្ដហោះប៊ូអីង ៧៧៧ នៃក្រុមហ៊ុនអាកាសចរណ៍​ម៉ាឡេស៊ីអ៊ែរឡាញ «មិន​មែនជាគ្រោះថ្នាក់ ធ្លាក់ក្នុងសមុទ្រនោះទេ» ហើយថាគឺអាជ្ញាធរទៅវិញទេ ដែលបានលាក់នូវការពិត ទាក់ទងនឹង​បញ្ហា​នេះ។


ប្រភេទយន្ដហោះ​ប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាការចរណ៍ ម៉ាឡេស៊ីអែរឡាញ។ (រូបថតក្រុមហ៊ុន)

បាត់យន្ដហោះ - ការបាត់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា នៃយន្ដហោះដែលភ្ជាប់ជើងហោះហើរ ពីរដ្ឋធានីកូឡាឡំពួរ ហោះឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំងនោះ នៅតែបន្តធ្វើឲ្យពិភពលោក យកមកត្រិះរិះពិចារណាម្ដងហើយម្ដងទៀត។​ អ្នកខ្លះ​ទៀតថែមទាំងយកបញ្ហានេះ មកគិតស្រមើស្រមៃតែផ្ដាសនោះទៀត។ ប៉ុន្តែស្នាដៃមួយដែលបានបោះពុម្ភរួច ហើយនឹង​ត្រៀមចេញផ្សាយក្នុងពេលខាងមុខ ទំនងជាបានសម្ដែង នូវភាពប្រាកដនិយមច្រើនជាង។

ម្នាក់ជាអាកាសយានិក និងម្នាក់ទៀតជាអ្នកសារព័ត៌មាន បានរួមគ្នាសរសេរចេញជាសៀវភៅមួយ ដែលមាន​ចំណង​ជើងថា «Good Night Malaysian 370 : The truth behind the loss of Flight 370» ហើយយើងសូមយកមក​បក​ប្រែ​ជាខេមរភាសាថា៖ «រាត្រីសួស្ដី យន្ដហោះម៉ាឡេសី ៣៧០៖ ការពិតនៅពីក្រោយ ការបាត់ខ្លួននៃ ជើងហោះហើរ ៣៧០»។ លោក អ៊ីវាន វីលសុន (Ewan Wilson) និងលោក ជហ្វ ថៃល័រ (Geoff Taylor) បានដឹកនាំការស៊ើប​អង្កេត​មួយ ដែលប្រើប្រាស់វិធីសាស្ត្រ បំបែកជាចំណុចតូចៗ ដើម្បីរកឲ្យឃើញពីអ្វីដែលបានកើតឡើង ចំពោះយន្ដហោះ ប៊ូអីងមួយនេះ។

លោក អ៊ីវាន វីលសុន បានថ្លែងឡើងថា៖ «សម្រាប់ជំហានដំបូង យើងបង្ហាញនូវការវិភាគលំអិតមួយ​ ស្ដីពី​ជើង​ហោះ​ហើរ ពីចលនាចរណ៍ដែលយន្ដហោះបានធ្វើ និងពីមនុស្សដែលជាអ្នកទទួលខុសត្រូវលើយន្ដហោះ នៅខណៈ​ពេល​ដែលយន្ដហោះ បានហោះវិលវល់នៅលើមហាសមុទ្រឥណ្ឌា»។ ចំណែកលោក ជហ្វ ថៃល័រ វិញ បានគិតឃើញ​ថា គឺអាជ្ញាធរម៉ាឡេស៊ីតែម្ដង ដែលមិនចង់ទម្លាយចេញនូវការពិត។ លោក ថៃល័រ និយាយថា៖ «អ្វីដែលបានកើតឡើង ទៅលើយន្ដហោះ MH370 នេះ មិនមែនជាគ្រោះថ្នាក់នោះទេ។ វាជាការកំណត់ទុក និងបានគណនាជាមុន។ វាមិន​ដែលរឿងកើតដល់ថ្នាក់នេះហើយ គ្មានហេតុភេទអ្វីសោះអញ្ចឹងឡើយ។»

អ្នកនិពន្ធចង់ឧទ្ទិសសៀវភៅនេះ ទៅក្នុង«បុព្វហេតុនៃគ្រួសារជនរងគ្រោះ៖ គឺការពិតត្រូវតែបញ្ចេញឲ្យដឹង»។ ​បន្ថែម​ពីលើការស៊ើបអង្កេតខាងលើ អ្នកនិពន្ធក៏ចង់ផ្លាស់ប្ដូរហេតុការណ៍ទាំងឡាយ ដូចជាគ្រោះថ្នាក់យន្ដហោះបែបនេះ គួរ​តែត្រូវបញ្ជៀសឲ្យបាន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments