ប៉ីប៉ីឌី បកស្រាយ​ព័ត៌មាន​​ដែល​សន្និដ្ឋាន​​ថា ខ្លួន​ហែក​កេរ្តិ៍ ពេជ្រ សោភា

តារាហ្វេសប៊ុកដ៏ល្បីឈ្មោះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ប៉ីប៉ីឌី បានប្រតិកម្មភ្លាមៗ ចំពោះសារព័ត៌មាន​ក្នុង​ស្រុក​មួយចំនួន ដែលបានចុះផ្សាយដោយធ្វើការសន្និដ្ឋានថា តារាចម្រៀងដែលខ្លួនកំពុងហែកកេរ្តិ៍ ជាតារាចម្រៀង​ស្រី​ល្បីឈ្មោះ ក្នុងផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាហ្វេសប៊ុកដ៏ល្បីឈ្មោះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ប៉ីប៉ីឌី បានប្រតិកម្មភ្លាមៗ ចំពោះសារព័ត៌មាន​ក្នុង​ស្រុក​មួយចំនួន ដែលបានចុះផ្សាយដោយធ្វើការសន្និដ្ឋានថា តារាចម្រៀងដែលខ្លួនកំពុងហែកកេរ្តិ៍ ជាតារាចម្រៀង​ស្រី​ល្បីឈ្មោះ ក្នុងផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា។


កញ្ញា ពេជ្រ សោភា តារាចម្រៀងល្បី និងលោក ប៉ីប៉ី ឌី តារាហ្វេសប៊ុក។ (រូបថត ហ្វេសប៊ុក)

តារាល្បី - ប៉ីប៉ីឌី បានបកស្រាយតាមរយៈឃ្លីបវីដេអូមួយ បង្ហោះនៅលើទំព័ររបស់ខ្លួនថា អ្វីដែលខ្លួនកំពុង​និយាយ​ហែកកេរ្តិ៍ ទៅលើតារាស្រីមួយរូបនោះថា ខ្លួនមិនបានបញ្ចេញអត្តសញ្ញាណ របស់តារាចម្រៀងស្រីរូបនោះទេ។ តារា​ហ្វេសប៊ុករូបនេះ បញ្ជាក់បន្ថែមថា មុននឹងសរសេរ ឬក៏ដាក់ចំណងអត្ថបទណាមួយដែលសរសេរ គួរតែសួរខ្លួន​ជា​មុន​សិនថា ខ្លួននិយាយពីអ្នកណា មិនគួរសន្និដ្ឋានបែបនេះទេ។

លោកឆ្លើយតបយ៉ាងដូច្នេះថា៖ «គឺខ្ញុំបានផុស តែខ្ញុំមិនបានបញ្ជាក់ឈ្មោះរបស់អ្នកណាម្នាក់ទេ អញ្ចឹងកុំយកទៅ​សន្និដ្ឋាន​ដោយខ្លួនឯង ចាំពេលឃើញសរសេរផុសឈ្មោះអ្នកណា ឬក៏ឈ្មោះរបស់តារាម្នាក់ហ្នឹង ឬអ្នកណាផ្សេង​ចាំចុះផ្សាយអំពីខ្ញុំ»។

ការបកស្រាយរបស់តារាហ្វេសប៊ុករូបនេះ ធ្វើឡើងក្រោយពេលដែលខ្លួនបានសរសេរពាក្យពេជន៍ នៅលើជញ្ជាំង​ហ្វេសប៊ុក ដោយបានចាត់ទុកតារាចម្រៀងស្រីម្នាក់នោះថា ជាតារាចម្រៀងម្នាក់មានប្រវត្តិមិនល្អ។ នៅក្នុងសារនោះ ប៉ីប៉ីឌី បានសរសេរថា បើមើលពីសំបកក្រៅ តារាចម្រៀងម្នាក់នោះជាមនុស្សល្អ គឺមិនចេះយកប្ដីគេ ប៉ុន្តែរឿងពិត​គឺ​តារាចម្រៀងស្រីនោះ បានយកប្ដីគេ ហើយធ្លាប់ចេញពីផ្ទះ ទាំងកណ្ដាលយប់ជាច្រើនដងទៅ ដេកជាមួយប្រុស​ស្នេហ៍ ដោយទុកឱ្យលោកជាអ្នកចាក់សោផ្ទះឱ្យ។

ប៉ីប៉ីឌី ដែលគេស្គាល់ តាមរយៈការនិយាយកំប្លុកកំប្លែង នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានសរសេរហែកកេរ្តិ៍​តារា​ស្រី«អាថ៌កំបាំង» រូបនោះទៀតថា ជាតារាចម្រៀងស្រីម្នាក់ ដែលមានកូនហើយ តែឱ្យកូនហៅថា មីងព្រោះខ្លាចធ្លាក់​ប្រជាប្រិយភាព។ តែយ៉ាងណាក៏ដោយ ប៉ីប៉ីឌី មិនបានបញ្ចេញឈ្មោះពិត របស់តារាម្នាក់នោះទេ គ្រាន់តែព្រមានថា នឹងទម្លាយនៅពេលខាងមុខ និង បង្ហើបថា តារាចម្រៀងស្រីម្នាក់នោះ គឺធ្លាប់នៅផ្ទះជាមួយគ្នា។

បន្ទាប់មកភ្លាមៗ សារព័ត៌មួយក្នុងស្រុកចំនួន បានធ្វើការចុះផ្សាយដោយសន្និដ្ឋានថា តារាហ្វេសប៊ុកពូកែបាញ់​បោះ​សម្តីរូបនេះ មានបំណងលាតត្រដាងរឿងអាស្រូវរបស់កញ្ញា ពេជ្រ សោភា ព្រោះអ្នកណាក៏ដឹងដែរថា ប៉ីប៉ីឌី ធ្លាប់​រស់ក្រោមដំបូងផ្ទះតែមួយ ជាមួយកញ្ញា ពេជ្រ សោភា។

ប៉ីប៉ីឌី ដែលជាប្អូនធម៌ចាក់ទឹកមិនលេច របស់តារាចម្រៀងកញ្ញា ពេជ្រ សោភា ត្រូវបានគេឃើញ ថាអ្នកទាំងពីនេះ បានសហការគ្នាធ្វើកិច្ចការមនុស្សធម៌ជាច្រើន ដោយបានប្រមូលថវិកាជួយជនរងគ្រោះដោយសារទឹកជំនន់ កាល​ពីរដូវ​កាលទឹកជំនន់ពេលកន្លងទៅ។ បច្ចុប្បន្នអ្នកទាំងពីរ បានកំពុងក្លាយជាគូជម្លោះរវាងគ្នា ក្រោយពីតារា​ហ្វេសប៊ុក​រូបនេះ​ បានចាកចេញពីផ្ទះកញ្ញា ពេជ្រ សោភា ព្រមទាំងចោទប្រកាន់ កញ្ញា ពេជ្រ សោភា ថាពូកែនិយាយ​ដើមគេ ជាពិសេសនិយាយដើមខ្លួន៕

សូមទស្សនាវីដេអូ របស់តារាហ្វេសប៊ុក ប៉ីប៉ី ឌី ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...