ហ៊ុន សែន ឲ្យ​អ្នក​ប្រឌិត​រឿង​លោក​«ស្លាប់» គួ​ថែ​សុខភាព​ឬ​វេច​បង្វិច​រត់

នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន ក្នុងស្រុកឈូក ខេត្ដកំពត កាលពីព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានប្រតិកម្ម​ធ្ងន់ៗ តបទៅ​នឹងពាក្យចរចាមអារាម ក៏ដូចជាព័ត៌មានមួយចំនួន ដែលបង្ហោះតាមបណ្ដាញទំនាក់ទំនងហ្វេកប៊ុក ទាក់ទងនឹងមរណភាពរបស់លោក​ ដោយសារដាច់សរសៃឈាមខួរក្បាលនោះ។ លោកបានវាយបក ដោយប្រាប់​ឲ្យមនុស្សដែលប្រឌិតរឿងនេះ គួរថែរក្សសុខភាពខ្លួនឯង ឬត្រូវវេចបង្វិចរត់ឲ្យហើយទៅ។

នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន  ក្នុងស្រុកឈូក ខេត្ដកំពត កាលពីព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានប្រតិកម្ម​ធ្ងន់ៗ តបទៅ​នឹងពាក្យចរចាមអារាម ក៏ដូចជាព័ត៌មានមួយចំនួន ដែលបង្ហោះតាមបណ្ដាញទំនាក់ទំនងហ្វេកប៊ុក ទាក់ទងនឹងមរណភាពរបស់លោក​ ដោយសារដាច់សរសៃឈាមខួរក្បាលនោះ។ លោកបានវាយបក ដោយប្រាប់​ឲ្យមនុស្សដែលប្រឌិតរឿងនេះ គួរថែរក្សសុខភាពខ្លួនឯង ឬត្រូវវេចបង្វិចរត់ឲ្យហើយទៅ។


លោក ហ៊ុន សែន នៅមន្ទីររដ្ឋសភាថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ខេត្តកំពត - ពិធីជួបជាមួយយោធិនពិការ នៅមជ្ឈមណ្ឌលតាកែនកោះស្លា លោកនាយករដ្ឋមន្ដ្រី​បានលើកឡើង​ថា៖ «នេះ គឺហ៊ុន សែន សិប្បនិម្មិតឬមែនទែន ចេះតែ ដើរភូតថ្លុក ភូតត្រពាំង ចេះតែបន់ឱ្យខ្ញុំងាប់ ។ (...) កុំសង្ឃឹម​រង់ចាំ​ឱ្យហ៊ុន សែន ងាប់ មិនងាយទេ។ (...) ពូជខ្ញុំមិនមែនពូជក្បត់ជាតិ ពូជឃ្លង់ ពូជរបេង ឬពូជឡប់ អត់មានទេ។»

ក្នុងជំនួបយោធិនពិការ៣១៧ នៅតាកែនកោះស្លា ស្ថិតនៅក្នុងភូមិតេជោអភិវឌ្ឍន៏ ឃុំតេជោអភិវឌ្ឍន៏ ស្រុកឈូក ខេត្តកំពត លោកក៏បានបង្ហាញនូវកម្លាំង និងស្ថានភាពសុខភាពដ៏រឹងមាំ ដើម្បីឆ្លើយតបទៅនឹងពាក្យចចាមអារាម​បែបបង្កបញ្ហានោះ។

ជាមួយនឹងពាក្យបញ្ជាក់ ពីស្ថានភាណសុខភាពរបស់លោក និងដំណើរការនៃការដឹកនាំប្រទេស​ តាមអង្គនីតិប្រតិបត្តិ​នោះ លោកនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានប្រកាសជាសាធារណៈ នូវការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធរបស់ជាតិថា កងកម្លាំងទាំងអស់ក្នុងប្រទេសកម្ពុជា ស្ថិតក្រោមការ«បញ្ជា»ផ្ទាល់ពីលោក។

ក្នុងការថ្លែងបញ្ជាក់ខាងលើ របស់លោកនាយករដ្ឋមន្រ្តីរូបនេះ ហាក់ដូចមានបំណងសំដៅទៅរកបុគ្គលណាម្នាក់ ឬ​ក្រុមណាមួយ។ លោកបានសង្កត់ធ្ងន់ថា ក្នុងករណីលោកពិតជាស្លាប់មែននោះ កងកម្លាំងដែលស្ថិតក្រោមការបញ្ជា​របស់លោក​នឹងមិនអត់ឱនឡើយ។ ហើយអ្នកនោះ (អ្នកបញ្ចេញពា្យចចាមរាម) ទៅវិញទេ គួតែជាអ្នកត្រូវវេចបង្វិច​រត់​ចោលស្រុកនោះ។ ព្រោះថា លោកជាមនុស្សម្នាក់គត់ ដែលមានសិទ្ធិអំណាចក្នុងការបញ្ជាទ័ពទាំងនោះ ដើម្បី​ទប់​ទល់ ឬគ្រប់គ្រងនូវស្ថានការណ៍នីមួយៗ។ លោកក៏បញ្ជាក់ផងដែរថា បើទោះជានៅមានរដ្ឋមន្ដ្រីការពារជាតិ ក៏​មិន​អាច«បញ្ជា»កម្លាំងនគរបាល និងស៊ីវិល ឬមានរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏មិនអាចបញ្ជាកម្លាំងទ័ព និងកម្លាំង​កង​រាជ​អាវុធហត្ថបាននោះដែរ។

លោកក៏បានបង្ហាញប្រភព នៃពាក្យចចាមរាមទាំងអស់នោះថា ចេញមកពីប្រទេសអូស្ដ្រាលី ហើយលោក​ក៏សូមឲ្យ​ម្ចាស់ប្រភព ដែលចង់ឱ្យលោក«ស្លាប់»ទាំងនោះ គួរគិតគូ និងថែរក្សានូវ សុខភាពខ្លួនឲ្យបានល្អទៅវិញទៅ ទើបជា​ការប្រសើរ។

មកដល់ម៉ោងនេះទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់មានប្រតិកម្មតប ពីខាងគណបក្សសង្គ្រោះជាតិ ពិសេស​ពីលោក ប៉ែន ពុទ្ធសភា បាននៅ​ឡើយ។

ព័ត៌មានដែលអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជំងឺ ត្រូវ​បានទម្លាយឲ្យដឹង និងមានភាពច្បាស់លាស់ ដោយប្រភពព័ត៌មានមួយ ដាក់រហស្សនាមជាអ្នករាយការណ៍ពិសេស តាមរយៈឈ្មោះ ប៉ែន ពុទ្ធសភា ដែលគេ​ស្គាល់​ថា ជាអ្នកយកព័ត៌មានប្រចាំគណបក្សសង្គ្រោះជាតិ។ តាមប្រភព​ខាង​លើនេះបានអះអាង ដូចជាច្បាស់លាស់ជាងគេ នៅលើបណ្ដាញសង្គមថា មកទល់នឹងម៉ោង៨យប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤នេះ ស្ថានភាពសុខភាព​លោក​ ហ៊ុន សែន នៅមិនទាន់មានភាពប្រសើរឡើងវិញនោះទេ និង​កំពុងព្យាបាលនៅមន្ទីរពេទ្យ​ក្នុងប្រទេស​សិង្ហបូរី។

ចំណែកក្រុមមួយចំនួនទៀត ដែលមិនចូលចិត្តការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្អើលបន្ថែម នៅថ្ងៃទី៩ ខែមិថុនាម្សិលម៉ិញនេះ តាមបណ្ដាញសង្គមទៀតថា​ បុរសខ្លាំងកម្ពុជា ដែលដឹកនាំប្រទេសដោយ​កណ្ដាប់​ដៃដែក តាំងពី​ជិត​៣០​ឆ្នាំ​មកហើយនេះ បានធ្វើដំណើរទៅកាន់បរលោកបាត់ទៅហើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments