ព្សាយ ប្រមឹក​អស្ចារ្យ​ក្នុង​បទ​ថ្មី​​«Hangover»​ជា​មួយ​តារា​ចម្រៀង​អាមេរិក

នៅពេលគិតពីបទចម្រៀង ដែលមានចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ ហើយល្បីហួសពីការស្មានពាសពេញពិភពលោក​នោះ ប្រិយមិត្តច្បាស់ជាគិតទៅដល់ បទចម្រៀងរបស់តារាចម្រៀងកូរ៉េដ៏ល្បី គឺបទ «Gangnam Style» របស់អ្នក​ចម្រៀង «ព្សាយ (PSY)»។ ឥលូវនេះ ម្ចាស់បទដ៏ល្បីមួយនេះ បានវិលមកវិញ ជាមួយបទចម្រៀង កន្រ្តាក់​អារម្មណ៏​មួយទៀត ដែលមានលក្ខណៈខុសពីមុនៗបន្តិច តែក៏បានទាក់ទាញចំណាប់អារម្មណ៍គួរសម ពីប្រិយមិត្តអ្នកស្ដាប់​ដែរ។

អ្នកចម្រៀង PSY និង Snoop Dogg ក្នុងចម្រៀង Hangover ផ្ដិតចេញពីវីដេអូ។

ចម្រៀង - បន្ទាប់ពីទទួលបានឯកត្តកម្មពិភពលោក ក្នុងការទទួល​មនុស្សចុចចូលទៅទស្សនាចំម្រៀង «Gangnam Style» ជាង២ពាន់លានដង កាលពីជាងមួយសប្តាហ៍មុនរួចមក តារាចម្រៀងកូរ៉េខាងត្បូង ព្សាយ បាន​ចេញ​បទ​ថ្មី​មួយទៀតរបស់ខ្លួន ដែលមានចំណងជើងថា«Hangover»កាលពីថ្ងៃទី៨ខែមិថុនាកន្លងទៅនេះ នៅលើគេហទំព័រចែក​ផ្សាយវីដេអូ យូធូប។

សម្ដែងរួមជាមួយតារាចម្រៀងរ៉ាប់ អាមេរិក Snoop Dogg បទនេះ ជាបទថ្មីដែលមានចង្វាក់ខុសប្លែកទាំងស្រុង ពី​បទ​ចម្រៀងល្បីៗមុនៗរបស់ ព្សាយ កន្លងមក។  មកដល់នាទីនេះ ដែលមានរយៈពេលត្រឹមតែ១៥ម៉ោងប៉ុណ្ណោះ ចម្រៀង​ថ្មីនេះ មានមនុស្សចុចចូលមកទស្សនាជាង៦លានដងរួចមកហើយ។

បើទោះជាចង្វាក់ មានលក្ខណៈជារ៉ាប់ (RAP) មានភាពខុសប្លែងពីចម្រៀងមុនៗ ដូចយ៉ាង Gangnam Style និងបទ Gentleman នោះក៏ដោយ តែវានៅបានបង្ហាញនូវភាពរីករាយ កំប្លែងៗ របស់តារាចម្រៀងកូរ៉េដដែល។ នៅក្នុងទំនុក​ច្រៀង មាននិយាយពីការផឹកស៊ី លេងសើចសប្បាយ រហូតដល់ថ្នាក់ដេកដួល។ល។ ទំនុកច្រៀងមួយឃ្លា មានន័យថា៖ «មិនទាន់ចប់ទេ ផឹកឲ្យសើមគូថ ផឹកឲ្យស្រវឹងណាណី»។

ចម្រៀងនេះ មានការចូលរួម ពីតារាចម្រៀងកូរ៉េល្បីៗមួយចំនួនទៀត ដូចជា G-Dragon និង CL របស់ក្រុម 2NE1។យ៉ាងណាក៏ដោយ ព្សាយ មិនសង្ឃឹមថានឹងទទួលបាននូវការគាំទ្រ ដូចចម្រៀងមុនៗរបស់ខ្លួនទេ។ នៅក្នុងកិច្ច​សម្ភាស​ជាមួយអ្នកសារព័ត៌មាន ព្សាយ និយាយថា បានថតឃ្លឺបវីដេអូនេះ ជាមួយនឹងតារាចម្រៀងអាមេរិក ដោយ​ប្រើ​ពេលតែ១៨ម៉ោងប៉ុណ្ណោះ។ តារាចម្រៀងកូរ៉េខាងត្បូង បានទទួលការយល់ព្រម ពីតារាចម្រៀងអាមេរិក ក្នុងការ​មកថតចម្រៀងនេះ ដោយគ្មានការលំបាកអ្វីឡើយ។ ព្សាយ រៀបរាប់ថា៖ «Snoop Dogg សួរខ្ញុំថា ចម្រៀងនេះមាន​ចំណង​ជើង​អ្វី ហើយខ្ញុំថា Hangover។ Snoop Dogg បានឆ្លើយភ្លាមថា ខ្ញុំនឹងធ្វើវា។»

ឥលូវនេះ ទស្សនាទាំងអស់គ្នានូវបទថ្មី «Hangover»របស់តារាចម្រៀងព្សាយ ដូចតទៅ៖

Loading...

អត្ថបទទាក់ទង

មតិ-យោបល់

0 Comments