ថាច់ សេដ្ឋា ថា​នឹង​តស៊ូ យក​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​មក​វិញ

«យើងមិនបានបោះបង់ទឹកដីនោះចោលទេ យើងនៅតែគិតគូ ទាមទារទឹកដីរបស់យើងមកវិញ» នេះជាការថ្លែង​បញ្ជាក់របស់លោក ថាច់ សេដ្ឋា ដែលអះអាច នឹងនៅតែបន្តការទាមទារ ដើម្បីបានទឹកដីកម្ពុជាក្រោមមកវិញ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទឹកដី - ថ្លែងប្រាប់ដល់អ្នកសារព័ត៌មាន នាឱកាសប្រារព្ធពិធីរំលឹកខួប៦៥ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៤នេះ លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតសមជិកព្រឹទ្ធសភា បានឱ្យដឹងថា លោកនឹងនៅតែធ្វើការតវ៉ា យកទឹកដីកម្ពុជាក្រោមមកវិញ។ លោកបន្តថា ការតស៊ូពីជំនាន់មួយ ទៅជំនាន់មួយនៅតែមាន ហើយការតវ៉ានេះបានធ្វើឡើងតាំងពីឆ្នាំ១៩៨៦មក ។ ហើយកាលពី២០០៣មានការតវ៉ា ទៅសភាបារាំងម្តងរួចមកហើយ ដោយស្នើឱ្យបារាំងលុបច្បាប់៤៩/៧៣៣ ដែលជាច្បាប់កាត់ទឹកដីឱ្យវៀតណាម។

បើទោះបីជាសភាបារាំង បានទទួលញតិ ដើម្បីបំបាត់ច្បាប់នេះ ក៏ដោយតែ មិនដែលទទួលបានការឆ្លើយតបនោះ។ ការមិនទទួលបានការឆ្លើយតបនេះ លោក ថាច់ សេដ្ឋា បញ្ជាក់ថា៖ «ពេលខ្ញុំមើលឯកសារសំងាត់របស់យួន គេបានធ្វើការយ៉ាងស្វិតស្វាញជាមួយបារាំង មិនឱ្យឆ្លើយតបជាមួយយើង»។

កម្ពុជាក្រោម ជាទឹកដីមានម្ចាស់ ម្ចាស់គឺកម្ពុជា

លោកបញ្ជាក់បន្ថែមថា បើនិយាយពីផ្លូវច្បាប់ វាមិនទាន់បាត់បង់នោះទេ ព្រោះបើតាមអន្តរជាតិមិនទាន់ផុតអាជ្ញាយុកាល ប៉ុន្តែការទាមទារនេះ គឺអាស្រ័យទៅលើរដ្ឋាភិបាលកម្ពុជាដែរ ថាចង់ទាមទារឬមិនទាមទារ។ លោកថ្លែងថា៖ «ជាផ្លូវច្បាប់ នៅតែអាចទាមទារមកវិញបាន ប្រទេសដែល យើងមិនអាចទាមទារបាន ទាល់តែទឹកដីហ្នឹងមិនមានម្ចាស់ ប៉ុន្តែកម្ពុជាក្រោម ជាទឹកដីមានម្ចាស់ ម្ចាស់គឺកម្ពុជា»។

លោកអះអាងថា ការដែលទឹកដីកម្ពុជាក្រោម ធ្លាក់ទៅលើវៀតណាមជាអ្នកគ្រប់គ្រង វាជាកំហុសរបស់រដ្ឋាភិបាលបារាំង និងវៀតណាម។ ដោយសារតែ រដ្ឋាភិបាលទាំងពីរបានឃុបខិតគ្នា ជាសំងាត់ តែមិនបានសួរមតិ ពីស្តេចដែលជាម្ចាស់គ្រប់គ្រងទឹកដី នៅសម័យនោះឡើយ ។

កម្ពុជាក្រោម មានផ្ទៃក្រឡា៦៨,៩៦៥គីឡូម៉ែត្រក្រឡា។ បច្ចុប្បន្ន មានប្រជាជនខ្មែររស់នៅជាង១៤លាននាក់ មានវត្តព្រះពុទ្ថសាសនាចំនួន៥៦៧វត្ត។ លោក ថាច់ សេដ្ឋាអះអាងបន្តថា បន្ទាប់ពីបានកាន់កាប់ទឹកដីខ្មែរទាំងស្រុង នៅថ្ងៃទី ខែមិថុនា ឆ្នាំ១៩៤៩ វៀតណាមបានចាប់ផ្តើមអនុវត្តនយោបាយ រំលាយពូជសាសន៏ខ្មែរយ៉ាងព្រៃផ្សៃ វត្តអារាមមួយចំនួនត្រូវបានបំផ្លាញចោល ព្រះសង្ឃបង្ខំឱ្យកោសក់ទុកចិញ្ចើម និងសូត្រធម៌ដូចព្រះសង្ឃវៀតណាម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...