បារាំង៖ ភ្លេច​ទារក​អាយុ​៣​ខែ នៅ​ក្នុង​រថយន្ដ រហូត​ស្លាប់

ទារកទើបនឹងកើត និងទើបនឹងមានអាយុ៣ខែ បានស្លាប់កាលពីចុងសប្ដាហ៍នេះ នៅក្នុងមន្ទីរពេទ្យ ហេរ៉ូ (Hérault) នៃទីក្រុងម៉ុងពើលីយ៉េ (Montpellier) បន្ទាប់ពីត្រូវបានឪពុកម្ដាយរបស់ទារកនេះ ភ្លេចនិងទុកចោលជាង៤ម៉ោង នៅ ក្នុងរថយន្ដ កាលពីថ្ងៃព្រហស្បត្តិ៍មុន។

ទារកទើបនឹងកើត និងទើបនឹងមានអាយុ៣ខែ បានស្លាប់កាលពីចុងសប្ដាហ៍នេះ នៅក្នុងមន្ទីរពេទ្យ ហេរ៉ូ (Hérault) នៃទីក្រុងម៉ុងពើលីយ៉េ (Montpellier) បន្ទាប់ពីត្រូវបានឪពុកម្ដាយរបស់ទារកនេះ ភ្លេចនិងទុកចោលជាង៤ម៉ោង នៅ ក្នុងរថយន្ដ កាលពីថ្ងៃព្រហស្បត្តិ៍មុន។


ជើងទារក (មិនមែនជាជើងរបស់ទារិការងគ្រោះនោះទេ)។ (រូបថត MONOROOM.info/ D.KEO)

ប្រហែស - ទារិកាដ៏កំសត់ ត្រូវបានទុកចោលច្រើងជាង៤ម៉ោងកន្លះ នៅក្នុងរថយន្ដមួយ ដែលចតនៅខាងមុខផ្ទះ​ឪពុកម្ដាយរបស់វា ស្ថិតក្នុងទីក្រុងតូចមួយ ផ្នែកខាងត្បូងប្រទេសបារាំង។ នេះបើតាមការបញ្ជាក់ របស់រដ្ឋអាជ្ញារង​បារាំង ប្រចាំតំបន់ លោក នីកូឡា ឌឺលើស្ស (Nicolas Deleuze)។

នៅក្នុងការស៊ើបសួរជំហានដំបូង បានឲ្យដឹងថា គេមិនទាន់រកឃើញ ពីការមិនយកចិត្តដាក់ថែរក្សាទៅលើទារក ពី​សំណាក់គ្រួសារនេះនៅឡើយ។ តែលោករដ្ឋអាជ្ញារង បានថ្លែងអះអាងទៀតថា ការស៊ើបអង្កេតត្រូវបាន​បើកធ្វើឲ្យ​ស៊ីជម្រៅ នៅក្នុងករណីឃាតកម្មដោយអចេតនា។

ម្ដាយឪពុករបស់ទារិកា អាយុ៣៤ និង៣៦ឆ្នាំ ដែលមានការងារធ្វើ និងចូលក្នុងសង្គមចុះទាំងពីរនាក់ បានជាប់​រវល់​ជាមួយនឹងកូនពីរនាក់ផ្សេងទៀត ដែលមានអាយុ៣ និង៥ឆ្នាំ។ លោករដ្ឋអាជ្ញារង បានស្រង់ចម្លើយរបស់ម្ដាយ​ឪពុកទារក មកនិយាយថា «ម្នាក់ៗគិតថាម្នាក់ទៀត បានយកទារកនោះចេញពីរថយន្ដហើយ។ នៅពេលដែល​ពួកគេដឹងថា ទារកស្ថិតនៅក្នុងរថយន្ដនៅឡើយ ពួកគេបានហៅរថយន្ដសង្គ្រោះជាបន្ទាន់។»

ទារិកាបានស្លាប់នៅពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី៣១ ខែឧសភាកន្លងមកនេះ នៅក្នុងផ្នែកទារក នៃមន្ទីរពេទ្យតំបន់​របស់ទីក្រុងម៉ុងពើលីយ៉េ។

«វាជាសោកនាដកម្មសម្រាប់ឪពុកម្ដាយ។ ពួកគេរន្ធត់ខ្លាំងណាស់។» លោករដ្ឋអាជ្ញារង បានបន្តទៀតថា «សំនុំរឿង​នេះ វាជាសោកនាដកម្មមួយសម្រាប់គ្រួសារ ដែលអាចកើតមក ពីការធ្វេសប្រហែសតែបន្ដិចប៉ុណ្ណោះ។» ហើយ​ឪពុកម្ដាយរបស់ទារិកា មិនមែនថាមិនចេះថែទាំឲ្យបានល្អ នូវកូនរបស់ខ្លួន ហើយក៏មិនបានស្ថិតនៅក្នុងឥទ្ធិពលសុរា ឬគ្រឿងញៀននោះដែរ។

ទារិកាដែលបានស្គាល់ពិភពលោកត្រឹមតែបីខែនេះ បានដឹងខ្លួននៅឡើយ នៅពេលនាងតូច​ត្រូវបានដឹកតាមរថយន្ដ​សង្គ្រោះ ទៅកាន់មន្ទីរពេទ្យ ហើយក៏មិនបានឈានទៅដល់ សភាពគ្រោះថ្នាក់ដល់ជីវិតដែរ។ តែសុខភាពរបស់ទារិកា បានចុះខ្សោយបន្ដិចម្ដងៗ នៅពេលក្រោយមក។ សាកសពនឹងត្រូវកោសល្យវិច្ឆ័យ នៅថ្ងៃអង្គារនេះ ហើយគេនឹង​អាច​ដឹងថា តើមរណភាពរបស់ទារិកា បណ្ដាលមកពីកង្វះជាតិទឹកឬយ៉ាងណា (ព្រោះទុកក្នុងរថយន្ដចោល នៅក្រោម​កម្ដៅថ្ងៃ)?


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments