រវាង​ធ្វើ​ក្រម៉ិច​ក្រម៉ើម និង​សុភាព មួយ​ណា​សម​សម្រាប់ សុគន្ធ នីសា?

រវាងកាយវិការក្រម៉ិចក្រម៉ើម និងសុភាពរាបសាររម្យទុំ តើប្រិយមិត្តយល់ថា មួយណាដែលកញ្ញា សុគន្ធ នីសា តារា​ចម្រៀងរបស់ផលិតកម្មថោន ទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនជាងគេ? ចុះចំពោះទស្សនិកជនវិញ តើ​ចូលចិត្តបែបណាដែរ?
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣១ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: June 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រវាងកាយវិការក្រម៉ិចក្រម៉ើម និងសុភាពរាបសាររម្យទុំ តើប្រិយមិត្តយល់ថា មួយណាដែលកញ្ញា សុគន្ធ នីសា តារា​ចម្រៀងរបស់ផលិតកម្មថោន ទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនជាងគេ? ចុះចំពោះទស្សនិកជនវិញ តើ​ចូលចិត្តបែបណាដែរ?


សុគន្ធ នីសា តារាចម្រៀង។ (រូបថត ហ្វេសប៊ុក)

តារា - តារាចម្រៀងសុគន្ធ នីសា ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងដែលមានចរិកសុភាពរាបសា ដោយសារតែ​កន្លង​មក ធ្លាប់តែឃើញតារាចម្រៀងរបស់ផលិតកម្មថោនរូបនេះ សម្ដែងតែជាតួកម្សត់ សុភាពរាបសា។ ប្រិយមិត្ត​ប្រាកដជាមានអារម្មណ៍ប្លែកថា ហេតុអ្វីបានជាតារាចម្រៀងមានភាពស្រគត់ស្រគំរូបនេះ បែរជាផ្លាស់ប្តូស្ទីល មក​សម្តែងជាតួក្រម៉ិចក្រម៉ើមគួរឱ្យអស់សំណើទៅវិញ។

ជាការកត់សម្គាល់ឃើញថា ក្នុងឆ្នាំ២០១៤នេះ តារាចម្រៀងឈរនៅជួរមុខ ក្នុងផលិតកម្មថោន កញ្ញា សុគន្ធ នីសា បានបង្កើតស្ទីលថ្មីប្លែកៗ ដែលកាលពីមុន ក្នុងពេលដែលនាងជ្រកក្រោមទ្រនំហង្សមាស កម្រឃើញនាងសម្តែង​កាយវិការ​ក្រម៉ិចម៉ើម ឬបង្ហាញស្ទីលរាំប្លែកៗណាស់។ ការបង្ហាញស្ទីលប្លែករបស់តារាចម្រៀង ដែលកំពុងតែលេច​ធ្លោរ ក្នុងអាជីពជាអ្នកចម្រៀងរូបនេះ បានធ្វើឱ្យអ្នកទស្សនាកាន់តែចាប់អារម្មណ៍ និងទាក់ទាញការគាំទ្របានមិនស្ទើរ ពីប្រិយមិត្តអ្នតាមដានពិភពសិល្បះផងដែរ។

ប្រិយមិត្តអ្នកគាំទ្រមួយរូប របស់តារាចម្រៀង ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា បើទោះបីជាពេលនេះ កញ្ញាឃើញ កញ្ញាសុគន្ធ នីសា ចូលចិត្តសម្តែងកាយវិការ ដែលមានចរិកលេងសើចក្រម៉ិចក្រម៉ើមក៏ដោយ តែយុវតីអ្នស្នេហា​ចម្រៀង​រូបនេះ នៅតែបង្ហាញអារម្មណ៏ចូលចិត្តកាយវិការដ៏ស្រគត់ស្រគំ របស់តារារូបនេះជាង ជាពិសេសនៅ​ពេល​ដែលនាងសម្តែងបទកម្សត់ៗ សុគន្ធ នីសាមើលទៅគួរឱ្យស្រលាញ់ណាស់។

ចំណែកយុវជនម្នាក់ទៀតជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យន័រតុន បានបង្ហាញចំណាប់អារម្មណ៍ទៅតារា​ក្នុង​ដួង​ចិត្តរបស់ខ្លួនដែរថា បើនិយាយពីសមត្ថភាពនៃការសម្តែងរបស់កញ្ញា សុគន្ធ នីសា គឺលោកចូលចិត្តទាំងបទកម្សត់ និងបទបែបកំប្លែង។ តែលោកបញ្ជាក់ថា លោកចូលចិត្តឱ្យកញ្ញា សុគន្ធ នីសា សម្តែងកាយវិការក្រម៉ិចក្រម៉ើមច្រើន​ជាង ព្រោះមើលទៅប្លែកភ្នែក រីឯស្នាមញញឹមរបស់នាង សម្តែងកាយវិការបែបនេះគឺស្អាតខ្លាំងណាស់។

សុគន្ធ នីសា បច្ចប្បន្នមិនត្រឹមតែអាចរក្សាភាពល្បីល្បាញ ក្រោយពីផ្លាស់ប្ដូរទ្រនំចាស់មកកាន់ទ្រនំថ្មីប៉ុណ្ណោះទេ ក្នុងពេលនេះកេរ្តិ៍ឈ្មោះរបស់នាង ហាក់ស្ទុះខ្លាំង បើធៀបនឹងកាលនាងជ្រកនៅហង្សមាសក្នុងឆ្នាំ២០០៧។ កាលពី​ឆ្នាំ២០១២ តារាចម្រៀងសំឡេងផ្អែម មានសម្រស់ស្រស់សោភារូបនេះ ក៏ជាម្ចាស់ពានក្នុងកម្មវិធីអាណាចក្រ​តាម​ក្នុងផ្នែក «តារាចម្រៀងស្រីបែបមនោសញ្ចេតនាល្អជាងគេប្រចាំឆ្នាំ»ផងដែរ។

ទស្សនាទាំងអស់គ្នានូវវីដេអូចម្រៀងដែលសម្តែងជាតួកម្សត់ និងតួក្រម៉ិចក្រម៉ើម តើប្រិយមិត្តចូលចិត្តស្ទីលកាយ​វិការសម្តែង របស់កញ្ញាមួយណាជាង៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...