ចម្រៀង ទុក្ខ​អ្នក​ទោស​គុក​ត្រពាំង​«ផ្លុង» (vdo)

«សេរីភាព» នៃអ្នកទាំង២១នាក់ ត្រូវបានវិលមកវិញ ដោយភ្ជាប់មកជាមួយនូវងារជាអ្នកទោស តាម«អំណាច»​សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទាំងមិនមានកំហុសអ្វីទាល់តែសោះ។ នេះជាអត្ថន័យស្នូល នៃបទ​ចំរៀង​មួយបទ ដែលច្រៀងដោយលោក វ៉ន ពៅ បន្ទាប់ពីបានត្រឡប់មកដល់គេហដ្ឋាន និងជាការិយាល័យ​ធ្វើការ​របស់​លោកនោះផង។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣១ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 31, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«សេរីភាព» នៃអ្នកទាំង២១នាក់ ត្រូវបានវិលមកវិញ ដោយភ្ជាប់មកជាមួយនូវងារជាអ្នកទោស តាម«អំណាច»​សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទាំងមិនមានកំហុសអ្វីទាល់តែសោះ។ នេះជាអត្ថន័យស្នូល នៃបទ​ចំរៀង​មួយបទ ដែលច្រៀងដោយលោក វ៉ន ពៅ បន្ទាប់ពីបានត្រឡប់មកដល់គេហដ្ឋាន និងជាការិយាល័យ​ធ្វើការ​របស់​លោកនោះផង។


លោក វន ពៅ ច្រៀងពេលត្រឡប់មកដល់គេហដ្ឋានវិញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ទុក្ខអ្នកទោសត្រពាំងផ្លុង - ជាមួយនឹងការច្រៀងរៀបរាប់ពី«ទុក្ខ»លំបាករបស់ខ្លួន ក៏ដូចជាអ្នកទោសដទៃៗ​ផ្សេង​ទៀត ដែលត្រូវបានចាប់ខ្លួនដោយគ្មាន«កំហុសអ្វី»នោះ លោក វ៉ន ពៅ បានរៀបរាប់ពីការរស់ នៅក្នុងពន្ធនាគារ​ត្រពាំងផ្លុង នៃអ្នកទោសមួយចំនួន ដែលត្រូវបានគេចាប់ខ្លួន និងចាត់ទុកដូចជា«សត្វ»ធាតុ ជាមួយនឹងការហូប​បាយពូតជាដុំ ដាក់ក្នុងត្រឡោកនោះ។

ក្នុងរយៈពេលជាងប្រាំខែក្នុងពន្ធនាគារ

ក្នុងបទសម្រៀងនេះ លោក វ៉ន ពៅ មិនបានបង្ហាញពីទិដ្ឋភាពទូទៅ នៃការរស់នៅនៃអ្នកទោសទាំងអស់ឡើយ។ លោកគ្រាន់តែរៀបរាប់ ពីការរស់នៅជាមួយនឹងជំងឺប្រចាំការ រួមផ្សំនឹងរបួសដែលត្រូវបានវាយដំ ដោយក្រុមទាហាន​បន្ទាប់ពីចាប់ខ្លួននោះ។ លោកបានបន្ថែមថា ក្នុង«ទ្រុង»ដែកនៃគុកពាំងផ្លុង ជាប់ព្រំប្រទល់ប្រទេសវៀតណាមដោយ «គ្មាន»កំហុស ដោយមិនបានធ្វើអ្វី«ខុស»ដូចការចោទប្រកាន់នោះ។ លោកបានបង្ហាញនូវការហួសចិត្ត ចំពោះការ​ចាប់ខ្លួននោះ ដែលធ្វើឲ្យពួកគាត់ត្រូវឃ្លាតឆ្ងាយពីផ្ទះសំបែង និងប្រពន្ធកូន។

នេះជាឃ្លាដំបូង ដែលលោកបានច្រៀងរៀបរាប់ដូច្នេះថា «២ មករា ប្រហារដួងចិត្ត ទាហានគ្មានអាណិត ប្រុងផ្តាច់​ជីវិតឲ្យក្ស័យសង្ខា ឈាមក្រហមឆ្អៅដឹតជាប់ឱរ៉ា ឈឺស្ទើរមរណា សែនអនិច្ចារជិវិតពួកខ្ញុំ។ គ្មានទោសអ្វីសោះ​គេ​ចាប់ខ្លួនឃុំ ខ្ញុំឈ្លាតឆ្ងាយទ្រនំធ្លាប់រស់សុខំជុំប្រពន្ធកូន។»

លោកបានលើកឡើងថា ជីវិតសម្រាប់រូបគាត់ ឬអ្នក២០នាក់ផ្សេងទៀត ត្រូវបានទទួលនូវបាយពូត​ជាដុំដាក់​ក្នុង​«ត្រឡោក» ដែលលោកចាត់ទុកថា ជាការរស់នៅសែន«ថោក»។ លោកបានរៀបរាប់ថា៖ «ស្រណោះខ្លួន​ណាស់​របួសផ្ទួនៗ ជំងឺរុកគួន រស់ក្នុងទ្រុងដែក។ (...) ជីវិតរស់នៅសែនថោក រស់នៅស្មោករោគ ញាំបាយត្រឡោក ពូតបាយ​ជាដុំ។»

ក្នុងបទចម្រៀងនេះ ដោយឆ្លងកាត់ការដាក់ទោស លើអ្នកគ្មានកំហុស នៅពន្ធនាគារ«ម៣» ព្រំដែនខ្មែរយួន បាន​ស្តែងជាមេរៀនជិវិត សម្រាប់អ្នកតស៊ូដើម្បីសេរីភាពបុគ្គល និងប្រជាពលរដ្ឋទូទៅ។ ជាមួយគ្នានេះ លោកក៏អំពាវនាវ​ដល់ខ្មែរគ្រប់រូប ឲ្យរស់នៅដោយសាមគ្គីភាព គិតពីប្រយោជន៍ជាតិ និងសង្គមជាធំ។

ក្នុងវគ្គបញ្ចប់ក្នុងបទចម្រៀងដដែល លោកបានពោលដូច្នេះថា «ត្រពាំងផ្លុង(ម៣) ព្រំដែនខ្មែរ-យួន ដួងចិត្តខ្ញុំអង្រួន ប្រាប់ញាតិបងប្អូន ឲ្យរួបរួមសាមគ្គី ខ្មែរអើយក្រោកឡើងនាំគ្នាមូលមី ខ្មែរគ្រប់ទិសទី ខិតខំ សំភីដើម្បីជាតិយើង»៕

សូមទស្សនាវីដេអូ នៃបទចម្រៀងនេះដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...