បាល់ទាត់ស្ត្រី៖ យក្ស៤​នៅ​អាស៊ី បាន​ឡើង​ទៅ​​ពិភពលោក​២០១៥​មុន​គេ

ក្រុមបាល់ទាត់ស្ត្រី របស់ប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងប្រទេសអូស្ត្រាលី ដែលសុទ្ធសឹងជាប្រទេសខ្លាំងៗ របស់​អាស៊ីខាងកើត បានឈ្នះការប្រកួតជម្រុះទាំងឡាយ ហើយក៏ជាក្រុមបាល់ទាត់ដំបូងគេ ជាមួយនឹងក្រុមបាល់​ទាត់​របស់ប្រទេសម្ចាស់ផ្ទះ ដែលបានជាប់ជាស្ថាពរ ទៅប្រកួតដណ្ដើមពានរង្វានពិភពលោក ឆ្នាំ២០១៥ ដែលនឹងប្រារព្ធ​ធ្វើ នៅក្នុងប្រទេសកាណាដា។ ការឈ្នះឡើងទៅប្រទេសកាណាដានេះ បន្ទាប់ពីពួកគេបានឈ្នះ នៅក្នុងការប្រកួត​ដណ្ដើម​ពានរង្វាន់បាល់ទាត់ស្ត្រី នៃទ្វីបអាស៊ីឆ្នាំ២០១៤នេះ ហៅកាត់ថា AFC Cup 2014។

ក្រុមកីឡាការិនីបាល់ទាត់ចិន រីករាយអបអរពេលទាត់បញ្ចូលទី របស់ក្រុមថៃ។ (រូបថត Xinhua/Nguyen Le Huyen)

បាល់ទាត់ស្ត្រី - ការប្រកួតជម្រុះក្នុងជុំឆ្នាំ២០១៤នេះ បានប្រព្រឹត្តិនៅក្នុងប្រទេសវៀតណាម ដើម្បីដណ្ដើម​ជ័យជំនះ​ជាជើងឯកប្រចាំទ្វីបអាស៊ី មុននឹងទទួលបានសំបុត្របាល់ទាត់ស្ត្រីពិភពលោក ទៅទាត់នៅប្រទេសកាណាដា​នាឆ្នាំ​ក្រោយ។

កីឡាការិនីបាល់ទាត់ចិន បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយបានបំបាក់មិនឲ្យងើបមុខ ក្រុមបាល់ទាត់ស្ត្រីភូមា ១២ ទល់នឹង ០ មុននឹងបំបាក់ជាបន្ត ក្រុមបាល់ទាត់នារី របស់ថៃ ៤ ទល់នឹងសូន្យ។ នៅក្នុងពូល B ដដែល ក្រុម​កីឡា​បាល់ទាត់នារីរបស់កូរ៉េខាងត្បូង ដែលមានរហសនាមថាជាក្រុមផ្កាកូលាបដែក ក៏បានយកឈ្នះដោយគ្មានការពិបាក លើក្រុមភូមា  ក្នុងពិន្ទុ ៧ទល់នឹង០ និងក្រុមថៃ ៣ទល់នឹង០ដែរ។

ចំណែកឯនៅក្នុងពូល A វីញ ដែលមានក្រុមបាល់ទាត់ស្ត្រី មកពីប្រទេសវៀតណាម អូស្ត្រាលី ហ្សកដានី និងជប៉ុន ជ័យជំនះបានធ្លាក់ទៅលើជើងឯកពិភពលោក គឺក្រុមកីឡាការិនីជប៉ុន ដោយបានយកឈ្នះក្រុមហ្សកដានី ក្នុងពិន្ទុ​៧ទល់នឹង០ ខណៈពេលដែលក្រុមកីឡាការិនីជើងឯកអាស៊ី របស់ប្រទសអូស្ត្រាលី បានឈ្នះក្រុមបាល់ទាត់​វៀតណាម យ៉ាងពិបាក ក្នុងពិន្ទុ ២ ទល់នឹង ០។

នៅពេលនេះ សំណាងសម្រាប់ទៅប្រកួតនៅប្រទេសកាណាដា ដែលមាននៅសល់មួយកន្លែងទៀត នឹងអាច​កើត​មាន ទៅលើក្រុមណាមួយ ក្នុងចំណោមក្រុមដែលប្រកួតចាញ់ទាំងបួន៖ វៀតណាម ថៃ ភូមា និងហ្សកដានី។ ពួក​គេ​នឹងត្រូវមកជួបគ្នា នៅថ្ងៃ២១ ខែឧសភា ខាងមុខជាថ្មីទៀត ដើម្បីដណ្ដើមសបុត្រចុងក្រោយនេះ នឹងអាល​ធ្វើ​ដំណើរ​ទៅប្រទេស​កាណាដា ជាមួយប្រទេសបួនមុន៕

Loading...

អត្ថបទទាក់ទង

មតិ-យោបល់

0 Comments