យុទ្ធនាការ​រក​ថវិកា​ជូន​មន្ទីរពេទ្យ‌‌‌‌‌​គន្ធបុប្ផា‌‌‌‌‌‌‌‌‌‌ របស់​CTN​-MyTV បាន​បញ្ចប់

ទឹកប្រាក់ ជាង ២៥ ម៉ឺនដុល្លារ ត្រូវបានសប្បុរសជនដែលមានសមានចិត្ត ជួយឧបត្ថម្ភដល់មន្ទីរពេទ្យ គន្ធបុប្ផា ដែល​កំពុង​តែមានភាពខ្វះខាត តាមរយៈយុទ្ធនាការប្រមូល មូលនិធិរបស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន និង ម៉ាយធីវី។ បើទោះ​បី​យុទ្ធការនេះបានបញ្ចប់ហើយក៏ដោយ តែសប្បុរសជននានានៅតែអាចឧបត្ថម្ភបាន ដោយយកទៅឲ្យមន្ទីពេទ្យផ្ទាល់​តែម្ដង។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: May 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទឹកប្រាក់ ជាង ២៥ ម៉ឺនដុល្លារ ត្រូវបានសប្បុរសជនដែលមានសមានចិត្ត ជួយឧបត្ថម្ភដល់មន្ទីរពេទ្យ គន្ធបុប្ផា ដែល​កំពុង​តែមានភាពខ្វះខាត តាមរយៈយុទ្ធនាការប្រមូល មូលនិធិរបស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន និង ម៉ាយធីវី។ បើទោះ​បី​យុទ្ធការនេះបានបញ្ចប់ហើយក៏ដោយ តែសប្បុរសជននានានៅតែអាចឧបត្ថម្ភបាន ដោយយកទៅឲ្យមន្ទីពេទ្យផ្ទាល់​តែម្ដង។


លោក ព្រាប សុវត្ថ នៅក្នុងការប្រគុំតន្ត្រី នៃកម្មវិធីសប្បុរសធម៌ នៃស្ថានីយ៍ទូរទស្សន៍ CTN-MyTV។ (រូបថតហ្វេសប៊ុក)

---------------------------------------------
ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ១៦ ឧសភា ២០១៤
---------------------------------------------

សប្បុរសធម៌ - អស់រយៈពេលជិត ២ ខែ មកនេះ ស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន និង ម៉ាយធីវី បានចាប់ផ្តើមយុទ្ធនាការ​របស់ខ្លួនដើម្បីស្វែងរកមូលនិធិ ជួយមន្ទីរពេទ្យគន្ធបុប្ផា។ ការបើកយុទ្ធនាការរបស់ ស៊ីធីអ៊ិន និង ម៉ាយធីវី ដើម្បី​ប្រមូល​​ថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា បានចាប់ផ្ដើមតាំងពីថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០១៤ និងបានបបញ្ចប់ទៅវិញហើយ​កាលពីយប់មិញនេះ។

ថ្ងៃបញ្ចប់នៃយុទ្ធនាសប្បុរសធម៌មួយនេះ ស៊ីធីអ៊ិន និង ម៉ាយធីវី បានរៀបចំការប្រគំតន្ត្រីដ៏ធំមួយ នៅមហោស្រព​ចេនឡា ដោយមានការចូលរួមពីតារាល្បីៗមួយចំនួន នៅក្នុងប្រទេសកម្ពុជា ដូចជាកំពូលតារា​ចម្រៀងដ៏ល្បីលោក​ ព្រាប សុវត្តិ កញ្ញា សុគន្ធ នីសា លោក ខេម លោក ណូយ វ៉ាន់ណេត អ្នកស្រី ហ៊ឹម ស៊ីវន កំប្លែងក្រុមនាយពែកមី រួម​ទាំងតារាសម្តែងរបស់ហ្វីលីពីនបីរូបទៀត។

ទឹកប្រាក់បណ្ដោះអាសន្ន ចំនួន ២៥២១៧៧ដុល្លា (ម្ភៃប្រាំម៉ឺន ពីរពាន់មួយរយចិតសិបប្រាំពីរ ដុល្លារអាមេរិក) ត្រូវបាន​សប្បុរសជនមកពីគ្រប់ទិសទី គ្រប់ស្រទាប់វណ្ណៈ បានបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន និង ម៉ាយធីវីដែលបានធ្វើយុទ្ធនាការប្រមូលមូលនិធិសប្បុរសនេះ។ នេះបើតាមការប្រកាស​របស់ពិធីករ​លោក អ៊ិត សេដ្ឋា ក្រោយពីបញ្ចប់ការប្រគំតន្ត្រីកាលពីយប់ថ្ងៃទី១៥ ខែឧសភា។

ខណៈពេលដែលលោកចូលរួមច្រៀង និងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន​២លានរៀល​ទៅ​ក្នុង​មូលនិធិ​សប្បុរស​ធម៌​មន្ទីពេទ្យគន្ធបុប្ផា និងចំនួន២លានរៀលទៀត ទៅកាកបាទក្រហមនោះ តារាចម្រៀងល្បីឈ្មោះ លោក ព្រាប សុវត្តិ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា ក្នុងមួយថ្ងៃមន្ទីពេទ្យគន្ធបុប្ផា ដែលមាន៥សាខានៅក្នុងប្រទេសកម្ពុជា បានចំណាយ​មិនតិចជាង១០ម៉ឺនដុល្លានោះឡើយ។ ដូច្នេះការជួយឧបត្ថម្ភនូវថវិកា របស់សប្បុរសជន គឺជាការបន្តនិរន្តរភាពមួយ និងជាការជួយយ៉ាងធំធេងសម្រាប់កុមារកម្ពុជា ហើយវាក៏ជាវប្បធម៌មួយនៃការចែករំលែកផងដែរ។

តារាចម្រៀងជួរមុខ របស់ផលិតកម្មហង្សមាសរូបនេះ បានសរសេរថ្លែងនៅលើទំព័រហ្វេសរបស់ខ្លួន យ៉ាងដូច្នេះ​ទៀត​ថា៖ «តន្រី្តសប្បុរសធម៌ ក្តីសង្ឃឹមនៃអនាគតយើងទាំងអស់គ្នា ជួយដល់មន្ទីរពេទ្យគន្ឋបុប្ផា។ កុមារគឺជាផ្នែកមួយ​សំខាន់​សំរាប់សង្គម ហើយក៏យើងមិនអាចធ្វើមិនដឹងមិនលឺ នូវអ្វីដែលពួកគាត់ត្រូវការដែរ ការជួយនៅក្នុងពេលនេះ គឺជាស្រទាប់មួយនៃការផ្តល់សង្ឃឹមទៅដល់ពួកគាត់ ហើយក៏ខ្ញុំសប្បាយចិត្តក្នុងការបរិច្ចាគប្រាក់កាសរបស់ខ្ញុំ ជួយ​ទៅដល់មន្ទីរពេទ្យគន្ឋបុប្ផានិងកាកបាទក្រហម។ ទាំងនេះគឺជាការចែករំលែកទៅដល់កុមារទាំងឡាយ និងមន្ទីរពេទ្យ​ដែលកំពុងដង្ហោយរកការជួយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...