វគ្គបន្តរបស់មនុស្សកន្តុល នៃលោកម្ចាស់ជញ្ជៀន កំពុងថតនៅកម្ពុជា

ភាពយន្ដ ដែលនិយាយពីក្រុមបណ្ដាជន មនុស្សកន្តុលនេះ ត្រូវបាន កាសែតភ្នំពេញប៉ុស្ដ៍រាយការណ៍ថា កំពុងតែដំណើរការថត នៅក្នុងតំបន់ខាងត្បូង ចន្លោះពីទីក្រុងកែប និងទីរួមខេត្តកំពត នៃប្រទេសកម្ពុជា។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: August 06, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាខ្សែរភាពយន្ដ​មួយ​ មានចំណង់ជើងថា «សម័យកាលមនុស្សកន្តុល Age of the Hobbits» ដែលសាច់រឿងរបស់វា​ អាចជាវគ្គបន្ត ឬជាការដកស្រង់ ចេញពីខ្សែរភាពយន្ដដ៏ធំមួយ មានបីវគ្គ មានចំណងជើងថា «លោកម្ចាស់ជញ្ជៀន The Lord of the Ring» ផលិតដោយសមិទ្ធិករហូលីវូដ ដើមកំណើតជាជនជាតិ នូវែល ហ្សេឡង់ លោក ភីទើរ ជាកសុន (Peter Jackson)។  ភាពយន្ដ ដែលនិយាយពីក្រុមបណ្ដាជន មនុស្សកន្តុលនេះ ត្រូវបាន កាសែតភ្នំពេញប៉ុស្ដ៍រាយការណ៍ថា កំពុងតែដំណើរការថត នៅក្នុងតំបន់ខាងត្បូង ចន្លោះពីទីក្រុងកែប និងទីរួមខេត្តកំពត នៃប្រទេសកម្ពុជា។


ផែនទី ភូមិភាគកណ្ដាល នៃភាគនិទាន ដែលនិយាយពីមនុស្សកន្តុល។

តួអង្គនៅក្នុងសាច់រឿង ដែលជាមនុស្សកន្តុល ស្លៀកពាក់ខោអាវពណ៌សាច់ និងពាក់ខ្សែរករផងនោះ កំពុងសំដែង ក្នុង ឈុតមួយ​ដែលពួកខ្លួន ត្រូវបានជនកំណាច ជនជាតិជ្វា តាមយាយី។ ជាសាច់រឿងនិទាន ដែលមានរយះពេលតាំងពីជាង ១២ ០០០ឆ្នាំ ហើយត្រូវបានផលិតកម្មភាពយន្ដ ដឺ អាស៊ីលម (The Asylum) មានទីតាំងនៅទីក្រុង ឡូសអង់ជើឡេស ប្រទេសអាមេរិក យកមកថតជាភាពយន្ដឈុតៗ ដោយប្រើថវិការតូចមួយ។

សមិទ្ធិករ លោក ចូសេហ្វ ឡ័សុន (Joseph Lawson) និយាយថា រឿងនេះមានសាច់រឿងដោយឡែក ពីរឿងមួយទៀត ដែលនិយាយពីមនុស្សកន្តុលនេះដែរ។ ទាំងអ្នកសំដែង និងអ្នកចូលរួមនៅក្នុងភាពយន្ដ ត្រូវសមិទ្ធិកររូបនេះជ្រើសរើស តួអង្គភាគច្រើនជាជនជាតិខ្មែរតែម្ដង ដោយមានតែពីរនាក់ប៉ុណ្ណោះ ដែលជាតារានៅហូលឺវូដ។

លោកបាននិយាយថា «ជាប្រវត្តិនិទានមួយយ៉ាងពិសេស ​ដែលបានប្រព្រឹត្តិទៅ នៅក្នុងភាពអស្ចារ្យមួយ នៃសម័យកាល ដ៏យូលង់ របស់ពិភពលោកយើងនេះ។» ទាក់ទងនឹងប្រទេសកម្ពុជា ដែលលោកបានជ្រើសរើសជាកន្លែងថតនោះ លោក បានបញ្ជាក់ថា «ប្រទេសកម្ពុជា ត្រូវបានជ្រើសរើស ដោយសារតែ​សម្រស់ពីធម្មជាតិរបស់ប្រទេសនេះ នៅមិនទាន់បាន គេស្គាល់នៅឡើយ ជាពិសេសពួកជនជាតិអាមេរិកាំង។ ខ្សែរភាពយន្ដធំៗជាច្រើន បានផ្ចង់អារម្មណ៍ តែនៅតំបន់ជុំវិញ ប្រាសាទអង្គរវត្ត។ តែយើងចង់បង្ហាញពីកន្លែងផ្សេងទៀត ដោយមានភាពទាក់ទាញដូចគ្នា ដូចយ៉ាងនៅចន្លោះពីទីក្រុង កែប មកទីរួមខេត្តកំពតនេះជាដើម។»

លោកបានបង្ហើបថា លោកមិនបានមកមើលប្រទេសកម្ពុជា មុននឹងចាប់ផ្ដើមថតនោះទេ។ ហេតុដូច្នេះហើយ ដំណើរការ ថត នៃខ្សែរភាពយន្ដនេះ មានលក្ខណៈជាដំណើរផ្សងព្រេងមួយ។ លោកបានបន្ថែមថា «ខ្ញុំមានអារម្មណ៏រំភើបណាស់ នៅពេលខ្ញុំថតពីផ្ទាំងថ្មមួយ ដែលកំពុងប្ដូររូបរាង។ ជាឱកាសសប្បាយរីករាយមួយ ដូចដែល អ៊ីឌឺយ៉ាណា ជន (Indiana Jones) ធ្លាប់មានពីពេលមុនអញ្ចឹង។»

ភាពយន្ដនឹងចេញផ្សាយ ជាថាស DVD និង Blue Ray ក្នុងបំណាច់ឆ្នាំនេះ នៅសហរដ្ឋអាមេរិក តែសំរាប់ប្រទេសកម្ពុជា គេនៅមិនទាន់ដឹងថា យ៉ាងដូចម្ដេចនៅឡើយ៕

---------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...