បញ្ហា​នៅ​ស៊ីរី ធ្វើ​ឲ្យ​អ្នក​ការសែត​ពីរ​នាក់ លើក​តុ​វាយ​គ្នា​ពេល​ផ្សាយ​ផ្ទាល់

ការជជែកពិភាក្សាគ្នា តាមកញ្ចក់ទូរទស្សន៍ ស្ដីពីវិបត្តិនៅស៊ីរី រវាងអ្នកសារព័ត៌មានជើងចាស់ ជាតិហ្សកដានី ពីរនាក់ បានប្រែក្លាយជាសង្គ្រាមឈ្លោះទាស់សម្ដី រហូតដល់រុះរើតុលំអរបស់កម្មវិធី ហើយសឹងតែឈានទៅដល់ការ​វាយតប់​គ្នាថែមទៀត។ ជជែកគ្នាក្ដៅដល់កម្រិត អញ្ចឹងតើដោះស្រាយយ៉ាងម៉េចឲ្យត្រូវ? ខន្ដីលែងបាន !

ការជជែកពិភាក្សាគ្នា តាមកញ្ចក់ទូរទស្សន៍ ស្ដីពីវិបត្តិនៅស៊ីរី រវាងអ្នកសារព័ត៌មានជើងចាស់ ជាតិហ្សកដានី ពីរនាក់ បានប្រែក្លាយជាសង្គ្រាមឈ្លោះទាស់សម្ដី រហូតដល់រុះរើតុលំអរបស់កម្មវិធី ហើយសឹងតែឈានទៅដល់ការ​វាយតប់​គ្នាថែមទៀត។ ជជែកគ្នាក្ដៅដល់កម្រិត អញ្ចឹងតើដោះស្រាយយ៉ាងម៉េចឲ្យត្រូវ? ខន្ដីលែងបាន !


ឈុតឆាកប្រទាញប្រទង់គ្នា នៅក្នុងស្ថានីយទូរទស្សន៍ ពេលផ្សាយផ្ទាល់រវាងអ្នកការសែតទាំងពីរ។ (រូបថតផ្តិត​ពី​វីដេអូ)

-------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៦ ឧសភា ២០១៤
-------------------------------

ផ្សាយផ្ទាល់ការវាយគ្នា - ជជែកគ្នាតាមទូរទស្សន៍ ពីវិបត្តិនៅស៊ីរី នៅក្នុងប្រទេសហ្សកដានី ដែលស្ថិតជាប់ព្រំប្រទល់​ជាមួយ ប្រទេសស៊ីរី ដែរនោះ ជាកាយវិការមួយមានហនិភ័យខ្ពស់។ សប្ដាហ៍មុន អ្នកកាសែតជាតិហ្សកដានី ពីរនាក់ ដែល​សុទ្ធសឹងជាអ្នកកាសែតជើងចាស់ បានបាត់បង់ភាពអត់ធ្មត់របស់ខ្លួន ប្រែក្លាយវេទិកាជជែកពិភាក្សា ដែលជា​កម្មវិធី​​ផ្សាយបន្តផ្ទាល់ របស់ស្ថានីយ៍ទូរទស្សន៍ឯកជន (7 Stars TV) ទៅជាទីលានប្រដាល់។

កំហឹងបានកើនឡើងខ្លាំង នៅពេលដែលអ្នកការសែត ដែលអង្គុយនៅខាងឆ្វេងដៃអ្នកទស្សនា បានចោទអ្នកការសែត​ម្នាក់ទៀត (នៅខាងស្ដាំដៃ) ថាពូកែពង្វៀង និងថាបានគាំទ្របដិវត្តនៅប្រទេសស៊ីរី (គាំទ្រក្រុមប្រឆាំង)។ អ្នកកាសែត​នៅខាងស្ដាំដៃ បានតបបកវិញថា ការពង្វៀង ជាសារធាតុរបស់អ្នក ដែលគាំទ្រការកាប់សម្លាប់ប្រជាជន ហើយគឺ​អ្នក​នោះទៅវិញទេ ដែលគួរតែត្រូវបានពិន័យ។

ការវាយបក ដែលធ្វើឲ្យអ្នកការសែតចំណាស់ខាងឆ្វេង មិនអាចទប់បាន ហើយនិយាយជាបន្ត ដាក់គូរសម្ដី​របស់ខ្លួន​វិញ ឲ្យ«ស្ងាត់មាត់»។ គូរសម្ដីខាងស្ដាំមិនបានស្ដាប់តាមការ«បញ្ជា»នេះទេ តែបានងើបឡើងរុញតុ​ដែលខ្លួនកំពុង​អង្គុយ រុញបុកទៅដៃគូររបស់ខ្លួនវិញ។ ដោយសារតែតុនោះ គ្រាន់តែជាតុលំអ សម្រាប់ដាក់កម្មវិធីនោះ អញ្ចឹងហើយ បានជាបុរសចំណាស់ទាំងពីរ គ្រាន់តែប្រើកម្លាំងរុញចុះឡើងតែបន្ដិច វាគ្រប់គ្រាន់នឹងធ្វើឲ្យវារបើកខ្ចាត់ខ្ចាយ។

ហេតុការណ៍នេះ ធ្វើឲ្យអ្នកបច្ចេកទេសរបស់ស្ថានីយ៍ទូរទស្សន៍ មិនអាចនៅស្ងៀមទៀតបាន និងបានចូលមក​ធ្វើ​អន្តរាគមន៍ ឃាត់អ្នករួមអាជីពទាំងពីរនាក់ភ្លាមៗ ព្រោះថាបើពួកគាត់ចង់បន្ត វគ្គប្រដាល់របស់ពួកគាត់បន្ថែមទៀត​នោះ កម្មវិធី​ពិភាក្សាផ្សាយបន្តផ្ទាល់នេះ មិនសមប្រកបជាទីលានរបស់ពួកគាត់ឡើយ៕

សូមទស្សនាវីដេអូ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments