សេរីភាព​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ

ភាពស្ងៀមស្ងាត់នៃការទទួលខុសត្រូវ របស់ក្រសួងព័ត៌មាននៅថ្ងៃទី០៣ ខែឧសភានេះ ដែលចំលើ​«ទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក» លើអ្នកប្រព្រឹត្តហិង្សាលើអ្នកសារព័ត៌មានកាលពីមួយថ្ងៃមុននោះ បានជំរុញឲ្យមាន​ប្រតិកម្ម​យ៉ាងផុលផុស ពីសំណាក់មតិជាតិនិងអន្តរជាតិ។

ភាពស្ងៀមស្ងាត់នៃការទទួលខុសត្រូវ របស់ក្រសួងព័ត៌មាននៅថ្ងៃទី០៣ ខែឧសភានេះ  ដែលចំលើ​«ទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក» លើអ្នកប្រព្រឹត្តហិង្សាលើអ្នកសារព័ត៌មានកាលពីមួយថ្ងៃមុននោះ បានជំរុញឲ្យមាន​ប្រតិកម្ម​យ៉ាងផុលផុស ពីសំណាក់មតិជាតិនិងអន្តរជាតិ។


លោក ឡាយ សា​មាន អ្នកសារព័ត៌មានរបស់វិទ្យុសម្លេងប្រជាធិបតេយ្យ។ (រូបថត ហ្វេសប៊ុក)

សេរីភាពអ្នកសារព៏ត៌មាន - ថ្ងៃសៅរ៍ទី៣ ខែឧសភានេះ សមាគមការពារសិទ្ធិមនុស្សអាដហុក បានផ្សព្វផ្សាយ​របាយការណ៍ស៊ើបអង្កេតមួយ បង្ហាញពីសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ត្រូវបានធ្លាក់ចុះយ៉ាង​ខ្លាំងនៅក្នុងឆ្នាំ២០១៤នេះ។ ការបង្ហាញរបាយការណ៍នោះ បានបញ្ជាក់ថាចាប់ពីឆ្នាំ២០១២ ដល់ខែមេសា ឆ្នាំ២០១៤ យ៉ាងហោចណាស់ មានអ្នកសារព័ត៌មាន១៣រូបត្រូវបានសម្លាប់ និង២៥រូបផ្សេងទៀត ត្រូវបានរងរបួស ដោយសារ​តែការបំពេញការងារក្នុងវិជ្ជាជីវៈរបស់ខ្លួន។

ស្របពេលដែលស្ថានការនយោបាយនៅកម្ពុជា នៅមិនទាន់មានដំណោះស្រាយជាវិជ្ជមាននៅឡើយនោះ រីឯ​សេរីភាពនៃអ្នកសារព័ត៌មាន កាន់តែត្រូវបានរំលោភបំពាន។ ជាក់ស្តែងក្នុងថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត ក្រុម​ប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ«ដំបូង»កាលពីថ្ងៃទី២ ខែឧសភា ម្សិលម៉ិញនេះ យ៉ាងហោចណាស់មាន​មនុស្ស​បួននាក់ ត្រូវបានវាយបង្ក្រាបពីសំណាក់ក្រុមសន្តិសុខរាជធានីភ្នំពេញ។ អ្នកដែលរងនូវការវាយឲ្យរបួស ព្រោះតែការ​បណ្តេញចេញរបស់ពួកគេ (សន្តិសុខ) ទាំងនោះរួមមាន ទាំងព្រះសង្ឃមួយអង្គ ព្រះនាម លួន សូវាត និងអ្នក​​សារព័ត៌មានមួយរូប មកពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) លោក ឡាយ សាមាន មួយរូបផង។ អ្នកសារព័ត៌មាន​រូបនោះ បានរងនូវការព្រួតវាយ បណ្តាលឲ្យរបួសបាក់ឆ្អឹងថ្ពាល់ រាងកាយ និងដៃ។

លោកប៉ា ងួនទៀង នាយកប្រតិបត្តិ CCIM កាលពីថ្ងៃទី២ ខែឧសភា ម្សិលម៉ិញនេះ បានធ្វើការថ្កោលទោស​ចំពោះ​ជនដៃដល់ទាំងនោះ ហើយលោកស្នើឲ្យមានការផ្តន្ទាទោសពិតប្រាកដមួយ និងលប់បំបាត់នូវបញ្ហានិទណ្ឌភាព​ចំពោះករណីប្រើហិង្សាប្រឆាំងនឹងអ្នកសារព័ត៌មាននេះ។

ក្លឹបអ្នក​កាសែតកម្ពុជា ប្រមូលផ្តុំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកជួបជុំគ្នានៅព្រឹកថ្ងៃទី៣ ខែឧសភានេះ ដើម្បី​ពិភាក្សាយ៉ាងផុសផុល ពី​ការ​ធ្លាក់ចុះ​នៃសិទ្ធិសេរីភាព របស់អ្នកយកព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ក្រុមអ្នក​សារព័ត៌មានទាំងនោះ ក៏បានលើក​ករណី​ផ្សេងទៀត ទាក់ទងនឹងការពង្រឹងពីសុវត្ថិភាព នៃការចុះបំពេញការងារ​របស់អ្នកសារព័ត៌មានផងដែរ។

កាលពីម្សិលម៉ិញនេះ អង្គការឃ្លាំមើលសិទ្ធិសារព័ត៌មាន(Freedom House) បានថ្លែងរិះគន់ថា សេរីភាព​សារព័ត៌មាន បានធ្លាក់ចុះខ្លាំងក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ កម្ពុជាក្នុងដើមឆ្នាំ២០១៤ នេះបើ​ប្រៀបធៀប​ជា​មួយនឹង​បណ្តា​ប្រទេលើសកលលោក សេរីភាពនៃសារព័ត៌មានត្រូវបានជាប់ចំណាត់ថ្នាក់ទី១៤៤ ក្នុងចំណោម​ប្រទេស១៨០។

ក្នុងសន្និសីទសារព័ត៌មានម្សិលម៉ិញនេះដែរ នាការិយាល័យប្រចាំរាជធានីភ្នំពេញ លោកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) ឧត្តមស្នងការរងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏បានបង្ហាញនូវការព្រួយបារម្ភ របស់លោកស្រី​ដែរ ចំពោះ​ស្ថានភាពសិទ្ធិមនុស្ស សេរីភាពក្នុងការ បញ្ចញមតិ ដែលបណ្តាលឲ្យមានអ្នករបួស អ្នកស្លាប់ និងអ្នកបាត់​ខ្លួនជា​ច្រើនក្នុងពេលកន្លងមក ពិសេសសេរីភាព និងសុវត្ថិភាពនៃអ្នកសារព័ត៌មាន ក្នុងពេលបំពេញភារកិច្ច។ លោក​ស្រីអំពាវនាវដល់អាជ្ញាធររដ្ឋាភិបាលកម្ពុជា ខិតខំស្វែងរកជនល្មើសមកផ្តន្ទាទោស យ៉ាងឆាប់បំផុត ដើម្បីឲ្យ​សម​ស្របទៅតាម ការធានានូវសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំនៅកម្ពុជា។

តែផ្ទុយទៅវិញ រាល់ករណីទាំងអស់ខាងលើ ត្រូវបានសាលារាជធានីភ្នំពេញ ចង្អុលដាក់បន្ទុកថា ជាការបង្កឡើង​ដោយ​គណបក្សសង្គ្រោះជាតិ។ ក្នុងលិខិតដាក់ទៅគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី២ ខែឧសភា ម្សិលម៉ិញនេះ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យគណកម្មការនេះ ចាត់វិធានការជាបន្ទាន់ ទៅលើទង្វើរំលោភការណែនាំរបស់គណបក្សសង្គ្រោះជាតិ។

ក្នុងលិខិតនោះបានសរសេថា «នៅថ្ងៃបើកវគ្គយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុម​ប្រឹក្សាខណ្ឌ អណត្ដិទី០២ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ សាលារាជធានីភ្នំពេញ សង្កេតឃើញថា មានគណបក្ស​នយោបាយខ្លះបានរៀបចំបើកវគ្គឃោសនាបោះឆ្នោត ដោយបានគោរពតាមច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និង​លិខិតបទដ្ឋានគិតយុត្ដរបស់ស្ថាប័នបោះឆ្នោត និងអាជ្ញាធររាជធានីភ្នំពេញ។ (…) គណបក្សសង្គ្រោះជាតិ អាជ្ញាធរ​រាជធានីភ្នំពេញបានកត់សម្គាល់ឃើញថា គណបក្សនេះពុំបានគោរពតាមការណែនាំ ដោយបានប្រមូលផ្ដុំ និង​ប្រើ​ប្រាស់សកម្មជនរបស់ខ្លួន ព្រមទាំងចាត់តាំងឲ្យមានការដង្ហែរក្បួន តាមដងផ្លូវសាធារណៈ យ៉ាងអនាធិបតេយ្យ ដោយ​គ្មានការអនុញ្ញាត្ដពីអាជ្ញាធរមូលដ្ឋាន៕»

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី0៣ ខែឧសភា ឆ្នាំ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments