សព​យាយ​ខ្លី នឹង​ត្រៀម​បូជា​នៅ​ថ្ងៃ​អាទិត្យ

សពរបស់យាយខ្លី ដែលបានទទួលមរណៈភាពកាលយប់ថ្ងៃទី០១ ខែឧសភានេះ កំពុងរៀបចំតំក​ល់ធ្វើបុណ្យនៅវត្ត​ញៀនរង្សី និងត្រៀមបូជានៅថ្ងៃអាទិត្យខាងមុខ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: May 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សពរបស់យាយខ្លី ដែលបានទទួលមរណៈភាពកាលយប់ថ្ងៃទី០១ ខែឧសភានេះ កំពុងរៀបចំតំក​ល់ធ្វើបុណ្យនៅវត្ត​ញៀនរង្សី និងត្រៀមបូជានៅថ្ងៃអាទិត្យខាងមុខ។


អ្នកស្រី នេត ផល្លី ហៅយាយខ្លី នៅក្នុងឈុតកំប្លែងមួយ។ (រូបថត ហ្វេសប៊ុក)

តារា - អ្នកស្រី នេត ផល្លី ហៅយាយខ្លី ជាតារាកំប្លែងជើងចាស់ល្បីឈ្មោះម្នាក់ ក្នុងក្រុមកំប្លែង នាយកុយ បាន​ទទួល​មរណៈភាពហើយ កាលពីវេលាម៉ោងប្រហែល១២យប់ថ្ងៃទី០១ឆ្លងចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤។

តារាកំប្លែងជើងចាស់ ដែលមានវ័យ៦៣ឆ្នាំរូបនេះ បានធ្លាក់ខ្លួនឈឺចាប់តាំងពីឆ្នាំ ២០១២ មក ហើយជំងឺរបស់លោក​យាយ មិនបានធូរស្រាលនោះទេ តែផ្ទុយទៅវិញ មានអាការៈកាន់តែធ្ងន់ធ្ងរឡើង។ ប្រមាណជាបីអាទិត្យមុន អ្នកស្រី​បានចូលសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ហើយគ្រូពេទ្យបាននិយាយថា អ្នកស្រីមានជំងឺ​ច្រើនប្រភេទ​ដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺមានជាតិពុលក្នុងខ្លួន ហួសកម្រិត ក្រពះ និងធ្ងន់ធ្ងរជាងគេគឺ ជំងឺពុក​ឆ្អឹងដែលធ្វើឱ្យអ្នកស្រីមិនអាចឆ្លងផុតពីគ្រោះមរណនេះ​បាន។ នេះបើតាមការបញ្ជាក់ របស់លោកញ៉ែម និមល ជា​ចៅប្រុសរបស់អ្នកស្រី។

សពរបស់លោកយាយបានដឹកមកដល់ និងដំកល់ធ្វើបុណ្យនៅវត្តញៀនរង្សី ដែលមានទីតាំងស្ថិតនៅក្បែរ​អង់តែន​ទួលគោក។ ចៅប្រុសរបស់តារាកំប្លែងរូបបានបញ្ជាក់ថា សពរបស់លោកយាយខ្លី នឹងធ្វើការបូជានៅថ្ងៃអាទិ្យទី៤ ខែ​មេសា ឆ្នាំ២០១៤។

លោក ញ៉ែម និមល បានឱ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងថា សម្រាប់ពិធីបុណ្យ៧សពថ្ងៃរបស់អ្នកស្រីវិញ នឹងទៅ​ធ្វើនៅស្រុកកំណើតវិញ ដែលស្ថិតនៅឯភូមិរាប ឃុំចុងក្រូច ស្រុកពារាំងខេត្តព្រៃវែង ដើម្បីឲ្យបងប្អូនសាច់ញាតិ នៅ​ទីនោះបានចូលរួម និងដើម្បីឲ្យព្រលឹងរបស់អ្នកស្រីខ្លីបានស្ងប់ ដោយសារតែធាតុយាយតាបងប្អូននៅទីនោះផង។

លោកក៏សូមអំពាវអំពាវឱ្យបងប្អូនទាំងអស់ មិនថាតែជាក្រុមសិល្បករ និងអ្នកដែលស្រលាញ់លោកយាយ ដែលមាន​បំណងចង់ចូលរួម ក្នុងពិធីបុណ្យសពនេះឱ្យច្រើនកុះករ និងជាការជូនដំណើរចុងក្រោយ​ដើម្បីឱ្យវិញ្ញាក្ខន្ធអ្នកស្រី​ទៅ​កាន់សុកតិភព៕

-----------------------------------------------
ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី០២ ឧសភា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...