ផ្សាយ​ពាណិជ្ជកម្ម​នៅ​ទំព័រ​មុខ​ របស់​ហ្គូហ្គ័ល ថ្លៃ​១០​លាន​ដុល្លារ (vdo)

គេហទំព័រុករកធំជាងគេ ហ្គូហ្គ័ល (Google) បានដឹងពីយើងសឹងតែគ្រប់ៗគ្នា នូវអ្វីៗសឹងតែទាំងអស់។ តែចុះយើង​រាល់គ្នា មានដឹងអ្វីពីគេហទំព័រនេះវិញឬទេ? ជាពិសេស នៅពេលដែលហ្គូហ្គ័ល ក៏ជាយក្សខាងការផ្សាយ​ពាណិជ្ជកម្ម​ដែរផងនោះ តើហ្គូហ្គ័លនឹកឃើញចង់លក់ ការផ្សាយពាណិជ្ជកម្មនៅលើទំព័រមុខរបស់ខ្លួនឬទេ? ហើយតម្លៃប៉ុន្មាន?
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទំនាក់ទំនង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៩ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គេហទំព័រុករកធំជាងគេ ហ្គូហ្គ័ល (Google) បានដឹងពីយើងសឹងតែគ្រប់ៗគ្នា នូវអ្វីៗសឹងតែទាំងអស់។ តែចុះយើង​រាល់គ្នា មានដឹងអ្វីពីគេហទំព័រនេះវិញឬទេ? ជាពិសេស នៅពេលដែលហ្គូហ្គ័ល ក៏ជាយក្សខាងការផ្សាយ​ពាណិជ្ជកម្ម​ដែរផងនោះ តើហ្គូហ្គ័លនឹកឃើញចង់លក់ ការផ្សាយពាណិជ្ជកម្មនៅលើទំព័រមុខរបស់ខ្លួនឬទេ? ធ្លាប់នឹកឃើញ តែថ្លៃ​បន្តិចហើយ៖ ១០លានដុល្លារ ដើម្បីបានផ្សាយផលិតផលនៅនឹងទំព័រមុខនេះ !!!


ទំព័រមុខរបស់ហ្គូហ្គ័ល។

បច្ចេកវិទ្យា - គេហទំព័ររុករកធំជាងគេ របស់ពិភពលោក ហ្គូហ្គ័ល របស់ក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យា របស់អាមេរិក ជាកំពូលគេហទំព័៍រ ដែលដឹងស្គាល់ពីអ្វីៗទាំងអស់ និងគ្រប់យ៉ាងរបស់យើងរាល់គ្នា រាប់ចាប់តាំងពីទូរសា រូបថត វីដេអូ ...អ្វីដែលយើងចង់ស្វែងរក។ល។និង។ល។ ប៉ុន្តែបញ្ហាដែលសំខាន់នោះ គឺយើងរាល់គ្នា មិនមែននរណាៗ​ក៏​បានស្គាល់ដឹង ពីគេហទំព័ររុករកដ៏ធំជាងគេនេះនោះឡើយ។

នៅពេលដែលបើកគេហទំព័ររុករក របស់ហ្គូហ្គ័លភ្លាម យើងសប្បាយចិត្តណាស់ ព្រោះមិនបានប្រើពេលយូរឡើយ ក្នុងការបើកវា។ ករណីនេះមិនមែនចៃដន្យនោះទេ ព្រោះជាចំណុចពិសេសមួយ ក្នុងចំណោមពិសេសជាច្រើន ដែល​ក្រុមហ៊ុនហ្គូហ្គ័ល ចង់ផ្ដល់ទៅឲ្យអ្នកប្រើប្រាស់នៅពាសពេញពិភពលោក៖ នោះគឺមិនត្រូវដាក់អ្វីផ្សេង ដែលធ្វើឲ្យ​ទំព័រមុខនេះ មានទម្ងន់ធ្ងន់ពិបាកបើកនោះទេ។ ជាហេតុនេះហើយ ដែលក្រុមហ៊ុនយក្សមួយនេះ បានបញ្ជាក់ជា​ច្រើន​លើកច្រើនសារថា នៅនឹងទំព័រមុខនេះ មិនអាចត្រូវបានដាក់លក់ ឲ្យផ្សាយពាណិជ្ជកម្មនោះឡើយ។

យ៉ាងណាក៏ដោយ នៅក្នុងការប៉ាន់ប្រមាណរបស់សារព័ត៌មានអាមេរិកមួយ ឈ្មោះ All Time 10s ដែលបានលើក​យកប្រភពពីសារព័ត៌មានធំៗ ផ្សេងៗ នៅក្នុងពិភពលោកមកធ្វើការវិភាគនោះ បានឲ្យដឹងថា ការផ្សាយពាណិជ្ជកម្ម​នៅលើទំព័រមុខរបស់ហ្គូហ្គ័ល មិនមែនថាមិនអាចធ្វើបាននោះទេ។ តែវាមានតម្លៃ«១០លានដុល្លាុ»ក្នុងមួយថ្ងៃ!

នៅក្នុងវីដេអូរបស់ខ្លួន ដែលមានរយៈពេល២នាទីកន្លះនេះ All Time 10s មិនត្រឹមតែបង្ហាញពីតម្លៃ នៃការផ្សាយ​ពាណិជ្ជកម្ម នៅទំព័រមុខរបស់ហ្គូហ្គ័លប៉ុណ្ណោះទេ តែនៅបានប្រមែប្រមូលចំណុចដ៏គួរឲ្យភ្ញាក់ផ្អើល ចំនួន៩ផ្សេង​ទៀតរបស់ហ្គូហ្គ័ល មករៀបរាប់ តាមលេខរៀងនោះផង។ សូមទស្សនាវីដេអូនេះ ហើយទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ នឹងធ្វើការបកស្រាយជូន នូវចំណុចដ៏ភ្ញាក់ផ្អើលទាំងនោះ ជាបន្តពីខាងក្រោម។

៩. ឈ្មោះក្រុមហ៊ុន ហ្គូហ្គ័ល មានដើមកំណើតពីរូបមន្ដគណិតវិទ្យាមួយ ហៅថា googol ដែលចង់និយាយពីលេខ ១ និងមានលេខសូន្យតាមពីក្រោយ មានចំនួន១០០ដង។

៨. រូបតំណាងឲ្យហ្គូហ្គ័ល (Doodle) បានបង្ហាញខ្លួនមុនគេនៅឆ្នាំ១៩៩៨ ដើម្បីបង្ហាញពីការចូលរួម របស់ស្ថាបនិក​ទាំងពីររូបនៃក្រុមហ៊ុននេះ នៅក្នុងមហោស្រពប៊ើននីង មង់ (Burning Man) នៅ ណេវ៉ាដា (Nevada)។ ពួកគេបាន​បន្ថែមរូបមនុស្សមួយ នៅពីក្រោយអក្សរ O ទីពីរ។

៧. នៅឆ្នាំ២០០៩ ក្រុមហ៊ុនហ្គូហ្គ័ល បានជួលសត្វចៀម២០០ក្បាល ដើម្បីមកស៊ីស្មៅនៅក្នុងបរិវេណ​ក្រុមហ៊ុន​របស់​ខ្លួន នៅមោនធីនវីយូ (Mountain View) រដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក។ សកម្មភាពនេះ ចង់បង្ហាញពីដំណោះ​ស្រាយ តាមបែបជីវសាស្ត្រមួយរបស់ក្រុមហ៊ុននេះ ដើម្បីជៀសវាងការប្រើប្រាស់ម៉ាស៊ីន ដែលមានជាតិពុលបញ្ចេញ​មកក្នុងបរិយាកាស។

៦. ទំព័រមុខរបស់ហ្គូហ្គ័ល មានផ្សាយចេញជា៨០ភាសាខុសៗគ្នា នៅក្នុងពិភពលោក។ នៅក្នុងចំណោមនោះ មាន​ភាសាផ្លូវការមួយ របស់ Star Trek ដែលហៅថា ភាសា Klingon។

៥. ហ្គូហ្គ័លបានទិញរូបឆ្អឹងរបស់ដាណូស៊័រមួយឈ្មោះ ស្ដាន (Stan) ដែលត្រូវបានយកទៅដាក់តាំងក្នុងបរិវេណខ្លួន នៅ មោនធីនវីយូ។

៤. យ៉ាអ៊ូ (Yahoo) ត្រូវបោកក្បាលស្ដាយមិនបានទិញ ហ្គូហ្គ័ល នៅឆ្នាំ១៩៩៧ ដែលមានតម្លៃត្រឹមតែ១លាន​ដុល្លារ​ប៉ុណ្ណោះ។ នៅពេលនេះ ហ្គូហ្គ័ល មានតម្លៃរហូតដល់ទៅ ២០០ពាន់លានដុល្លារ ថ្លៃលើសឆ្ងាយពីយ៉ាអ៊ូ ដែលមាន​តម្លៃត្រឹមតែ ២០ពាន់លានប៉ុណ្ណោះ។

៣. សាររបស់ ហ្គូហ្គ័ល នៅលើ ទ្វីធើរ (Twitter) ដំបូងគេ គឺ «I’m 01100110 01100101 01100101 01101100 01101001 01101110 01100111 00100000 01101100 01110101 01100011 01101011 01111001 00001010» ដែលមានន័យថា «ខ្ញុំមានសំណាង (I’m feeling lucky)» សរសេរជាភាសា binaire។

២. កន្លែងចុច «ខ្ញុំមានសំណាង» ឬ «I’m feeling lucky» បានធ្វើឲ្យ ហ្គូហ្គ័ល ខាតបង់មួយឆ្នាំៗ ប្រមាណជា១១០​លានដុល្លា ដោយសារតែកន្លែងចុចនេះ បានធ្វើឲ្យអ្នកប្រើប្រាស់មើលមិនឃើញ ពីការផ្សាយពាណិជ្ជកម្ម ដូចដែល​ចេញ​ផ្សាយក្នុងពេលចុចរុករកធម្មតា។ ប៉ុន្តែតាមការសិក្សាកន្លងមក កន្លែងចុច «ខ្ញុំមានសំណាង»នេះ បានធ្វើឲ្យអ្នក​ប្រើ​ប្រាស់សប្បាយចិត្តភាគច្រើន។

១. ហ្គូហ្គ័ល មានមណ្ឌលផ្ទុក (serveurs) របស់ខ្លួនប្រមាណជា១លាន ដែលត្រូវនឹង២% នៃចំនួនមណ្ឌលផ្ទុកទាំង​អស់ នៅក្នុងពិភពលោក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...