សាលា​រាជធានី ពិចារណា​សំណើរ​បក្ស​សង្រ្គោះ​ជាតិ សុំ​កន្លែង​ឃោសនា

រហូតមកដល់ពេលនេះ សាលារាជធានីភ្នំពេញមិនទាន់សម្រេចតាម ឬបដិសេធចំពោះ ការស្នើរសុំរបស់គណបក្ស​សង្រ្គោះជាតិ ដែលស្នើសុំទីតាំង និងការដង្ហែក្បួនឃោសនាបោះឆ្នោត ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាក្រុង ក្រុម​ប្រឹក្សា​ស្រុក ក្រុមប្រឹក្សាខណ្ឌ នៅឡើយទេ ព្រោះសាលារាជធានីភ្នំពេញ ទើបតែទទួលបានសំណើរ និងកំពុង​ពិចារណានៅឡើយ។

រហូតមកដល់ពេលនេះ សាលារាជធានីភ្នំពេញមិនទាន់សម្រេចតាម ឬបដិសេធចំពោះ ការស្នើរសុំរបស់គណបក្ស​សង្រ្គោះជាតិ ដែលស្នើសុំទីតាំង និងការដង្ហែក្បួនឃោសនាបោះឆ្នោត ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាក្រុង ក្រុម​ប្រឹក្សា​ស្រុក ក្រុមប្រឹក្សាខណ្ឌ នៅឡើយទេ ព្រោះសាលារាជធានីភ្នំពេញ ទើបតែទទួលបានសំណើរ និងកំពុង​ពិចារណានៅឡើយ។


រាជធានីភ្នំពេញ មើលពីអាគារខ្ពស់មួយ។ (រូបថត wikimedia.org)

សិទ្ធិ - «យើងទើបតែទទួលបានលិខិតនោះនៅចុងម៉ោងព្រឹកមិញហើយហ្នឹង។ យើងបានទទួល ហើយកំពុងតែ​ដាក់​ក្នុងកំណត់ហេតុ ដាក់ជូនឯកឧត្តមអភិបាលរាជធានីសិន។ ហើយយើងមិនទាន់ដឹងថាសម្រេចឲ្យធ្វើ ឬយ៉ាងណា​នោះ​ទេ»។ នេះបើតាមលោក ឡុង ឌីម៉ង់ មន្រ្តីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដល់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅ​ថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ២០១៤។

ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤នេះ គណបក្សសង្រ្គោះជាតិបានដាក់លិខិតស្នើសុំទៅសាលារាជធានីភ្នំពេញ ដោយសុំ​យកទីលានប្រជាធិបតេយ្យ ឬសួនការ៉ូឡាខាងត្បូវវត្តបុទុមវត្តី ដើម្បីជួបជុំធ្វើការឃោសនាបោះឆ្នោតជ្រើសរើស ក្រុម​ប្រឹក្សារាជធានី ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី២ ដូចដែលមានចែងនៅក្នុងបទបញ្ជា និងនីតិវិធីបោះឆ្នោត។

ក្នុងលិខិតដដែលនោះបានឲ្យដឹងថា៖ «គណបក្សសង្រ្គោះជាតិរាជធានីភ្នំពេញនឹងធ្វើការជួបជុំតំណាងរាស្រ្ត សមាជិក​សមាជិការក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាសង្កាត់ សកម្មជន និងប្រជាពលរដ្ឋ ដើម្បីធ្វើការដង្ហែក្បួន ឃោសនា​បោះឆ្នោត ក្រុមប្រឹក្សារាជធានី ខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤ ចាប់ពីថ្ងៃបើកយុទ្ធនាការ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ តាមផ្លូវនានា ទូទាំងរាជធានីភ្នំពេញ រហូតដល់ថ្ងៃបិទយុទ្ធនាការ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤។»

គួរកត់សម្គាល់ថា ការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៨ ខែ​ឧសភា ខាងមុខនេះ។ ហើយដំណើរការនៃការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញថា កើតឡើងក្នុងពេល​ដែល​វិបត្តិនយោបាយក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៥ កាលពីឆ្នាំ២០១៣ បន្តជាប់គាំងនៅ​ឡើយ រហូតមកទល់ពេលនេះ៕

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ មេសា ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments