ហេង ប៊ុនលាភ ចិត្ត​មិន​ដាច់​ពី​សិល្បៈ វិល​ត្រឡប់​វិញ

លោកហេង ប៊ុនលាភ ដែលបានដើរចេញពីពិភពសិល្បៈជាច្រើនឆ្នាំហើយនោះ ស្រាប់តែបានប្រកាស​វិលចូល​សិល្បៈ​វិញ នៅថ្ងៃនេះ ដោយសារតែមានចិត្តនៅស្រលាញ់ និងទំនេរពីការងារ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: April 11, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហេង ប៊ុនលាភ ដែលបានដើរចេញពីពិភពសិល្បៈជាច្រើនឆ្នាំហើយនោះ ស្រាប់តែបានប្រកាស​វិលចូល​សិល្បៈ​វិញ នៅថ្ងៃនេះ ដោយសារតែមានចិត្តនៅស្រលាញ់ និងទំនេរពីការងារ។


លោក ហេង ប៊ុនលាភ តារាសម្ដែង និងចម្រៀងដ៏ល្បីកាលពីប៉ុន្មានឆ្នាំមុន។ (រូបថត ហ្វេសប៊ុក)

តារា - អតីតប្រុសស្អាតចំណាត់ថ្នាក់លេខ២ ឆ្នាំ២០០១ និងជាម្ចាស់បទ«ទឹកភ្នែកស្វាមីស្រីឡង់សេ» លោក ហេង ប៊ុនលាភ បន្ទាប់ពីបានដកខ្លួនប្រមាណ ៧ឆ្នាំ ខណៈពេលដែលលោកបានចូលរោងការ ជាមួយកូនស្រី​ថៅកែឡូ​នេសាទ នៅខេត្តពោធិសាត់ ហើយលោកក៏បានចាកចេញពីសិល្បៈ មកប្រឡូកការងារជំនួញ។ នាពេលថ្មីៗនេះ អតីតារាចម្រៀង និងតារាសម្តែងដ៏ល្បីឈ្មោះរូបនេះ បានប្រកាសវិលចូលសិល្បៈវិញ។

ទន្ទឹមនឹងការអំពាវនាវ ស្នើសុំឲ្យមានការគាំទ្រជាថ្មី ពីទស្សនិកជនផងនោះ នៅលើទំព័រហ្វេសប៊ុករបស់លោក ដែល​មានឈ្មោះថា Heng Bunleap គេឃើញមានរូបថតជាច្រើន បង្ហាញពីការថតខ្សែភាពយន្ត។ តែគេនៅមិនទាន់ដឹងថា ភាពយន្តដែលកំពុងតែថតនោះ មានចំណងជើងអ្វីនៅឡើយ។ ក្រៅពីនេះ លោកបានក្លាយជាតារាចម្រៀង ក្នុង​ផលិតកម្មថ្មីមួយឈ្មោះ “Legend Tiger” ដោយត្រៀមចេញបទចម្រៀងលក់លើទីផ្សារឆាប់ៗនេះ ក្នុងនោះលោក​មានចម្រៀងចំនួន ៤បទ ក្នុងអាល់ប៊ុមទី១។

ស្រង់សម្តីដោយ គេហទំព័រ សប្បាយ តារាកូនពីររូបនេះ បានបញ្ជាក់ថា លោកមិនរំពឹងថាអាចល្បីជាថ្មីទេ ប៉ុន្តែការ​ដែល​លោកវិលចូលសិល្បៈវិញ ព្រោះតែចិត្តស្រឡាញ់សិល្បៈប៉ុណ្ណោះ គួបផ្សំនឹងភាពទំនេរពីការងារផ្សេងៗផង។

ក្នុងអំឡុងពេលដែលដកខ្លួនចេញពីវិស័យសិល្បៈមួយរយៈ តារាចម្រៀងដែលមានសម្លេងស្រទន់ និងធ្លាប់មាន​ឈ្មោះបោះសម្លេងនូវបទចម្រៀងល្បី ដូចជាស្រីក្ងោកមាស ជីដូនកាកី ជួបហើយម្តេចព្រាត់ ក្នុងផលិតកម្ម SSB មាន​តួនាទីជានាយកប្រតិបត្តិ នៅផលិតកម្មមហាហង្ស និងជាម្ចាស់ភាគហ៊ុនមួយរូបដែរ តែឥឡូវនេះ ភាគហ៊ុននោះ ត្រូវ​បានលក់ទៅឲ្យដៃគូទាំងអស់ហើយ និងបានសម្រាកពីតួនាទីនេះប្រមាណជិត២ឆ្នាំ។ ហើយថ្មីនេះ លោកក៏បាន ទៅបើកផ្ទះសំណាក់ធំមួយនៅសៀមរាបដែរ។

ក្នុងការវិលត្រឡប់ចូលមកក្នុងសិល្បៈវិញ លោក ហេង ប៊ុនលាភ ថ្លែងដោយមោទនៈភាពថា៖ «សម្រាប់ខ្ញុំ បើចេញ​ពីសិល្បៈ គឺចេញឲ្យដាច់តែម្តងដូចកន្លងមកអីចឹង ព្រោះបើនៅទាំងពីរ ការងារផង សិល្បៈផង ខ្លាចទទួលគេហើយ អត់ពេលថតឲ្យគេ គឺមានបញ្ហា។ ដល់ឥឡូវទំនេរពីការងារ ខ្ញុំចូលសិល្បៈវិញ គឺអត់បញ្ហាទេ។»។

ប្រតិកម្មជាច្រើន ដែលបានធ្លាក់ចុះមកជាបន្តបន្ទាប់ ក្រោយពីការប្រកាសវិលចូលសិល្បៈរបស់តារាសម្តែង និងតារា​ចម្រៀង​ដែលមានរាងខ្ពស់ស្រលះរូបនេះ បានបង្ហាញឲ្យឃើញថា ទស្សនិកជនដែលធ្លាប់គាំទ្ររូបលោកកន្លងមក ដូចជានៅតែគាំទ្រ និងស្វាគមន៍នូវវត្តមានជាថ្មីរបស់លោក ហើយពីក្នុងនោះ មានមួយចំនួនថែមទាំង​បានជំរុញឲ្យ​លោកច្រៀង និងសម្តែងនោះផងទៀត៕

----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...