កឹម សុខា៖ ហ៊ុន សែន បំបែក​សម រង្ស៊ី និង​កឹម សុខា មិន​បាន​ដាច់​ខាត

ឆ្លើយតបនឹងការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថាលោក កឹម សុខា និងលោក សម រង្ស៊ី មិនទាន់ឯកភាពគ្នា លើគោលជំហរចរចានយោបាយជាមួយគណបក្សប្រជាជនកម្ពុជានោះ លោកកឹម សុខា អនុ​ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថាលោក បានស្គាល់ច្បាស់ល្បិចកលនយោបាយរបស់លោក ហ៊ុន សែន ច្បាស់ណាស់ ដូច្នេះលោកហ៊ុន សែន មិនអាចបំបែកបំបាក់សាមគ្គីភាពរបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានដាច់ខាត។

ឆ្លើយតបនឹងការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថាលោក កឹម សុខា និងលោក សម រង្ស៊ី មិនទាន់ឯកភាពគ្នា លើគោលជំហរចរចានយោបាយជាមួយគណបក្សប្រជាជនកម្ពុជានោះ លោកកឹម សុខា អនុ​ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថាលោក បានស្គាល់ច្បាស់ល្បិចកលនយោបាយរបស់លោក ហ៊ុន សែន ច្បាស់ណាស់ ដូច្នេះលោកហ៊ុន សែន មិនអាចបំបែកបំបាក់សាមគ្គីភាពរបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានដាច់ខាត។


ទិដ្ឋភាពបាតុកម្ម មើលពីក្រោយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា។ (រូបថត គណបក្ស)

នយោបាយ - «ល្បិចកលនយោបាយរបស់លោកហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បីយ៉ាងរលាយអស់​ហើយ។ ទីមួយគឺទិញ។ ទីពីរគឺសម្លុត។ ទីបីបំបែកបំបាក់។ ឥឡូវទិញមិនលក់ សម្លុតមិនខ្លាច បំបែបមិនបាន។ ធ្វើ​យើងមិនបែក ដើរទិញ ឲ្យលុយកាក់ បុណ្យស័គ្គ។ (...) ជំហរយើងរឹងមាំ»។ នេះអត្ថាធិប្បាយរបស់អនុប្រធាន​គណបក្សសង្រ្គោះជាតិ លោក កឹម សុខា ទៅកាន់អ្នកគាំទ្រ នៅសហរដ្ឋអាមេរិក ហើយត្រូវបានបង្ហោះលើទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន នៅថ្ងៃទី១០ មេសានេះ។

ក្នុងការថ្លែងសារនយោបាយទៅកាន់អ្នកគាំទ្រ លើទឹកដីសហរដ្ឋអាមេរិកដដែលនោះ អនុប្រធានគណបក្សជំទាស់​រូបនេះ បានពន្យល់ថា ចំណុចគន្លឹះដែលធ្វើឲ្យសម្ព័ន្ធភាពរវាងលោកសម រង្ស៊ី និងរូបលោករឹងមាំ ហើយមិន​អាច​បំបែកបាននោះ គឺដោយសារគោលជំហររបស់គណបក្សសង្រ្គោះជាតិ ផ្តោតសំខាន់លើភាពយុត្តិធម៌ និងផ្តល់ផល​ប្រយោជន៍ពិតប្រាកដ ដល់ប្រជាពលរដ្ឋ ដែលផ្ទុយពីគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានគណបក្សប្រជាជនកម្ពុជា​បំផ្លាញខ្ទេចខ្ទីរ ដោយសារការចរចា ផ្តោតលើតែអំណាច និងលាភសក្ការៈ។

ការបំភ្លឺរបស់អនុប្រធានគណបក្សជំទាស់លោក កឹម សុខា គឺបានកើតឡើងភ្លាមៗ ក្រោយការចំអករបស់លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានស្នើទៅលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ជំរុញឲ្យ​លោក​ កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ គម្បីកុំមានការរឹងរួសខ្លាំងពេកក្នុងការចរចា ខណៈលោកសម រង្ស៊ី ជាប្រធាន​គណបក្ស ឬថ្នាក់ដឹកនាំ ហេតុអ្វីមិនហ៊ានសម្រេចចិត្តផ្នែកនយោបាយតែឯង ហើយចាំបាច់សុំការពិគ្រោះយោបល់​ពីថ្នាក់ក្រោម?

ទន្ទឹមនឹងនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសម្តែងការព្រួយបារម្ភថា បើការចរចារវាងគណបក្ស​ប្រជាជន​កម្ពុជា និងគណបក្សសង្រ្គោះជាតិ បរាជ័យជាថ្មី នោះមិនមែនជាកំហុសរបស់លោកសម រង្ស៊ី និងលោកនោះទេ តែ​អាចជាកំហុសរបស់លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលបង្ហាញអាកប្បកិរិយារឹងទទឹង។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅវិទ្យាស្ថានអប់រំថ្ងៃទី១០ មេសា នេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បាន​អះ​អាងថា ការចរចានយោបាយរវាងរូបលោក និងលោកសម រង្ស៊ី បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្រ្គោះជាតិ មានការឯកភាពគ្នាលើការកែទម្រង់ការបោះឆ្នោត និងការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ តែចំណុចគន្លឹះ គឺការកំណត់ពេលបោះឆ្នោតឡើងវិញ មិនទាន់ត្រូវបានឯកភាពនៅឡើយ។

ជុំវិញការចរចា រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា លោកអេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់របស់​គណបក្សសង្រ្គោះជាតិ បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ «ជំនួបរវាងថ្នាក់ដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទោះផ្លូវការក្តី ក្រៅផ្លូវការក្តី ជាន់ខ្ពស់ឬជាន់ទាបក៏ដោយ គឺពិភាក្សា​អំពីការបោះឆ្នោតឡើងវិញ និងការកែទម្រង់ការបោះឆ្នោត៕»

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ មេសា ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments