កងទ័ពស្ម័គ្រនឹង អាល់-អាសាដ វាយដណ្ដើមសង្កាត់ក្នុងទីក្រុង ពីពួកបះបោរ

កងទ័ពដែលស្មោះស្ម័គ្រ នឹងលោក បាឆា អាល់-អាសាដ (Bachar al-Assad) ប្រធានាធិតីនៃប្រទេសស៊ីរី បានបើកការវាយ ប្រហារ កាលពីថ្ងៃអាទិត្យទី ២២កក្កដានេះ ដោយបានប្រើរថក្រោះ យន្ដហោះ អេលីកុបទែរ និងកាំភ្លើងធំ ដើម្បីដណ្ដើមមក កាន់កាប់វិញ នូវបណ្ដាសង្កាត់ដែលពួកបះបោរ បានប្រយុទ្ធយកកាលពីមុននេះ នៅក្នុងរដ្ឋធានី ដាម៉ាស (Damas)។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: July 23, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កងទ័ពដែលស្មោះស្ម័គ្រ នឹងប្រធានាធិតី នៃប្រទេសស៊ីរី បាឆា អាល់-អាសាដ បានដណ្ដើមមកកាន់កាប់វិញ នូវបណ្ដា សង្កាត់ដែលបានធ្លាក់ទៅក្នុងកណ្ដាប់ដៃ នៃក្រុមអ្នកបះបោរ នៅប៉ុន្មានសប្ដាហ៍មុននេះ។


ផ្សែងហុយ នៅពីលើទីក្រុងដាម៉ាស ខណៈដែលការវាយប្រយុទ្ធកំពុងតែធ្វើ រ​វាងកងទ័ពនិងពួកបះបោរ។

កងទ័ពដែលស្មោះស្ម័គ្រ នឹងលោក បាឆា អាល់-អាសាដ (Bachar al-Assad)  ប្រធានាធិតីនៃប្រទេសស៊ីរី បានបើកការវាយ ប្រហារ កាលពីថ្ងៃអាទិត្យទី ២២កក្កដានេះ ដោយបានប្រើរថក្រោះ យន្ដហោះ អេលីកុបទែរ និងកាំភ្លើងធំ ដើម្បីដណ្ដើមមក កាន់កាប់វិញ នូវបណ្ដាសង្កាត់ដែលពួកបះបោរ បានប្រយុទ្ធយកកាលពីមុននេះ នៅក្នុងរដ្ឋធានី ដាម៉ាស (Damas)។ សាក្សី នៅនឹងកន្លែង បាននិយាយាថា កងកម្លាំងដែលស្មោះ នឹងប្រធានាធិបតីនេះ បានបាញ់សម្លាប់ក្រុមយុវជនៗ ជាច្រើននាក់ រួមជាមួយនឹង សកម្មជនប្រឆាំងជាច្រើនផ្សេងទៀត ក្នុងប្រទេសស៊ីរី​។ អ្នកនាំពាក្យនៃកងទ័ព របស់ប្រទេសអ៊ីស្រ្តាអែល បានបញ្ចាក់ថា លោក បាឆា អាល់-អាសាដ និងគ្រួសាររបស់លោក នៅមានវត្តមាននៅឡើយ នៅក្នុងរដ្ឋធានី ដាម៉ាស។

រីឯបណ្ដាពួកអ្នកបះបោរវិញ ក៏បានប្រកាស នៅថ្ងៃអាទិត្យដដែលនេះដែរ ថាពួកគេបានដណ្ដើមកាន់កាប់ នូវការិយាល័យ​ ត្រួតពិនិត្យ នៃតំបន់តាមបណ្ដោយព្រំដែន ជាមួយនឹងប្រទេសទួគីរ។ ពួកគេបាននិយាយថា បានចាប់ជាឈ្លើយ នូវក្រុម ហេសប៊ួលឡា (Hezbollah) ប្រមាណជាជាង១០នាក់ ដែលជាចលនាមួយ មានប្រភពនៅលីបង់ ដើម្បីប្រឆាំង នឹងការ ឈ្លានពានរបស់អ៊ីស្រ្តាអែល ទៅលើប្រទេសលីបង់។ ពួកអ្នកបះបោរ អះអាងបញ្ជាក់ពី ការថែរក្សាបានយ៉ាងល្អ ទៅលើ ក្រុមហេសប៊ួឡាទាំងនេះ ហើយសន្យាថា នឹងដោះលែងពួកគេ នៅពេលដែលលោក បាឆា អាល់-អាសាដ ចុះចេញពី អំណាច ហើយមានការបោះឆ្នោតតំណាងរាស្រ្ដជាថ្មីនោះ។

ឧត្តមសេនិយ៍ ចំនួន២៥នាក់ បោះបង់ចោលជួរ មករស់នៅលើទឹកដី ទួរគី

នៅយប់ថ្ងៃសៅរ៍ ឆ្លងមកថ្ងៃអាទិត្យនេះ មានឧត្តមសេនីយ៍ម្នាក់របស់ ប្រទេសស៊ីរី បានឆ្លងកាត់ព្រំដែន ហើយបានចូលមក សុំសិទ្ធជ្រកកោន នៅក្នុងប្រទេសទួគីរ ដែលរហូតមកទល់នឹងថ្ងៃនេះ មានឧត្តមសេនីយ៍សរុប ប្រមាណជា ២៥នាក់រួច មកហើយ ដែលសំរេចចិត្តបោះបង់ចោលលោក បាឆា អាល់-អាសាដ។ នេះបើតាមការប្រកាស របស់ក្រសួងការបរទេស នៃប្រទេសទួរគី។

នៅឯទីក្រុង កាតា ឯណោះវិញ កិច្ចប្រជុំមួយ ត្រូវបានធ្វើ នៅវេលារសៀលថ្ងៃអាទិត្យ រវាងរដ្ឋមន្ដ្រី នៃបណ្ដាប្រទេសអារ៉ាប់ ដែលបានតាមដានជម្លោះនៅស៊ីរី។ អំណាចរបស់ លោកប្រធានាធិបតី បាឆា អាល់-អាសាដ បានចុះខ្សោយពីមួយថ្ងៃ ទៅមួយថ្ងៃ ក្រោយពីមាន ការប្រយុទ្ធគ្នាបានកើនឡើងខ្លាំង ចូលដល់កណ្ដាលទីក្រុងដាម៉ាស នៅសប្ដាហ៍ចុងក្រោយនេះ និងបានសម្លាប់ អ្នកជិតដិតនឹងគាត់ចំនួន៤នាក់នោះមក។

ភ្នាក់ងារពត៌មានផ្លូវការរបស់ប្រទេសទួរគី បានផ្សាយថា កងទ័ពស៊ីរី បានសំរេចចិត្ត «បោសសំអាត» សង្កាត់មួយថ្មីទៀត ដោយបានសម្លាប់ ក្រុម«ភេវរករ» មួយចំនូនធំ និងបានចាប់ខ្លួនជាច្រើនផ្សេងទៀត ហើយ អាវុធជាច្រើន ត្រូវបានរឹបអូស យក។

បណ្ដាជន ច្រើនជាង ១៩ ០០០នាក់ បានស្លាប់ ក្នុងរយះពេល ១៦ខែ

ថ្ងៃសៅរ៍ទី ២១កក្កដានេះត្រូវបានគេកត់សំគាល់ដូចលើកមុនៗដែរ ថាជាថ្ងៃប្រកបដោយភាពហឹង្សាហួសនិស័យ ដោយ បានឆក់យកជីវិតមនុស្ស១៦៤នាក់ ក្នុងនោះ ៨៦នាក់ជាប្រជាជានសាមញ្ញ ៤៩នាក់ជាទាហ៊ាន និង២៩នាក់ទៀត ជាក្រុម អ្នកបះបោរ។ ជាការគណនាតួលេខមួយ នៃអង្គការការពារសិទ្ធមនុស្សក្នុងស្រុកមួយ ដែលបានរំពឹងទៅលើទិន្នន័យ ដែល បណ្ដាញរបស់ខ្លួនបានផ្ដល់អោយ។ អង្គការនេះដដែលបាននិយាយថា មានបណាជនស្លាប់ រហូតដល់ ១៩ ១០៦នាក់ បើ គិតចាប់តាំងពីខែមិនា ឆ្នាំ២០១១ ដែលដំបូងឡើយ បណ្ដាជនប្រឆាំងបានធ្វើបាតុកម្មដោយបើកចំហរ ហើយក្រោយមក បានប្រែក្លាយទៅជាជម្លោះប្រដាប់អាវុធ នៅពេលដែលរបប លោកបាឆា អាល់-អាសាដ បានគាបសង្កត់ខ្លាំងទៅៗ។

ក្នុងចំណោមអ្នកស្លាប់ទាំង ១៩​ ១០៦នាក់នោះ ភាគច្រើនសុទ្ធសឹងជាប្រជាជនសាមញ្ញ ដែលមានចំនួន ១៣ ២៩៦នាក់ ហើយអ្នកស្លាប់ផ្សេងទៀត មាន ៤ ៨៦១ជាទាហ៊ាន និង៩៤៩នាក់ជាទាហ៊ានរត់ចោលជូរ៕

-------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...