បក្ស​សង្រ្គោះ​ជាតិ នឹង​រម្លឹក​ខួប​ថ្ងៃ​គប់​គ្រាប់​បែក​ឆ្នាំ១៩៩៧

គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ គ្រោងធ្វើពិធីរម្លឹកខួបលើកទី១៧ ថ្ងៃគប់គ្រាប់បែកកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ ព្រឹត្តិការណ៍ថ្ងៃទី៣០ ខែមីនា កាលពី១៧ឆ្នាំមុន ដែលបណ្តាលឲ្យជនរងគ្រោះស្លាប់​បាត់បង់​ជីវិត​១៦​នាក់ និងអ្នករងរបួសធ្ងន់ស្រាលជា១៥០នាក់ផ្សេងទៀត ហើយកំពុងតែស្រែកទាមទារយុត្តិធម៌មកដល់សព្វថ្ងៃ។

គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ គ្រោងធ្វើពិធីរម្លឹកខួបលើកទី១៧ ថ្ងៃគប់គ្រាប់បែកកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ ព្រឹត្តិការណ៍ថ្ងៃទី៣០ ខែមីនា កាលពី១៧ឆ្នាំមុន ដែលបណ្តាលឲ្យជនរងគ្រោះស្លាប់​បាត់បង់​ជីវិត​១៦​នាក់ និងអ្នករងរបួសធ្ងន់ស្រាលជា១៥០នាក់ផ្សេងទៀត ហើយកំពុងតែស្រែកទាមទារយុត្តិធម៌មកដល់សព្វថ្ងៃ។


ជនរងគ្រោះបន្ទាប់ពីការគប់គ្រាប់បែកដៃ នៅមុខរដ្ឋសភាចាស់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ (រូបថត ឯកសារ)

វិបត្តិសង្គម - ក្នុងលិខិតជូនដំណឹងរបស់គណបក្សសង្រ្គោះជាតិ ដែលស្នើសុំការអនុញ្ញាតរៀបចំកម្មវិធី ពីសាលា​រាជធានីភ្នំពេញ នៅថ្ងៃទី២១ មីនា នេះ បានឲ្យដឹងថា គណបក្សសង្រ្គោះជាតិ នឹងរៀបចំពិធីបង្សុកូល​រាប់បាតប្រគេន​ព្រះសង្ឃចំនួន៥០អង្គ ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត ដោយការគប់គ្រាប់បែក នៅមុខអតីតមន្ទីររដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។

ក្នុងលិខិតដដែលនោះ បន្ថែមថា កម្មវិធីបែបសាសនានោះ នឹងប្រព្រឹត្តទៅនៅមុខវត្តបុទុមវតី្ត ក្បែរអតីតមន្ទីររដ្ឋសភា ចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ ដែលមានអ្នកចូលរួមប្រមាណ៧០០នាក់ ក្រោមអធិបតីភាពប្រធាន​គណបក្សសង្រ្គោះជាតិលោក សម រង្សី និងអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា។

គួររម្លឹកថា មានជនរងគ្រោះ១៦នាក់បានស្លាប់ និងជាង១៥០នាក់រងរបួស ក្រោយពីជនមិនស្គាល់មុខ បានគប់គ្រាប់​បែកយ៉ាងតិច៣គ្រាប់ចូលហ្វូងបាតុករ ដែលកំពុងឈរតវ៉ាផ្នែកនយោបាយ នៅមុខអតីត មន្ទីររដ្ឋសភា ជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ តែរហូតមកដល់ពេលនេះ មានរយៈ​ពេលជាង១៧ឆ្នាំហើយ ដែលសមត្ថកិច្ចរដ្ឋាភិបាល គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា នៅតែមិនទាន់​អាច​វែក​មុខជនល្មើស និងមេខ្លោង យកមកផ្តន្ទាទោសបាននៅឡើយ។

មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោកនី ចរិយា បានអត្ថាធិប្បាយនៅថ្ងៃទី២១ មីនានេះ ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ  ថា ករណីគប់គ្រាប់ថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧ គឺបានបង្ហាញច្បាស់ ថាសមត្ថកិច្ច និង​ប្រព័ន្ធតុលាការកម្ពុជា អសមត្ថភាព ឬគ្នានឆន្ទៈពិតប្រាកដ ​ក្នុងការបំបែកសំណុំរឿងដ៏រសើប​មួយនេះ។

លោក នី ចរិយា បញ្ជាក់ថា៖ «ខ្ញុំគ្នានជំនឿថាសមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា មានឆន្ទៈពិតប្រាកដ​ក្នុងការដោះស្រាយ​រឿងក្តី​នេះទេ ព្រោះវាមានការផ្សាភ្ជាប់ក្នុងរឿងនយោបាយ នៅពីក្រោយខ្នងច្រើន។ ដូច្នេះរឿងនេះ វាកើតឡើងពី​ការរៀបចំរបស់អ្នកនយោបាយមួយក្រុម។ រឿងនេះមើលទៅអាចរើកកាយបាន ទាល់តែមានការផ្លាស់ប្តូរអំណាច​គ្រប់គ្រង៕»

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ មីនា ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments