ទារកស្លាប់ រកឃើញក្នុងបង្គន់ របស់យន្តហោះ Air France

ការវិភាគ កុសល្យវិច័យ បានអោយដឹងថា ទារកនេះបានស្លាប់នៅក្នុងពោះ ហើយបានរលូតចេញ យ៉ាងអកុសលពីពោះម្ដាយរបស់វា។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: July 16, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាកសពទារកមួយ ត្រូវបានគេរកឃើញ នៅក្នុងបន្ទប់ទឹករបស់​យន្ដហោះ អ៊ែរហ្រ្វង់ របស់បារាំង ក្រោយពេលដែល យន្ដហោះនេះ ហោះមកពីរដ្ឋធានី អាប៊ីដហ្សង់ នៃប្រទេសកូដ ឌឺវ័រ​ ហើយបានចុះចតនៅប្រលានរ៉ោស៊ី ឆាលឌឺហ្គោល កាលពីថ្ងៃអាទិត្យទី១៦កក្កដាកន្លងទៅ។


យន្ដហោះរបស់ក្រុមហ៊ុនបារាំងអ៊ែរហ្វ្រង់។

ស្រ្តីអ្នកធ្វើការក្នុងយន្ដហោះម្នាក់ បានចូលទៅត្រួតពិនិត្យក្នុងយន្ដហោះនេះ មុននឹងត្រូវទទួលអ្នកដំណើរជាថ្មី ហើយបាន ចុចគន្លឹះ ចានបង្គន់ តែនាងមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមើលទៅបង្គន់នេះ ដូចជាគាំងស្ទះមិនដំណើរការ។ នាងក៏ បានជូនដំណឹងជាបន្ទាន់ ដល់ក្រុមអ្នកជួសជុលបង្គន់ អោយមកធ្វើការត្រួតពិនិត្យ។ គឺក្រុមអ្នកជួសជុលនេះហើយ ​ដែល បានរកឃើញ សាកសពទារក មួយរូប បានជាប់គាំងនៅទីនោះ។

យន្តហោះដែលមានគំរោងហោះ ឆ្ពោះទៅទិសដៅមួយផ្សេងទៀត គឺទីក្រុងដុយប៊ៃ (Dubai) នៃប្រទេសអេមៀរាត អារ៉ាប់ នោះ ត្រូវបានក្រុមអ្នកស៊ើបអង្កេត របស់នគរបាលបារាំង បង្អក់ទុក អស់រយះពេល៦ម៉ោង។ ជារយះពេលមួយដែល អ្នក ដំណើររបស់ក្រុមហ៊ុនអ៊ែរហ្វ្រង់ ត្រូវរងចាំយ៉ាងយូរ ដោយអ្នកស៊ើបអង្កេតត្រូវធ្វើការ ត្រួតពិនិត្យយ៉ាងម៉ត់ចត់ ទៅលើ យន្ដហោះនេះ ដើម្បីអោយដឹងថា ជាឃាតកម្ម ឬយ៉ាងណា។

នៅព្រឹកថ្ងៃច័ន្ទបន្ទាប់ ការវិភាគ កុសល្យវិច័យ បានអោយដឹងថា ទារកនេះបានស្លាប់នៅក្នុងពោះ ហើយបានរលូតចេញ យ៉ាងអកុសលពីពោះម្ដាយរបស់វា។ តាមប្រភព ដែលស្ថិតនឹងសំនុំរឿងនេះ បាននិយាយថា «ការវិភាគ កុសល្យវិច័យ ទៅលើទារក បានអោយយើងដឹងថា មូលហេតុនៃការស្លាប់របស់ទារកអាយុប្រហែលជា ២០សប្ដាហ៍នេះ គឺការរលូត មុនខែខុសធម្មតារបស់ទារកនេះ។ [...] ដូច្នេះ ការសង្ស័យថា ជាឃាតកម្មទៅលើទារក ត្រូវបានអ្នកស៊ើបអង្កេត បោះបង់ ចោល។»

ប៉ុន្ដែ អ្នកស៊ើបអង្កេត នៅមិនបានបញ្ជាក់ពីអត្តសញ្ញាណ របស់ម្ដាយទារកនេះនៅឡើយ៕

---------------------------------------------------------------------
ដោយ ៖ សេក មនោកុមារ - ប៉ារីស ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...