ស្ដេចចំរៀងស្រីម៉ាដូណា កម្ដៅ អ្នកនយោបាយបារាំង

ការប្រគុំតន្ត្រីនេះ បានចាប់ផ្ដើមនៅម៉ោង ១០ម៉ោង១៥នាទីយប់ រហូតដល់ម៉ោងប្រហែជា ១១ម៉ោង៤០នាទី នៅក្នុងបង្ហាញចំរៀងមួយ ដែលតារាចម្រៀងពិភពលោក ម៉ាដូណា តែងតែកាត់ត​ យករូបថត របស់ជនល្បីៗក្នុងលោក ជាពិសេសអ្នកដែលគេតែងហៅថា ជាជនផ្ដាច់ការ ដូចជា ហ៊ីត្លែ ជាដើម មកដាក់បញ្ចាំងនៅលើផ្ទាំងសំពត់សរ ពីក្រោយការសំដែងរបស់គាត់។
ស្ដេចចំរៀងស្រីម៉ាដូណា កម្ដៅ អ្នកនយោបាយបារាំង
ការសំដែងរបស់ ម៉ាដូណា នៅពហុកីឡាដ្ឋានបារាំង។ (រូបភាពឯកសារ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ១៥ កក្កដា ២០១២
  • កែប្រែចុងក្រោយ: July 16, 2012
  • ប្រធានបទ: នយោបាយបារាំង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅទីក្រុងប៉ារីស ថ្ងៃទី១៤កក្កដាកន្លងទៅនេះ តារាចំរៀងពិភពលោក ដែលជាប់ឈ្មោះជា ស្ដេចចំរៀងប៉ុបស្រី ម៉ាដូណា (Madonna) បានឆ្លើយតបទៅនឹង ការទន្ទឹងរងចាំ ជាយូមកហើយ របស់អ្នកស្រលាញ់ចូលចិត្តតារាចំរៀងនេះ នៅក្នុងពហុ កីឡាដ្ឋាន ដ៏ធំជាងគេ របស់ប្រទេសបារាំង។ ជាព្រឹត្តិការណ៍ទីពីរដែលគេបានរៀបចំឡើង នៅយប់ថ្ងៃបុណ្យជាតិរបស់ បារាំង បន្ទាប់ពីព្រឹត្តិការណទីមួយ ដែលមានការបាញ់កាំជ្រួច ដោយរៀបជាឈុតឆាត នៅតួរអេសហ្វែល។ ជាការសំដែង ដ៏អស្ចារ្យ​មួយ នៅក្រោម ការហ៊ោកញ្ជ្រៀវ និងក្រសែភ្នែក ប្រមាណជា ៨០ ០០០គូរ នៃអ្នកចូលចិត្តស្រលាញ់ ម៉ាដូណា ជាមួយនឹង ប្រធានបទ «ថ្ងៃវាយរំដោះ គុកបាស្ទីយ៍» ដែលតារាចំរៀងនេះ​ ចង់និយាយទៅកាន់ពិភពលោក អំពីសារ នៃភាពអត់អោន និងការការពារសិទ្ធិមនុស្ស។

ក្នុងការប្រគុំតន្ត្រី ដែលធ្វើរហូតដល់យប់ម៉ោង ប្រហែលជា ២៣ និង៤០នាទី គេឃើញមានការបង្ហាញចំរៀងមួយ ដែលម៉ាដូណា តែងតែកាត់ត​ យករូបថត របស់ជនល្បីៗក្នុងលោក ជាពិសេសអ្នកដែលគេតែងហៅថា ជាជនផ្ដាច់ការ ដូចជា ហ៊ីត្លែ ជាដើម មកដាក់បញ្ចាំងនៅលើផ្ទាំងសំពត់សរ ពីក្រោយការសំដែងរបស់គាត់។ ហើយក្នុងរូបថតទាំងនោះ មានរូបថតមួយ ដែល ត្រូវបានគេស្គាល់ថា ជារូបរបស់អ្នកនយោបាយ ស្រ្តីម្នាក់ មកពីគណបក្សស្ដាំជ្រុលនិយម របស់ប្រទេសបារាំង។

អ្នកនយោបាយបារាំង ដែលមានឈ្មោះថា ម៉ារីន ឡឺពេន (Marine Le Pen) នេះ ធ្លាប់បានឡើងឈរឈ្មោះជា បេក្ខនារី ប្រធានាធិបតី របស់ប្រទេសបារាំង កាលពីប៉ុន្មានខែមុន តទល់នឹងប្រធានធិបតីផុតតំណែង នីកូឡា ហ្សាកូហ្សី និងបេក្ខជន លោក ហ្រ្វង់ស៊័រ ហូឡង់ ដែលបានជាប់ឆ្នោតមកដល់ថ្ងៃនេះ។ លោកស្រី ម៉ារីន  បានស្នងតំណែង ជាប្រធានគណបក្ស រណសិរ្យជាតិ ពីឪពុកលោកស្រី ដែលគេធ្លាប់ស្គាល់ជា អ្នកនយោបាយម្នាក់ដែលចូលចិត្ត លើកយកបញ្ហាពូជសាសន៍ មកធ្វើជាមូលដ្ឋាននយោបាយរបស់គាត់។

» រូបកាត់ត​ ដែលគេមើលទៅ ស្គាល់ថា ជាលោកស្រី ម៉ារីន ឡឺពេន៖

ការបញ្ចេញរូបភាពកាត់តរបស់ ស្ដេចចំរៀងប៉ុបស្រី ម៉ាដូណានេះ បានបញ្ឆេះសារជាថ្មី នូវការមិនសុខចិត្តមិនសុខកាយ របស់​ លោកស្រី ម៉ារីន ហើយគាត់បានប្រកាសថា នីងប្ដឹងតារាចំរៀងស្រីរូបនេះ ទៅតុលាការ អំពីបទបង្ខូចកេរ្តិ៍ឈ្មោះ និងការ ធ្វើអោយប៉ះពាល់ដល់ទឹកចិត្ត នៃអ្នកគាំទ្រលោកស្រី ក៏ដូចជាគណបក្សរបស់លោកស្រី។

សូមបញ្ជាក់ថា កាលពីពេលសំដែងលើកមុន (៣១ឧសភា) របស់ម៉ាដូណា នៅទីក្រុងទែលអាវីល ប្រទេសអ៊ីស្រ្តាអែល រូបភាពកាត់ត របស់លោកស្រី ម៉ារីន ឡឺពេន ដែលតារាចំរៀងស្រីបង្ហាញដូចគ្នានេះ បានបង្កភាពក្ដៅក្រហាយ រួចមកហើយ ដល់លោកស្រី។​ ពេលនោះ ឪពុកលោកស្រី ក៏បានជួយនិយាយតវ៉ា ជំនួសលោកស្រីដែរ។

ដូច្នេះ តារាចំរៀងជនជាតិអាមេរិកាំង ម៉ាដូណា ហាក់ដូចជាត្រូវបាន ក្រុមគណបក្សរណសិរ្សជាតិ របស់គ្រួសារឡឺពេន  ( Le Pen) នេះ ព្រមានទុកជាមុនរួចហើយ មុននឹងត្រូវចូលមកសំដែង ក្នុងប្រទេសបារាំង។ តែអ្វីដែល ក្រុមអ្នកទៅទស្សនា ការប្រគុំតន្រ្តីនេះ បានឃើញនៅចំពោះមុខពួកគេនោះ គឺ អ្នកចំរៀងម្នាក់ របស់ពិភពលោក ដែលហាក់ដូចជាគ្មានព្រឹរោម សូម្បីបន្ដិចសោះឡើយ ទល់នឹងការព្រមាននេះ។

សូមរងចាំមើល ថាតើនៅពេលក្រោយទៀត លោកស្រីម៉ារីន នឹងក្ដៅក្រហាយ យ៉ាងដូចម្ដេចទៀត ប្រសិនបើរូបភាពកាត់ត នេះ នៅមិនត្រូវបាន ម៉ាដូណា ដកចេញនោះ។ ហើយថាតើ ប្រព័ន្ធយុត្តិធម៌បារាំង នឹងចាត់ការរឿងនេះ យ៉ាងដូចម្ដេច ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...