ការ​ត្រៀម​ខ្លួន​ទាំង​១០ របស់​កម្ពុជា ដើម្បី​អាស៊ាន​ឆ្នាំ​២០១៥ មាន​អ្វី​ខ្លះ?

សម្រាប់សហគមអាស៊ានឆ្នាំ២០១៥ បើទោះជាកម្ពុជាជួបបញ្ហាវិបត្តិសេដ្ឋកិច្ច បូរណភាពទឹកដី និងគ្រោះធម្មជាតិ​យ៉ាងណាក៏ដោយ តែកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច តាមរយៈការបង្កើតក្រុមការងារស្រាវជ្រាវ ទៅលើ១០ផ្នែក។ នេះបើតាមការលើកឡើង របស់លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាអនុប្រធានទីមួយនៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។ តើក្រុមការងារ១០ផ្នែក នោះមានអ្វីខ្លះ។

សម្រាប់សហគមអាស៊ានឆ្នាំ២០១៥ បើទោះជាកម្ពុជាជួបបញ្ហាវិបត្តិសេដ្ឋកិច្ច បូរណភាពទឹកដី និងគ្រោះធម្មជាតិ​យ៉ាងណាក៏ដោយ តែកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច តាមរយៈការបង្កើតក្រុមការងារស្រាវជ្រាវ ទៅលើ១០ផ្នែក។ នេះបើតាមការលើកឡើង របស់លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាអនុប្រធានទីមួយនៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។ តើក្រុមការងារ១០ផ្នែក នោះមានអ្វីខ្លះ។


កម្ពុជារៀបចំ «កិច្ចប្រជុំកំពូលអាស៊ាន» ថ្ងៃទី១៨-២០វិច្ឆិកា ឆ្នាំ២០១២។ (រូបថត MONOROOM.info/ Phnom Thom)

សហគមន៍អាស៊ាន -  កម្ពុជាទទួលបានជោគជ័យលើវិស័យ១០ផ្នែក ដែលបានមកពីក្រុមការងារស្រាវជ្រាវទាំង១០ សម្រាប់​ត្រៀមខ្លួនចូលរូម ​ក្នុងសហគម​អាស៊ានឆ្នាំ២០១៥។ លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និងជា​អនុប្រធាន​ទីមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានថ្លែងយ៉ាងដូច្នេះ នៅក្នុងវេទិការដ្ឋាភិបាលនិងផ្នែកឯកជន លើកទី​១៧ ឆ្នាំ២០១៤ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ​២០១៤ ក្រោមអធីបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព។

ក្រុមការងារទាំង១០ ដែលមានឯកទេស សម្រាប់ការស្រាវជ្រាវ សម្រាប់ការចូលរួមនៅក្នុង​សហគមសេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ២០១៥ នោះ មានដូចខាងក្រោម៖

១-កសិឧស្សាហកម្ម៖ ដែលគ្រប់គ្រងទៅលើដីសម្បទានសេដ្ឋកិច្ច និងការគោរពធនធាអនាម័យនៃកសិផលនាំចេញ នាំចូល ជាមួយនឹងការអភិវឌ្ឍន៍ជំនាញគ្រប់ផ្នែកនៃក្រសួងនេះ ចូលរួមការប្រកួតប្រជែងក្នុងនាមសមាជិកសេដ្ខកិច្ច ជាមួយនឹងដៃគូសហគមសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥។

២-ទេសចរណ៍៖ ដែលបានធ្វើសហប្រតិបត្តការណ៍ជាមួយដៃគូពាក់ព័ន្ធលើផ្នែកសាធារនៈ និងឯកជន ដើម្បីជំរុញ វិស័យដែលកំពុងរីកលូតលាស់មួយនេះ ក្នុងការរួមចំណែកលើកកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ទាមទាឲ្យមាន​ការ​ចូលរូមពីប្រជាពលរដ្ឋ និងអាជ្ញាធរទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។

៣-សហគ្រាសតូច មធ្យម និងសេវា៖ ដែលមានភាពរស់រវើក និងទទួលយកចិត្តទុកដាក់ដោយមន្រ្តី ដែល​កំពុង​រៀបចំគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម។

៤-ក្រុមការងារ នីតិកម្ម ពន្ធដារ អភិបាលកិច្ច៖ ដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់ ជាមួយនឹងការ​ដោះ​ស្រាយ​នៃក្រុមបច្ចេកទេសទាំងប្រាំបួន។

៥-ក្រុមការងារ សេវាធានាគារ និងហិរញ្ញវត្ថុ៖ ដែលបានបញ្ជាក់នូវភាពរឹងមាំឡើងនៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ដែលបានថែរក្សានូវ«ស្ថេភាព»ជារួមស្របពេលដែលសកលលោកជួបប្រទះនូវកលយុគហិរញ្ញវត្ថុ ជាមួយនិងជីវភាព និងភាពរស់រវើកតាមការគាងគរប្រាក់សន្សំ ទាំងក្នុង និងក្រៅប្រទេស ដែលបានប្រែក្លាយជាប្រភពហិរញ្ញប្រទាន ដ៏​សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ ទោះយ៉ាងនេះក្តី វិស័យមួយនេះមិនទាន់មានការ​លូកដៃជ្រៅ​ទៅក្នុង​វិស័យ​កសិកម្មនៅឡើយ។

៦-ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ៖ ក្រុមនេះបានអនុម័ត នូវផែនការសកម្មភាពសម្រាប់​ភ្ជាប់ជាមួយប្រទេស​ជិតខាង។

៧-ផលិតកម្មកែឆ្នៃ សម្រាប់នាំចេញ និងកិច្ចការសម្រួលពាណិជ្ជកម្ម៖ ក្រុមនេះបាននាំចេញនូវសំលៀកបំពាក់ និងទំនិញមួយចំនួន ដែលជាសសរស្តំនៃសេដ្ឋកិច្ចជាតិ។ គោលបំណងប្រគួតប្រជែង ជាមួយនិងកំណែទម្រង់​គួរ​ឲ្យ​កត់សំគាល់។ តែក៏នៅមានការខ្វល់ខ្វាយ ដោយសារការអុកឡុកដោយអ្នកនយោបាយ និងសហជីពខ្លះ។

៨-ក្រុមការងារទំនាក់ទំនងវិជ្ជាជីវ៖ ក្រុមនេះបានក្លាយជាប្រធាបទមួយ គ្របដណ្តប់ទៅលើសង្គមជាតិ​ទាំងមូល​ទាំងបច្ចុប្បន្ន និងអនាគត។ ទោះបីរដ្ឋាភិបាលយកចិត្តទុកដាក់ លើការរស់នៅរបស់កម្មករ ការបង្កើន និងបង្កើត​ទៅ​អនាគតឲ្យទាំងអស់គ្នាមានការងារធ្វើ។

៩-ក្រុមការងារ ផ្នែកស្រូវអង្ក៖ ក្រុមមួយនេះ ក្រោយពីរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយផលិតកម្ម​ស្រូវ និងការនាំចេញ។ កម្ពុជាបានឈ្នះនូវពានរង្វាន់អង្ក«ល្អ»បំផុត លើពិភពលោកពីឆ្នាំជាប់គ្នា២០១២-១០១៣។ ដែលក្រុមនេះ នឹងមានការនាំចេញនូវអង្គជាងមួយលានតោន ក្នុងឆ្នាំ២០១៥។

១០-ថាមពល និងធនធានរ៉ែ៖ ផ្នែកនេះត្រូវបង្កើតឡើងក្រោយគេ ដែលផ្តោតសំខាន់លើតម្លៃ ធ្វើយ៉ាងណាឲ្យ​មាន​ការស្ងប់ចិត្តពីអ្នកប្រើប្រាស់។

ទាំង១០ផ្នែកការងារខាងលើ ជាការត្រៀមខ្លួនរបស់កម្ពុជា ក្រោមការស្រាវជ្រាវ និងរៀបចំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ ដើម្បី​ដាក់ចូលទៅក្នុងសហគមសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ខាងមុខ។ លោក គាត ឈន់ បានបន្តរទៀតថា លទ្ធផល​ការងារនៃក្រុមទាំង១០ ខាងលើនេះ នឹងមិនសង្ឃឹមថា មានការពេញចិត្តពីសហប្រធានក្រុមការងារទាំងឯកជន និង​រដ្ឋាភិបាលឡើយ។

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments