ហ្គាឡាស៊ី អេសហ្វាយ (Galaxy S5) មាន​ប្រដាប់​ស្គាល់​ស្នាម​ក្រយៅ​ដៃ

មានវីដេអូនៅខាងក្រោម - ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បី របស់ប្រទេសកូរ៉េខាងត្បូង ស៊ាមស៊ុង (Samsung) បានប្រកាស​ជាផ្លូវការ នូវប្រភេទទូរស័ព្ទថ្មីរបស់ខ្លួន នៅក្នុង ព្រឹត្តិការណ៍ Mobile World Congress នាទីក្រុង ប៉ាសេឡូណា (Barcelona) ប្រទេស អេស៉្បាញ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ។ ជាទូរស័ព្ទ ដែលនរណាៗក៏ស្គាល់ តាមរយៈការ​ចេញ​នូវជំនាន់មុនៗ នោះគឺ ហ្គាឡាស៊ី អេសហ្វាយ (Galaxy S5)។

មានវីដេអូនៅខាងក្រោម - ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បី របស់ប្រទេសកូរ៉េខាងត្បូង ស៊ាមស៊ុង (Samsung) បានប្រកាស​ជាផ្លូវការ នូវប្រភេទទូរស័ព្ទថ្មីរបស់ខ្លួន នៅក្នុង ព្រឹត្តិការណ៍ Mobile World Congress នាទីក្រុង ប៉ាសេឡូណា (Barcelona) ប្រទេស អេស៉្បាញ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ។ ជាទូរស័ព្ទ ដែលនរណាៗក៏ស្គាល់ តាមរយៈការ​ចេញ​នូវជំនាន់មុនៗ នោះគឺ ហ្គាឡាស៊ី អេសហ្វាយ (Galaxy S5)។


ការបង្ហាញទូរស័ព្ទទំនើប នៅក្នុងគ្រួសារ ហ្គាឡាស៊ី របស់ស៊ាមស៊ុង។ (រូបថត ក្រុមហ៊ុន)

បច្ចេកវិទ្យា - ទូរស័ព្ទទំនើបជំនាន់ថ្មី ដែលនឹងមកជំនួសដំណែងឲ្យ Galaxy S4 ជាផ្លូវការ នៅឯទិវាពិព័ណ៍តាំងគ្រឿង​អេឡិចត្រូនិកអន្តរជាតិ MWC ២០១៤នោះគឺទូរស័ព្ទឆ្លាតវៃ ហ្គាឡាស៊ី អេសហ្វាយ (Galaxy S5) នេះហើយ។ តាម​សេចក្ដីរាយការណ៍ បានឲ្យដឹងថា គុណសម្បត្តិសំខាន់ៗ របស់ ស្មាតហ្វូននេះ មានដូចជា អេក្រង់ ៥.១ អ៊ីង ប៊ូតុង​របស់វា អាចស្កែនក្រយៅដៃបាន និងមានកម្មវិធីតាមដានសុខភាព មុខងារវាស់ចង្វាក់បេះដូង ថែមទាំងអាចធន់​នឹង​ធូលី ការជ្រាបទឹកបានថែមទៀតផង។

លើសពីនេះទៅទៀតនោះគឺ ទូរស័ព្ទស្មាតហ្វូន អេសហ្វាយ មានបំពាក់កាម៉េរារហូតដល់ទៅ ១៦មេហ្កាភិស៊ែល អង្គ​គណនា ២.៥GHz Quard Core និងអង្គចងចាំ ២ជីហ្កាប៉ាយ (GB RAM) ជាដើម។ ចំណែកឯ ប៊ូតុង ស្កែនក្រយៅដៃ​របស់វាវិញនោះប្រៀប្រដូចទៅនឹង ប៊ូតុង Home Touch ID របស់ អាយហ្វូន (iPhone) របស់អ៊ែបភល (Apple) ដែរ តែត្រូវការ អូសដើម្បីថតសម្គាល់យកស្នាមក្រយៅដៃ។

លក្ខណសម្បត្តិបច្ចេកទេសរបស់ អេសហ្វាយ រួមមានដូចខាងក្រោម៖

-​ វិមាត្រ ១៤២ x ៧២.៥ x ៨.១ មីលីម៉ែត្រ ឬអាចហៅបានថា ៥.៥៩អ៊ីង
- ទម្ងន់ ១៤៥ ក្រាម
- អេក្រង់ទំហំ ៥.១- អ៊ីង (inch)
- បច្ចេកវិទ្យាអេក្រង់ Super AMOLED
- កម្រិតភាពច្បាស់ ១០៨០ x ១៩២០ ភិស៊ែល (pixels)
- អង្គគណនាមេ CPU Quad-core 2.5GHz (Krait 400)
- អង្គចងចាំ (RAM) ២ ជីហ្កាបាយ
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ ១៦ / ៣២ ជីហ្កាបាយ (GB- អាចបន្ថែម microSD card រហូតដល់ ១២៨ ជីហ្គាបាយ)

- មានបំពាក់ដោយបច្ចេកវិទ្យាសំគាល់ក្រយៅដៃ (Fingerprint Scanner), NFC, Wi-Fi 802.11 a/b/g/n/ac, dual-band, DLNA,

- ប្រព័ន្ធភ្ជាប់ដោយគ្មានខ្សែ Wi-Fi Direct, Wi-Fi hotspot, Bluetooth 4.0,.
- កាមេរ៉ាមុខទំហំ ២ មេហ្កាភិស៊ែល និងកាមេរ៉ាក្រោយទំហំ ១៦ មេហ្កាភិស៊ែល (អាចថតវីឌីអូ កម្រិត ៣៨៤០ x ២១៦០ UHD)
- ដំណើរការដោយ ប្រព័ន្ធ អ៊ែនទ្រយ ៤.៤.២ (Android KitKat)
- ថាមពលថ្ម២,៨០០ មេហ្កាម៉ោង (mAh)។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន ស៊ាមស៊ុង នឹងដាក់លក់នៅទូរស័ព្ទប្រភេទនេះ នៅថ្ងៃទី ១១ ខែមេសា ខាងមុខ។ ការដាក់​ចេញលក់នេះ នឹងចែកជូនដល់ប្រទេសជាសាខា ជាង ១៥០ប្រទេស ទូទាំងសកលលោក។ ចំពោះតម្លៃវិញក្រុមហ៊ុន ស៊ាមស៊ុង បានបញ្ជាក់ថានឹងប្រកាសនា​ពេលក្រោយ ប៉ុន្តែគ្មាននរណាសង្ឃឹមថា វាមានតម្លៃថោកល្មមៗនោះទេ៕

សូមទស្សនាពីការបង្ហាញរូបរាងខាងក្រៅ របស់ទូរស័ព្ទនេះដូចតទៅ៖

--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments