HTC ប្រកាស​ចេញ ទូរស័ព្ទ​ទំនើប​សេរី​ថ្មី របស់​ខ្លួន​ទៀត​ហើយ

ក្រុមហ៊ុន HTC បានប្រកាស់ឲ្យដឹង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ម្សិលម៉ិញនេះថា នៅមានពេលមិនយូទៀតនោះទេ HTC នឹងសម្រេចបញ្ចេញជាផ្លូវការ នូវទូរស័ព្ទ សេរីថ្មីរបស់ខ្លួន ដែលក្រុមហ៊ុននេះបានបង្ហើបឲ្យដឹងថាយ៉ាងយូរ នៅថ្ងៃ ២៥ មីនាខាងមុខនេះ។
Loading...
  • ដោយ: វន់ ដារា
  • កែប្រែចុងក្រោយ: February 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុន HTC បានប្រកាស់ឲ្យដឹង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ម្សិលម៉ិញនេះថា នៅមានពេលមិនយូទៀតនោះទេ HTC នឹងសម្រេចបញ្ចេញជាផ្លូវការ នូវទូរស័ព្ទ សេរីថ្មីរបស់ខ្លួន ដែលក្រុមហ៊ុននេះបានបង្ហើបឲ្យដឹងថាយ៉ាងយូរ នៅថ្ងៃ ២៥ មីនាខាងមុខនេះ។


ប្រភេទទូរស័ព្ទថ្មី ដែលគេយល់ថា ជាប្រភេទទូរស័ព្ទ M8 របស់ HTC។ (រូបថត ក្រុមហ៊ុន)

បច្ចេកវិទ្យា - តាមប្រភព geek.com បានឲ្យដឹងថាក្រុមហ៊ុន HTC កំពុងតែត្រៀមនឹងបញ្ចេញទូរស័ព្ទស្មាតហ្វូន របស់​ខ្លួនសេរីថ្មីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ ខាងមុខនេះ ដែលឈ្មោះរបស់ទូរស័ព្ទទំនើប ស្ថិតនៅជាអាថ៌កំបាំងនៅឡើយ។

តាមសេចក្ដីរាយការណ៍ បានបន្តឲ្យដឹងទៀតថា គេមិនទាន់ដឹងច្បាស់ថាទូរស័ព្ទទំនើបមួយនេះ នឹងមានឈ្មោះ​ជា​ផ្លូវការថា HTC M8 នេះឬ អ្វីនោះទេ ប៉ុន្តែប្រភពមួយចំនួន បានប្រកាសឲ្យដឹងដែរថា ទូរស័ព្ទសេរីថ្មីនេះ​នឹងមាន​ឈ្មោះថា HTC One Two (HTC One 2) ឬHTC One (2014)។

រីឯប្រភពមួយទៀត ដែលមានមូលដ្ឋាននៅប្រទេសចិន បានអះអាងថា ក្រុមហ៊ុន HTC នឹងហៅឈ្មោះទូរស័ព្ទទំនើប ដែលនឹងចេញមកជំនួសដំណែង HTC One នោះថា HTC One+ (ឬ HTC One Plus) ។ ដោយឡែក ប្រភព​គេហទំព័រ​ដ៏គួរឲ្យជឿជាក់មួយដែលមានឈ្មោះថា @evleaks បានឲ្យដឹងថា ស្មាតហ្វូនសេរីថ្មីនេះ នឹងឲ្យឈ្មោះថា HTC M8 ដែលផលិតឡើង ដោយយកទម្រង់ និងលក្ខណៈទូទៅមួយចំនួន តាម HTC One មួយភាគធំផងដែរ។

បើទោះជាទូរស័ព្ទទំនើបថ្មី ដែលនឹងចេញនៅថ្ងៃខាងមុខមានឈ្មោះអ្វីក៏ដោយ តែសម្រាប់ទូរស័ព្ទ HTC One វិញ វាត្រូវ​បាន​គេទទួលស្គាល់ដោយបណ្ដាអ្នកប្រើប្រាស់ ពីរូបរាងរចនារបស់វាដ៏អស្ចារ្យ។ ទូរស័ព្ទប្រភេទនេះ បំពាក់ស៊ុមជុំវិញ​ដោយសារធាតុ អាលុយម៉ីញ៉ូម ស្ពីកឃឺ សម្លេងឮខ្លាំង រួមផ្សំជាមួយនឹង កាម៉េរ៉ា Ultrapixel ផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន HTC បានសន្យាថា ខ្លួននឹងប្រកាសចេញជាផ្លូវការនូវ ទូរស័ព្ទប្រភេទថ្មី នៅថ្ងៃទី២៥ ខែមីនា​នេះ។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងទូរស័ព្ទទំនើបជំនាន់ថ្មីរបស់ HTC សូមប្រិយមិត្តរង់ចាំតាមដាន នៅថ្ងៃនោះ ទាំងអស់គ្នា៕

--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...