យុវជន​មាន​តួនាទី​សំខាន់ ក្នុង​នយោបាយ និង​សកម្មភាព​សង្គម?

យុវជនជាសសរ«ទ្រូង»ប្រទេសជាតិ ។ យុវជនជាអ្នកបន្ត«វេន»ពីមនុស្សចាស់ ក្នុងកិច្ចការនយោបាយ នៃការ​ដឹកនាំ​ប្រទេស។ យុវជនមានឱកាសអភិវឌ្ឍខ្លួន ជាអ្នកដឹកនាំដែលអាចជំរុញសង្វាក់អភិវឌ្ឍ ឲ្យមានសន្ទុះលឿន ប្រកប​ដោយស្ថេរភាព និងនិរន្តរភាព។ យុវជនចាប់ក្នុងកិច្ចការនយោបាយ ជាសញ្ញាណ«វិជ្ជមាន» ព្រោះវាបង្ហាញពីសន្ទុះ នៃកសាងភាពជាអ្នកដឹកនាំកាន់តែច្រើន ហើយឥទ្ធិពលនេះ វាអាចបន្តដល់កូនជំនាន់ក្រោយ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: February 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជនជាសសរ«ទ្រូង»ប្រទេសជាតិ ។ យុវជនជាអ្នកបន្ត«វេន»ពីមនុស្សចាស់ ក្នុងកិច្ចការនយោបាយ នៃការ​ដឹកនាំ​ប្រទេស។ យុវជនមានឱកាសអភិវឌ្ឍខ្លួន ជាអ្នកដឹកនាំដែលអាចជំរុញសង្វាក់អភិវឌ្ឍ ឲ្យមានសន្ទុះលឿន ប្រកប​ដោយស្ថេរភាព និងនិរន្តរភាព។ យុវជនចាប់ក្នុងកិច្ចការនយោបាយ ជាសញ្ញាណ«វិជ្ជមាន» ព្រោះវាបង្ហាញពីសន្ទុះ នៃកសាងភាពជាអ្នកដឹកនាំកាន់តែច្រើន ហើយឥទ្ធិពលនេះ វាអាចបន្តដល់កូនជំនាន់ក្រោយ។


យុវតី ធី សុវណ្ណថា តារាហ្វេសប៊ុកដ៏ល្បីក្នុងសកម្មភាពសង្គម។ (រូបថត ហ្វេសប៊ុក)

យុវជន និងនយោបាយ - ពាក្យ«នយោបាយ» ជាបញ្ហាសាមញ្ញសម្រាប់យុវជន និងការចូលរួម។ ភាគច្រើននៃ​យុវជនក្នុងរឿងនយោបាយមិនមានពុតត្បុតទេ ទាមទារការបង្ហាញនូវទស្សនៈ និងការយល់ឃើញ​ដោយស្មោះត្រង់​របស់ខ្លួន។ ពួកគាត់យល់យ៉ាងណា នឹងធ្វើយ៉ាងនោះ។ លក្ខណៈទាំងនេះ ខុសគ្មាពីមនុស្ស«ចាស់» ដែលមាន​ភាព​ប្រយ័ត្នប្រយែងច្រើន។

លោក កែម ឡី អ្នកវិភាគឯករាជ្យ ក្នុងវេទិការពិភាក្សា ស្តីពីតួនាទីព្រះសង្ឃ និងបញ្ញវន្ត ជាមួយនយោបាយ នៅក្នុង​សហគមន៍បឹងកក់ បាព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ លោកបានចាត់ទុកថា យុវជនអាចក្លាយជាបញ្ញាវ័ន្ត ជា​សកម្មជន ជា​អ្នកស្រាយជ្រាវ ជាអ្នកតស៊ូមតិ ដែលប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត។ ជាមួយគ្នានេះយុវជន​អាច​ចូលរួម​ក្នុង​ការ​ធ្វើសេចក្តីសម្រេចចិត្ត តាមការយកចិតទុកដាក់ពីរដ្ឋាភិបាល «ចង់មិនចង់ បើថ្នាក់ដឹកនាំ​មានចំណេះ​ដឹងខ្ពស់ មាន​ការគិតគូវែងឆ្ងាយត្រូវបានយករបបគំហើញ ចេញពីការសិក្សាស្រាវជ្រាវរបស់បញ្ញាវ័ន្ត នៅតាម​សកល​វិទ្យាល័យ តាមស្ថាប័ននានា មកពិភាគ្សា ធ្វើសេចក្តីសម្រេចចិត្តក្នុងករនិងយោបាយ»។

ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យ៉េង វីរៈ លោកបានលើកឡើងថា បើគិតលើពាក្យ​នយោបាយ ដូចជាសម្បើមណាស់ តែសម្រាប់លោកផ្ទាល់យល់ថារឿង​នយោបាយ មិនមែនជារឿង​ចម្លែកដែល​ថាទាល់តែអ្នកនយោបាយ ទើបអាចធ្វើនយោបាយបាននោះទេ។ លោកបានចាត់ទុកបញ្ហា​នយោបាយ​ជារឿង​«សាមញ្ញ»ក្នុងជិវិត។ ព្រោះលោកយល់ថា នយោបាយជាអ្វីៗដែលនៅជុំវិញជិវិតមនុស្សម្នាក់នោះឯង។ (វា) ជា​ដំណើរការជីវិតសម្រាប់រស់នៅក្នុងសង្គម។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «រលកក្រោយ ច្រានរលកមុខ។ ការ​មិនអនុញ្ញាតិឲ្យយុវជន និស្សិត អាចចូលរួមក្នុងការងារសង្គម ជាការធ្វើឲ្យការអភិវឌ្ឈន៍មានការយ៉ឺតយ៉ាវ។ (…) រដ្ឋ​ធម្មនុញ្ញបានធានាឲ្យនិស្សិត និងប្រជាពលរដ្ឋស្មែរគ្រប់រូប មានសិទ្ធិចូលរួមក្នុងកិច្ចការនយោបាយ។»

ឯលោក ទិប ទាវ ក្នុងនាមជាប្រធានសហហព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា បានលើកឡើងថា យុវជនមិនមែន​ជា«កញ្ជៈ»​នៃជនក្តាប់អំណាចមួយចំនួនតូច និងសង្គមទេ។ យុវជនមានសិទ្ធិ និងសេរីភាពគ្រប់គ្រាន់ ចូលរួមក្នុងការ​កសាង​ប្រទេស និងនយោបាយសង្គម។ លោកបានលើកជាឧទាហរណ៍ថា មានយុវជនបានបញ្ចប់​ការសិក្សារាប់ម៉ឺននាក់​គ្មានការងារធ្វើ។ បើគ្មានការងារធ្វើ តើត្រូវធ្វើយ៉ាងណា? តើត្រូវចូលរួមក្នុងសង្គមជាតិ ដើម្បីការងារដែរឬទេ? តើការ​ចូលរួមនេះអាចចាត់ទុកជានយោបាយបានទេ។ លោកបន្តរថា យុវជនភាគច្រើនបានធ្វើចំណាកស្រុក ទៅធ្វើការនៅ​ប្រទេសក្រៅ ហេតុអ្វី?។ យុវជនជាទំពាំងស្នងឬស្សី បើមិនចូលរួមដោះស្រាយបញ្ហាសង្គមនោះ តើលទ្ធផលនៃជីវិត​យុវជននឹងទៅជាយ៉ាងណា? លោកបានបញ្ជាក់យ៉ាងខ្លីថា«នយោបាយជាជិវិតនៃការរស់នៅរបស់យុវជន។ (...) ការ​ចូលរួមរបស់យុវជន មិនមែនជាការបង្កើតឲ្យមានភាពច្របូកច្របល់ក្នុងសង្គមទេ គឺដើម្បីស្វែងរកមធ្យោបាយ​មួយ​រស់ក្នុងសង្គម បានសមស្រប និងសមរម្យ។»។

ទាក់ទងទៅនឹងបញ្ហា«យុវជន និងនយោបាយ»នេះ អ្នកវិភាគ និងមន្ត្រីរាជការជាន់ខ្ពស់មួយចំនួនក្នុងជួររាជការ ​ក៏​ធ្លាប់បានលើកឡើងដែរថា យុវជនជាអ្នកដឹងលឺច្រើន លើបញ្ហានយោបាយក្នុងសង្គម រួមមានទាំងបញ្ហាព្រំដែន និង​សេដ្ឋកិច្ចសង្គមកិច្ច។ ជាមួយគ្នានេះដែរអ្នកនយោបាយក្នុងតំណែង បានចាប់ផ្តើមតែងតាំង​កូនរបស់ខ្លួន​ឱ្យចូល​បំរើ​កិច្ចការ«នយោបាយ» ជាមួយនឹង«តួនាទី»ដែលមិនបានឆ្លុះបញ្ចាំងពីតម្លាភាព ក្នុងសង្គម។ ករណីនេះរដ្ឋាភិបាល​គួរ​តែបើកឱកាសស្មើភាពគ្នា ដល់យុវជនក្នុងការទទួលបានមុខតំណែង នៅក្នុងជួររដ្ឋាភិបាល។ អ្នកវិភាគនិងក្រុម​អ្នក​ឃ្លាំមើលការបោះឆ្នោតធ្លាប់បានលើកឡើងថា បើរដ្ឋាភិបាល ឬគណបក្សនយោបាយបើកឱកាសទូលាយផ្តល់តួនាទី ឋានៈដល់យុវជន ដើម្បីធ្វើនយោបាយ និងធ្វើការសម្រេចចិត្តផ្សេងៗនៅក្នុងជួររដ្ឋាភិបាលនោះ នឹងមានសន្ទុះលឿន​ផ្នែកសេដ្ឋកិច្ច ផ្នែកផ្សេងៗទៀតជាច្រើន។ តែកុំគប្បីប្រើប្រាស់យុវជន ធ្វើជាឈ្នាន់ដើម្បីបំរើ​ផលប្រយោជន៍​គណបក្ស​នយោបាយ៕


នៅក្នុងក្រុមយុវជនរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច មានមួយចំនួនជាកូនមេដឹកនាំ​របស់គណបក្សនេះ។ (រូបថត ហ្វេសប៊ុក)


កូនមេដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង។ (រូបថត ហ្វេសប៊ុក)

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...