កម្ពុជា៖ នឹងមាន ការភ្ជាប់បណ្ដាញអាំងទើណែតមួយដ៏ខ្លាំង

វាគឺជាបណ្ដាញបញ្ជូន ដែលមានល្បឿនដ៏លឿនមួយ ដែលនឹងធ្វើឡើងរវាងកម្ពុជា និងវៀតណាម ហើយភ្ជាប់ទីក្រុងទាំងពីរ ភ្នំពេញ និងហូជីមីញ ចំងាយពីគ្នាប្រមាណជា ២៦០គ.ម។ បច្ចេកវិទ្យាថ្មីនេះ នឹងអនុញ្ញាតិអោយប្រទេសកម្ពុជា អាចពង្រីកសេវាទូរស័ព្ទ និងអាំងទើណែត អោយមាន គុណភាពនិងមានល្បឿនលឿនជាងមុន។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: July 11, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសកម្ពុជាបាន ចុះហត្ថលេខា កាលពីថ្ងៃទី២០មេសាកន្លងមក ជាមួយនឹងប្រទេសវៀតណាម ក្នុងការបង្កើត បណ្ដាញអាំងទើណែត ដោយប្រើខ្សែរភ្ជាប់ដ៏ខ្លាំងមួយ។


ប្រព័ន្ធភ្ជាប់បណ្ដាញអុបទិកដ៏ខ្លាំងមួយ។

កិច្ចព្រមព្រៀងនេះ បានធ្វើឡើងរវាងក្រុមហ៊ុនវៀតណាម ខាងទូរគមនាគមន៍អន្តរជាតិ (Vietnam Telecoms International - VTI) ជាមួយនឹង​ ទូរគមនាគមន៍កម្ពុជា (ស្ថាប័នរបស់រដ្ឋ) ដើម្បីនឹងដាក់អោយមាន នូវប្រព័ន្ធខ្សែរភ្ជាប់មួយ មានឈ្មោះថា «មហាវិថីនៃបណ្ដាញទូរគមនាគមន៍ (Super Highway Telecoms Network)»

វាគឺជាបណ្ដាញបញ្ជូន ដែលមានល្បឿនដ៏លឿនមួយ ដែលនឹងធ្វើឡើងរវាងកម្ពុជា និងវៀតណាម ហើយភ្ជាប់ទីក្រុងទាំងពីរ ភ្នំពេញ និងហូជីមីញ ចំងាយពីគ្នាប្រមាណជា ២៦០គ.ម។ បច្ចេកវិទ្យាថ្មីនេះ នឹងអនុញ្ញាតិអោយប្រទេសកម្ពុជា អាចពង្រីក សេវាកម្មផ្នែកទូរស័ព្ទ និងអាំងទើណែត អោយមានគុណភាព និងមានល្បឿនលឿនជាងមុន។

សូមបញ្ជាក់ថា រហូតមកដល់សព្វថ្ងៃ ក្រុមហ៊ុនផ្គត់ផ្គង់ សេវាអាំងទើណែតជាច្រើន នៅកម្ពុជា បានប្រើប្រាស់បច្ចេកវិទ្យា ប្រព័ន្ធផ្កាយរណប ដើម្បីភ្ជាប់បណ្ដាញអាំងទើណែត។ បច្ចេកវិទ្យានេះ ធ្វើអោយគេមើលឃើញថា ពីខាងក្រៅថាល្អ តែវា ក៏បានលក់ទៅអោយបណ្ដាអតិថិជន ក្នុងតំលៃថ្លៃ ខណៈគុណភាពនៃការភ្ជាប់បណ្ដាញរបស់វា នៅមានកំរិតនៅឡើយ។

តែជាមួយនឹងបច្ចេកទេស នៃប្រព័ន្ធខ្សែរថ្មីនេះ អ្នកប្រើប្រាស់អាំងទើណែត នឹងអាចឈានជើង ចូលមកក្នុងបរិបទថ្មីមួយ ដែលការផ្លាស់ប្ដូរនេះ នឹងធ្វើអោយមានការកែលំអ នៅក្នុងរបបទីផ្សារសេរី ទាំងសេវាកម្ម ទាំងបច្ចេកទេស របស់ក្រុមហ៊ុន ផ្គត់ផ្គង់ សេវាអាំងទើណែតមុនៗ ដូចជា Online, Camintel, Camshin ឬ Citylink នោះជាដើម៕

-------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...