ក្រុមហ៊ុន LG បញ្ចេញ​ទូរស័ព្ទ G2 ពណ៌​មាស​និង​ពណ៌​ក្រហម

កាលពីដើមខែសីហា ឆ្នាំ២០១៣ កន្លងទៅក្រុមហ៊ុន LG បានប្រកាសចេញជាផ្លូវការនូវទូរស័ព្ទទំនើប LG G2 ដោយឡែកសម្រាប់ដើមឆ្នាំ2014នេះ បើតាមប្រភពពីគេហទំព័រ GSMarena បានឲ្យដឹងថាក្រុមហ៊ុន LG ទើបតែបានប្រកាសចេញនូវ LG G2 ចំនួនពីរម៉ូដែលទៀត ដែលមានពណ៌មាស និងពណ៌ក្រហម ។ ប៉ុន្តែសូមបញ្ជាក់ដែរថា ចំពោះម៉ូដែលទាំងពីរនេះ គឺត្រូវបានផលិតក្នុងចំនួនមួយកំណត់ (ឬហៅថា limited edition) ។

កាលពីដើមខែសីហា ឆ្នាំ២០១៣ កន្លងទៅក្រុមហ៊ុន LG បានប្រកាសចេញជាផ្លូវការនូវទូរស័ព្ទទំនើប LG G2 ដោយ​ឡែកសម្រាប់ដើមឆ្នាំ2014នេះ បើតាមប្រភពពីគេហទំព័រ GSMarena បានឲ្យដឹងថាក្រុមហ៊ុន LG ទើបតែបាន​ប្រកាសចេញនូវ LG G2 ចំនួនពីរម៉ូដែលទៀត ដែលមានពណ៌មាស និងពណ៌ក្រហម ។ ប៉ុន្តែសូមបញ្ជាក់ដែរថា ចំពោះម៉ូដែលទាំងពីរនេះ គឺត្រូវបានផលិតក្នុងចំនួនមួយកំណត់ (ឬហៅថា limited edition) ។

លក្ខណសម្បត្តិបច្ចេកទេសរបស់ទូរស័ព្ទទំនើប G2 ដែលបង្ហាញដោយក្រុមហ៊ុន LG ផ្ទាល់នោះរួមមាន​ដូចខាង​ក្រោម៖

- អេក្រង់ទំហំ 5.2-inch
- បច្ចេកវិទ្យាអេក្រង់ IPS LCD
- កម្រិតភាពច្បាស់ 1,920 x 1,080 pixels Full HD ឬ 424 pixels ក្នុងមួយអ៊ីញ
- ប្រភេទ CPU Quad-core Krait 400 2.26GHz (Qualcomm Snapdragon 800 MSM8974)
- ទំនាក់ទនងប្រព័ន្ធផ្កាយរណប GPU Adreno 330
- ទំហំ RAM 2 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 16 GB និង 32 GB (អាចបន្ថែម microSD)
- កាមេរ៉ាមុខទំហំ 2.1 MP និង កាមេរ៉ាក្រោយទំហំ 13 MP OIS (មាន autofocus, LED flash)
- មានបំពាក់ដោយ LTE, LTE-A, HSDPA, GSM, NFC, A-GPS, microUSB, Wi-Fi a/b/g/n/ac, Bluetooth 4.0 LE,.
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean
- មានបួនពណ៌គឺ ពណ៌ស ពណ៌ខ្មៅ ពណ៌ក្រហម និង ពណ៌មាស
- វិមាត្រ 138.5 x 70.9 x 8.9 mm
- ទម្ងន់ 140 g
- ថាមពលថ្ម 3,000mAh

ចំពោះតម្លៃនៃ LG G2 ទាំងពីរម៉ូដែលចុងក្រោយនេះ នៅក្នុងទីផ្សារកូរ៉េខាងត្បូងគឺ ៤៩៦ ដុល្លារ (16 GB) និង ៥៦២ ដុល្លារ (32 GB)។ ដោយឡែកសម្រាប់ទីផ្សារអន្ដរជាតិនឹងខ្ពស់ជាងនេះ ព្រោះថានៅថ្ងៃទី១៨ កន្លងទៅនេះ LG G2 ទាំងពីរពណ៌នឹងមានលក់នៅទីផ្សារសឹង្ហបុរី ដោយលក់ក្នុងតម្លៃប្រហែល $700 ។ LG G2 ពណ៌ខ្មៅ និង ពណ៌ស ក៏​មានលក់នៅលើទីផ្សារកម្ពុជាយើងដែរដោយលក់ក្នុងតម្លៃប្រហែល $535 ដូច្នេះសូមប្រិយមិត្តរង់ចាំសាកសួររក LG G2 ពណ៌មាស និង ពណ៌ក្រហម នៅតាមហាងលក់ទូរស័ព្ទនានាក្នុងរាជធានីភ្នំពេញ ៕

--------------------------------------
ដោយ​ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments