ឡូស៍ វ៉ែនហ្កែល៖ ដំណើរ​ដើម​ទង​ដើម្បី​ទៅ​ជា​គ្រូ​បង្វឹក​នៅ តូតតេនហ៊ាម

លោក ឡូស៍ វ៉ែន ហ្កែល (Louis Van Gaal) គ្រូបង្វឹកជម្រើសជាតិហូល្លង់បាននិយាយថា គាត់កំពុងតែបង្ហាត់​បង្រៀន​ក្រុម តូតតេនហ៊ាម (Tottenham) យ៉ាងអស់ពីលទ្ធភាពរបស់គាត់ ហើយគាត់នឹងក្លាយជាអ្នកគ្រប់គ្រងបន្ទាប់ពី អែនដ្រេ វិឡាស បូស៍ (Andre Villas-Boas) ដែលត្រូវបានគេ បណ្តេញចេញ។
Loading...
  • ដោយ: វន់ ដារា
  • កែប្រែចុងក្រោយ: January 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ឡូស៍ វ៉ែន ហ្កែល (Louis Van Gaal) គ្រូបង្វឹកជម្រើសជាតិហូល្លង់បាននិយាយថា គាត់កំពុងតែបង្ហាត់​បង្រៀន​ក្រុម តូតតេនហ៊ាម (Tottenham) យ៉ាងអស់ពីលទ្ធភាពរបស់គាត់ ហើយគាត់នឹងក្លាយជាអ្នកគ្រប់គ្រងបន្ទាប់ពី អែនដ្រេ វិឡាស បូស៍ (Andre Villas-Boas) ដែលត្រូវបានគេ បណ្តេញចេញ។


គ្រូបង្វឹងថ្មីរបស់ តូតតេនហ៊ាម លោក ឡូស៍ វ៉ែន ហ្គែល។ (រូបថត starmedia.com)

លោក វ៉ែន ហ្កែល ត្រូវបានតម្រង់ផ្លូវមកជំនួសតំណែងលោក អែនដ្រេ វិឡាស បូស៍ ដែលបានដឹកនាំក្លឹប​មិនបាន​ទទួលជោគជ័យត្រូវបានបណ្តេញចេញ។ ប្រធានក្លឹបលោក ធិម សេវ៉ូត (Tim Sherwood) បាននិយាយថា លោក​នឹងប្រគល់តួនាទីនេះ ជាអចិន្រ្តៃយ៍ មកឲ្យលោកដឹកនាំនៅឯ វាយ ហាត លែន (White Hart Lane) ។

លោក វ៉ែន ហ្កែល ជាគ្រូបង្វឹក វ័យ ៦២ ឆ្នាំរូបនេះបានឲ្យដឹងថា លោកសប្បាយចិត្តនៅក្នុងអាជីព ជាគ្រូបង្វឹក​នេះ​ណាស់ ព្រោះលោកក៏ធ្លាប់បានដឹកនាំក្លឹប Ajax ឆ្ពោះទៅកាន់តំណែងជើងឯកក្នុងក្របខ័ណ្ឌ Champions League និង UEFA Cup នៅក្នុងឆ្នាំ ១៩៩០ ដែរ ។

លោកបានឲ្យដឹងតាមរយៈទូរទស្សន៍ Sky Sports បន្ថែមទៀតថា «ខ្ញុំចង់ធ្វើការនៅក្នុងក្របខ័ណ្ឌ Premier League ដោយសារតែខ្ញុំមិនធ្លាប់បានធ្វើការនៅក្នុងលីកនេះនោះទេ។ លើសពីនេះទៅទៀត ដោយសារតែខ្ញុំគិតថា ការ​ប្រកួត​លីករបស់ ប្រទេសអេស្ប៉ាញ អាល្លឺម៉ង់ និង ប្រទេសអង់គ្លេស មានការប្រកួតខ្លាំងបំផុត។» សម្រាប់ការងារក្រុម មាន់​ខ្នាយមាស លោកមានការសប្បាយរីករាយ ដើម្បីបញ្ជាក់ វិធីសាស្រ្ត និងបច្ចេសទេសដល់ក្រុម។

លោកបានសម្រេចចិត្តទទួលខុសត្រូវ លើប្រទេសរបស់លោក ក្នុងការប្រកួត World Cup 2014 នៅក្នុងប្រទេស ប្រេស៊ីល។ លោកបានថ្លែងទៀតថា «ខ្ញុំធ្លាប់បានបញ្ជាក់ថា បន្ទាប់ពីការប្រកួត World Cup ខ្ញុំត្រូវចូលនិវត្តន៍តែ​ប្រសិន​បើមានក្លិបក្របខ័ណ្ឌ Premier League មកទាក់ទង ខ្ញុំនឹងគិតអំពីវា។ ខ្ញុំទទួលស្គាល់ថាអាច​នឹងមានការ​ពិចារណាក្នុងការផ្លាស់ប្តូរទៅ ប្រទេសអង់គ្លេសនៅក្នុងពេលអនាគត៕»

--------------------------------------
ដោយ​ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...