សភា​អ៊ឺរ៉ុប​ប្រតិកម្មនឹង​ការ​ចាប់​ចង​ និង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នៅ​កម្ពុជា

សភាអ៊ឺរ៉ុប សម្ដែងការព្រួយបារម្ភ នៅចំពោះស្ថានភាពនៃក្រុមអ្នកការពារសិទ្ធិមនុស្ស និងក្រុមសកម្មជនបក្សប្រឆាំង នៅប្រទេសកម្ពុជា ស្ដែងចេញដោយការចាប់ចង់មនុស្ស២៣នាក់ កាលពីពេលថ្មីៗ និងរបាយការណ៍ស្ដីពីការលួច​បន្លំសន្លឹកឆ្នោតដ៏ធំមួយ។ នេះជាដំណោះស្រាយមួយនៅក្នុងដំណោះស្រាយចំនួនបី ដែលសភាអ៊ឺរ៉ុបបានសម្រេច​កាល​ពី​ថ្ងៃព្រហស្បត្តិ៍ទី១៦ ខែមករា សម្រាប់ប្រទេសចំនួនបី នៅអាស៊ី នោះគឺកម្ពុជា ឡាវ និងបង់ក្លាដេស។

សភាអ៊ឺរ៉ុប សម្ដែងការព្រួយបារម្ភ នៅចំពោះស្ថានភាពនៃក្រុមអ្នកការពារសិទ្ធិមនុស្ស និងក្រុមសកម្មជនបក្សប្រឆាំង នៅប្រទេសកម្ពុជា ស្ដែងចេញដោយការចាប់ចង់មនុស្ស២៣នាក់ កាលពីពេលថ្មីៗ និងរបាយការណ៍ស្ដីពីការលួច​បន្លំសន្លឹកឆ្នោតដ៏ធំមួយ។ នេះជាដំណោះស្រាយមួយនៅក្នុងដំណោះស្រាយចំនួនបី ដែលសភាអ៊ឺរ៉ុបបានសម្រេច​កាល​ពី​ថ្ងៃព្រហស្បត្តិ៍ទី១៦ ខែមករា សម្រាប់ប្រទេសចំនួនបី នៅអាស៊ី នោះគឺកម្ពុជា ឡាវ និងបង់ក្លាដេស។


ទងជាតិនៃបណ្ដាប្រទេសទាំង២៧ជាសមាជិកសហគមន៍អ៊ឺរ៉ុប។ (រូបថត MONOROOM.info/ D. KEO)

សិទ្ធិមនុស្ស - ដូចទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានជម្រាបជូនរួចហើយ កាលពីព្រឹកថ្ងៃសុក្រទី១៧ ខែមករា ស្ដី​ពីសេចក្ដីប្រកាសព័ត៌មានរបស់សភាអ៊ឺរ៉ុប ដែលថ្លែងបញ្ជាក់ពីការព្រួយបារម្ភរបស់ខ្លួន នៅចំពោះមុខ​សភាពការណ៍​បង្ក្រាបក្រុមអ្នកតវ៉ានៅកម្ពុជា ហើយបានធ្វើឲ្យរំជួយដល់ពិភពលោកទាំងមូល។ នៅក្នុងអត្ថបទនេះ ទស្សនាវដ្ដី​នឹង​ជម្រាបជូនទាំងស្រុងពីសេចក្ដីប្រកាសព័ត៌មាននោះទាំងស្រុង ដូចខាងក្រោម។

សេចក្ដីប្រកាសព័ត៌មាននោះ មានសរសេរទាក់ទងបូកបញ្ចូលដែរ ទាំងប្រទេសឡាវ និងប្រទេសបង់ក្លាដេស ដែល​សុទ្ធសឹងជា​ប្រទេស​​ភូមិផង​របងជាមួយកម្ពុជា និងមិនសូវជាមានឈ្មោះល្អ ខាងសិទ្ធិមនុស្សនេះប៉ុន្មានទេ។ តែ​ទស្សនាវដ្ដី​សូម​ដកស្រង់ តែផ្នែកដែលទាក់ទងនឹងកម្ពុជាយើងប៉ុណ្ណោះ។

ក្រុមសមាជិកសភាអ៊ឺរ៉ុប បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា ជនទាំង២៣នាក់ ដែលត្រូវបានឃាត់​ខ្លួនដោយខុសច្បាប់ នៅកម្ពុជា គួរ​ត្រូវ​បានដោះលែងជាបន្ទាន់។ ក្រុមអ្នកតំណាងរាស្ត្ររបស់អ៊ឺរ៉ុបទាំងនោះ បាន​អះអាងទៀតថា ការកោះហៅរបស់​តុលាការ ដែលបានធ្វើទៅលើជនបីនាក់ សម រង្ស៊ី កឹម សុខា និងរ៉ុង ឈុន ដែល​មកពីសមាគមគ្រូបង្រៀនឯករាជ្យ និងមកពីសហភាពសហជីពកម្ពុជា គួរត្រូវគេលប់ចោលភ្លាមនេះដូចគ្នា។

នៅក្នុងអត្ថបទនោះដដែល បានបញ្ជាក់ទៀតថា «រដ្ឋាភិបាលកម្ពុជាត្រូវបានស្នើ ឲ្យទទួលយកនូវការ​ស៊ើបអង្កេត​ឯករាជ្យមួយ ដែលមានជំនួយពីសហគមន៍អន្តរជាតិផង ទៅលើសេចក្ដីរាយការណ៍ស្ដីពីការលួចបន្លំសន្លឹកឆ្នោត និងទៅលើភាពមិនប្រក្រតីទាំងឡាយ ដែលបានកើតមាននៅក្នុងដំណើរបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣កន្លង​មក​នេះ»។

សេចក្ដីប្រកាសព័ត៌មានរបស់សភាអ៊ឺរ៉ុបនេះ បានចេញផ្សាយជាសាធារណៈនៅថ្ងៃទី១៦ ខែមករា វេលាម៉ោង៥​ល្ងាច ម៉ោងនៅអ៊ឺរ៉ុប ជា២៧ភាសា។ លោកអ្នកអាចចូលទៅរកការពិគ្រោះបាន ដោយចុចនៅលើខ្សែរភ្ជាប់ ដែលយើងសូម​ដាក់ជូននៅទីនេះ តែ២ភាសាប៉ុណ្ណោះ អង់គ្លេស និងបារាំង

------------------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments