RSS

ចុះឈ្មោះសេរី លេងល្បែងកំសាន្ដ

ចេញផ្សាយចុងក្រោយ

31 user(s) are online (28 user(s) are browsing ផ្នែកទស្សនាវដ្ដី)

Members: 0
Guests: 31

more...

អ្នកវិភាគ៖ អ្នក​នយោបាយ​មិន​​គួរ​លាប​ពណ៌​គ្នា បំពុល​អ្នក​ជំនាន់​ក្រោយ

| Published on Tue 07 Jan, 2014 at 11:06 | 703 views
ពាក្យថាពួក«យួន»ឬ«សាងគ្រោះជាតិ» និងពាក្យមួយចំនួនទៀត ត្រូវបានក្រុមអ្នកគាំទ្រគណបក្សកាន់អំណាច និង​គណបក្ស​ប្រឆាំង ហៅគ្នាទៅវិញទៅមក ជាពិសេសពាក្យទាំងពីរនេះ ដែលត្រូវគេលឺច្រើនជាងគេ នៅពេលឃោសនា​បោះឆ្នោត នៅពេល​ដែលក្បួនដង្ហែរគណបក្សទាំងពីរជូបគ្នា។ ការណ៍ដែលប្រជាពលរដ្ឋបែងចែកខ្លួនថា ខាងនេះ ឬ​ខាងនោះបែបនេះ តើវានឹងអាចបង្កជាវិបត្តិអ្វីខ្លះដល់សង្គម?
អ្នកវិភាគ៖ អ្នក​នយោបាយ​មិន​​គួរ​លាប​ពណ៌​គ្នា បំពុល​អ្នក​ជំនាន់​ក្រោយ
ចែករំលែក
អត្ថបទនេះ
(បច្ចុប្បន្នភាព ជាវីដេអូផ្សេងទៀត)

ពាក្យថាពួក«យួន»ឬ«សាងគ្រោះជាតិ» និងពាក្យមួយចំនួនទៀត ត្រូវបានក្រុមអ្នកគាំទ្រគណបក្សកាន់អំណាច និង​គណបក្ស​ប្រឆាំង ហៅគ្នាទៅវិញទៅមក ជាពិសេសពាក្យទាំងពីរនេះ ដែលត្រូវគេលឺច្រើនជាងគេ នៅពេលឃោសនា​បោះឆ្នោត នៅពេល​ដែលក្បួនដង្ហែរគណបក្សទាំងពីរជូបគ្នា។ ការណ៍ដែលប្រជាពលរដ្ឋបែងចែកខ្លួនថា ខាងនេះ ឬ​ខាងនោះបែបនេះ តើវានឹងអាចបង្កជាវិបត្តិអ្វីខ្លះដល់សង្គម?


ពលរដ្ឋខ្មែរម្នាក់នេះ ពាក្យអាវរបស់គណបក្សប្រជាជន តែគាត់លើកដៃបង្ហាញសញ្ញាលេខ៧ របស់គណបក្ស​សង្គ្រោះ​ជាតិ។ (រូបថត ហ្វេសប៊ុក)

ការលាបពណ៌គ្នា - កាលពីសម័យមុនសង្គ្រាម ប្រជាជនខ្មែរត្រូវបានគេបែងចែកជាបីក្រុម ទៅតាមការ​គាំទ្រ​នូវ​និន្នាការនយោបាយផ្សេងៗគ្នាគឺ ខ្មែរស ជាប្រភេទប្រជាជនដែលគាំទ្រសម្តេចនរោត្តម សីហនុ ខ្មែរខៀវ គឺអ្នកដែល​នៅខាងលន់ ណុល និងខ្មែរក្រហមជាក្រុមមនុស្សដែលគាំទ្រ ក្រុមកុម្មុយនីស។ ដល់សម័យកម្ពុជាប្រជាធិបតេយ្យ ពួកខ្មែរក្រហមបានបែងចែងប្រជាជនជាបីប្រភេទដែរ គឺប្រជាជនចាស់ ជាប្រជាជនដែលរស់នៅមូលដ្ឋាន ប្រជាជន​ថ្មីឬ១៧មេសា ជាប្រភេទប្រជាជន ដែលត្រូវបានជំលៀសចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានាទៅកាន់​ជនបទ និងមួយទៀតគឺប្រជាជនត្រៀម ជាប្រជាជនដែលត្រូវខ្មែរក្រហមធ្វើទុក្ខបុកម្នេញជាងគេ ហើយប្រឈម​នឹងការយក​ទៅសំលះចោល។ អ្វីដែលគួរឲ្យភ័យខ្លាចជាទីបំផុតនោះ គឺនៅក្នុងការបែបចែកប្រភេទប្រជាជនគ្នានេះ ពួកគេបាន​បណ្តុះគំនិតអោយប្រជាជនស្អប់គ្នា និងតាមដានគ្នាទៅវិញទៅមក។

មកដល់ពេលបច្ចុប្បន្ននេះ គេលឺប្រជាជនខ្មែរមួយចំនួន បានហៅ «អាសាងគ្រោះជាតិ ឬ អា​ប្រឆាំង» សម្រាប់ក្រុម​ដែលគាំទ្រគណបក្សសង្រ្គោះជាតិ។ ចំណែកឯប្រជាជនដែលគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវបានគេ​ហៅ​ថា«អាយួន ឬអាឆ្កែយួនខ្លួនខ្មែរ» ជាដើម។ គេមិនដឹងពីប្រភពដើមកំណើតពិតប្រាកដ របស់ពួកគេទាំងនោះជាអ្វីទេ តែយ៉ាងហោចណាស់ ក៏ពួកគេទាំងនោះសុទ្ធសឹងតែជាជនជាតិខ្មែរដូចគ្នា។

អ្នកនយោបាយ ដើម្បីប្រជាប្រិយភាពរបស់ខ្លួន ម្នាក់ៗរិះរកគ្រប់វិធីដើម្បីទាក់ទាញនូវអ្នកគាំទ្រខ្លួន ដោយប្រើ​នូវ​យុទ្ធសាស្រ្តផ្សេងៗដូចជាត្រូវលាបពណ៌គ្នាទៅវិញទៅមក ដើម្បីទាក់ទាញចំណាប់អារម្ភណ៍ពីប្រជាពលរដ្ឋ ដែល​ជាពិសេសនោះគឺយុវជន។ ទាក់ទងនិងបញ្ហានេះដែរ លោកកែមឡី អ្នកវិភាគសង្គមឯករាជ្យ បានសម្តែងនូវការ​យល់​ឃើញថា «អ្នកនយោបាយជើងចាស់ និងអ្នកនយោបាយចាស់ កំពុងតែនាំគ្នាបំពុលបរិយាកាស ដែលធ្វើអោយ​អាប់​អោនដល់សីលធម៌អ្នកជំនាន់ក្រោយ»។

លោកពន្យល់បន្ថែមថា បើទោះជាអ្នកនយោបាយ ព្យាយាមអូសទាញនូវអ្នកដែលគាំទ្រខ្លួន ដោយលាបពណ៌គ្នា​ទៅ​វិញទៅមកក៏ដោយ តែក៏មានអ្នកជំនាន់ក្រោយមួយចំនួនដែលគេយល់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ហើយលោក​នៅតែជំនឿជឿជាក់ថា«ខ្ញុំគិតថា បើទោះបីជាមានការលាបពណ៌គ្នាយ៉ាងណាក៏ដោយ ក៏មនុស្យសម័យឥលូវនេះ ចាប់ផ្តើមយល់អំពីខ្លឹមសារនៃមនុស្ស សិទ្ធិមនុស្ស និងខ្លឹមសារលទ្ធិប្រជាធិតេយ្យ។ ការលាបពណ៌គ្នាទៅវិញទៅមក វាជាកំអែលចរិកមិនល្អរបស់អ្នកនយោបាយជើងចាស់។»

បើយើងក្រលេកមើលពីប្រវត្តិសាស្រ្តប្រទេសកម្ពុជា ឃើញថាកម្ពុជាបានជួបនូវវិបត្តិជាច្រើន ជាពិសេស​គឺ​សង្រ្គាម​ស៊ីវិលរាំងជល់ ដែលបណ្តាលមកពីការលាបពណ៌គា្នទៅវិញទៅមក ដោយចោទថាអ្នកនេះខាងគេ ឬក៏​អ្នកនេះគ្នាឯង​ជាដើម ហើយបញ្ហានេះ នៅតែជាប់ជាកំអែលមកដល់បច្ចុប្បន្ន។ បើគេចាំមិនភ្លេចទេ សម្ដេច នរោត្ដម សីហនុ ក្នុង​សម័យ​កាន់​អំណាចរបស់ទ្រង់ នៃរាជាណាចក្រទីមួយ បានចោទលោក ខៀវ សំផន ថាជាខ្មែរក្រហម ដែលធ្វើឲ្យ​បុរសនេះរត់​ភៀសខ្លួនចូលព្រៃ ហើយក៏កើតមានចលនាខ្មែរក្រហម ចេញជារូបរាងមកមែន។

តែយ៉ាងណាក៏ដោយ ក៏លោក កែម ឡី នៅតែបានបង្ហាញនូវក្តីសង្ឃឹម​ថា «ខ្ញុំគិតថាអ្នកនយោបាយវ័យក្មេង នៅតែ​មាន​សង្ឃឹម​ក្នុងការបង្រួបបង្រួមជាតិ»៕

-------------------------------------------------
ដោយ ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ



 

យោបល់ និងមតិ