ផូល វ័កឃ័រ តារា​ភាពយន្ដ​ល្បី​ក្នុង​«Fast and Furious» ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្ដ

ដំណឹងដែលធ្វើឲ្យពិភពភាពយន្ដរន្ធត់ នៅថ្ងៃអាទិត្យទី០១ខែធ្នូនេះ បានធ្លាក់ឲ្យដឹងពីមរណភាពរបស់តារាភាពយន្ដមួយរូប ដែលធ្លាប់សម្ដែង និងមានឈ្មោះបោះសម្លេងនៅលើផ្ទាំងសំពត់ស នៃកម្រងរឿង «Fast and Furious (ល្បឿននិងកំហឹង)»។ លោក ផូល វ័កឃ័រ តារាភាពយន្ដរបស់អាេមរិក អាយុ ៤០ឆ្នាំ ត្រូវបានគេឃើញស្លាប់ នៅក្នុងគ្រោះថ្នាក់រថយន្ដដ៏សោកសៅមួយ នៅក្បែរក្រុងឡូអេនជឺឡេស សហរដ្ឋអាមេរិក។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: December 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណឹងដែលធ្វើឲ្យពិភពភាពយន្ដរន្ធត់ នៅថ្ងៃអាទិត្យទី០១ខែធ្នូនេះ បានធ្លាក់ឲ្យដឹងពីមរណភាព​របស់តារាភាពយន្ដ​មួយរូប ដែលធ្លាប់សម្ដែង និងមានឈ្មោះបោះសម្លេងនៅលើផ្ទាំងសំពត់ស នៃកម្រងរឿង «Fast and Furious (ល្បឿន​និងកំហឹង)»។ លោក ផូល វ័កឃ័រ (Paul Walker) តារាភាពយន្ដរបស់អាមេរិក អាយុ ៤០ឆ្នាំ ត្រូវបានគេ​ឃើញស្លាប់ នៅក្នុង​គ្រោះថ្នាក់រថយន្ដដ៏សោកសៅមួយ នៅក្បែរក្រុងឡូអេនជឺឡេស សហរដ្ឋអាមេរិក។


លោក ផូល វ័កឃ័រ តារាភាពយន្ដរបស់អាេមរិក អាយុ ៤០ឆ្នាំ បានស្លាប់នៅក្នុងគ្រោះថ្នាក់រថយន្ដ។ (រូបថត Ferdaus Shamim/WireImage)

តារាភាពយន្ដ - ភ្នាក់ងាររបស់តារាភាពយន្ដ បានសរសេរនៅលើទំព័រផ្លូវការ ហ្វេសប៊ុកនិងទ្វីសធើរ របស់តារា​យ៉ាង​ដូច្នេះថា «ជារឿងមួយដ៏សោកសៅជាទីបំផុត ដែលយើងត្រូវប្រកាសថា ផូល វ័កឃ័រ បានទទួលមរណភាព នៅក្នុង​គ្រោះថ្នាក់ដ៏រន្ធត់មួយ»។ សាក្សីជាច្រើននៅក្នុងហេតុការណ៍ បានស្គាល់ជនរងគ្រោះភ្លាមថា ជាតារាភាពយន្ដ ហើយ​មានម្នាក់ពីក្នុងនោះបានសាកល្បងទាញតារាភាពយន្ដ ពីគំនររថយន្ដនោះផង។ ការស៊ើបអង្កេតមួយត្រូវបានបើកធ្វើ ដោយអាជ្ញាធរអាមេរិក ដើម្បីស្វែងរកមូលហេតុពិតប្រាកដ នៃគ្រោះថ្នាក់នេះ។

គេហទំព័រ TMZ បានផ្សាយឲ្យដឹងថា តារាភាពយន្ដបានអង្គុយអមនៅក្នុងរថយន្ដធុន ព័រសឺ (Porsche) ជា​កម្ម​សិទ្ធ និងបើកបរដោយមិត្តភ័ក្រម្នាក់ទៀត បន្ទាប់ពីពួកគេបានចូលរួម នៅក្នុងកម្មវិធីស្ម័គ្រចិត្តមួយឈ្មោះ «Fast and Furious» ដើម្បីរៃប្រាក់​វិភាគទាន ទៅជួនជនរងគ្រោះដោយខ្យល់ព្យុះ នៅហ្វីលីពីន ។ ហេតុការណ៍បានកើតឡើង​នៅរសៀលថ្ងៃសៅរ៍ វេលា​ម៉ោង ១៥និង៣០នាទី នៅក្នុងទីក្រុង សានតា ក្លារីតា  ជាយក្រុងឡូអេសជឺឡេស  រដ្ឋ​កាលីហ្វ័នី សហរដ្ឋអាមេរិក។

គេហទំព័រដដែលបានរាយការណ៍ថា អ្នកបើកបរបានបាត់បង់ ការបញ្ជាទៅលើរថយន្ដ ហើយបានបោលទៅបុក​គល់​ឈើមួយដើម យ៉ាងពេញទំហឹង បណ្ដាលឲ្យ​ទាំងអ្នកបើកបរ ទាំងអ្នកជិះអម បានបាត់បង់ជីវិតទាំងពីរនាក់។

លោក ផូល វ័កឃ័រ បានឡើងកូដល្បីខ្លាំងជាតារាភាយន្ដអន្តរជាតិ បន្ទាប់ពីលោកបានចូលសម្ដែង តាំងពីឆ្នាំ​២០០១​មក ក្នុងកម្រងរឿង «Fast and Furious (ល្បឿននិងកំហឹង)» ជាមួយនឹងកំពូលតារាផ្សេងៗទៀត ក្នុងនោះមានលោក វីន ឌីយ៉េស៊ែល (Vin Diesel) ជាដើម។ នៅក្នុងកម្រងភាពយន្ដខ្នាតធំ នៃ«Fast and Furious (ល្បឿននិងកំហឹង)» ដែលមាន៦វគ្គចេញបញ្ចាំងនៅលើផ្ទាំងសំពត់ស លោក ផូល វ័កឃ័រ បានចូលរួមសម្ដែងបាន៥វគ្គ។ នៅ«មុន»ពេល​លោក​ធ្វើមរណភាព លោកក៏កំពុងតែថតកម្រងរឿងនេះ ជាបន្តទៀតសម្រាប់វគ្គទី៧ ដែលនឹងត្រៀមបញ្ចាំង​នៅឆ្នាំ​ក្រោយ។

មុនគេបង្អស់ លោក វីន ឌីយ៉េស៊ែល បានថ្លែងជាសារលើបណ្ដាញសង្គម អ៊ីនស្ដាហ្គ្រាម (Instagram) សោកស្ដាយ​មិត្តរួមអាជីពរបស់លោកថា «ប្អូនប្រុសសម្លាញ់ ឯងនឹងធ្វើឲ្យបងនឹកប្អូនខ្លាំងណាស់។ បងនិយាយអ្វីលែងបាន​ទាំង​អស់។ មនុស្សមានទេពកោសល្យម្នាក់ទៀត បានធ្វើដំណើរឡើងទៅលើ(ថានសួគ៌)បាត់ហើយ។ ទៅឲ្យបាន​សុខ​ណាប្អូន។» ចំណែកឯតារាផ្សេងទៀត ដែលថតភាពយន្ដ «Fast and Furious (ល្បឿននិងកំហឹង)» រួមនឹងតារា​រង​គ្រោះ ក៏បានបញ្ចេញវិយោគកថា ជាបន្តបន្ទាប់ដូចគ្នាដែរ។ តារា លូដាគ្រីស (Ludacris) បានសរសេរនៅទ្វីសធើរថា «(...) ទោះអ្នកនៅទីណាក៏ដោយ ក៏អ្នកបានទុកស្លាកស្នាមមួយជានិច្ច ព្រោះពួកយើងប្រៀបបានដូចបងប្អូនបង្កើត ... អ្នកស្ថិតនៅជានិច្ចជាមួយយើង នៅក្នុងបេះដូងរបស់យើង»៕

សូមទស្សនារូបភាព និងវីដេអូនៃគ្រោះថ្នាក់រថយន្ដដ៏រន្ធត់នេះដូចតទៅ៖

--------------------------------------------------
ដោយ ៖ ឈូករ័ត្ន - ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...