ក្រឡាប់​រថយន្ដ​ក្នុង​ល្បឿន​ជាង ៣០០​គ.ម​/ម៉ោង តែ​មិន​ស្លាប់ (VDO)

ហេតុការណ៍បានកើតឡើង នៅក្នុងការប្រណាំងរថយន្ត ក្នុងរដ្ឋកាលីហ្វ័រនី សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ខែវិច្ឆិកា​កន្លង​ទៅ។ អ្នកបើកបរបានបាត់ការត្រួតពិនិត្យ ទៅលើរថយន្ដរបស់ខ្លួន ដែលបានក្រឡាប់បង្វិលខ្លួនជាច្រើនត្រឡប់ មុននឹងត្រូវ​រួចខ្លួននៅលើវាលខ្សាច់។ តែផ្ទុយពីគ្រោះថ្នាក់ដ៏ខ្លាំងនេះ អ្នកបើកបរយានយន្ដបានរងរបួសតែបន្តិចបន្តួចប៉ុណ្ណោះ ដោយ​ត្រូវបានការពារ ដោយប្រព័ន្ធប្រឆាំងការប៉ះទង្គិច ទៅនឹងកម្លាំងខ្លាំងបែបនេះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: November 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍បានកើតឡើង នៅក្នុងការប្រណាំងរថយន្ត ក្នុងរដ្ឋកាលីហ្វ័រនី សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ខែវិច្ឆិកា​កន្លង​ទៅ។ អ្នកបើកបរបានបាត់ការត្រួតពិនិត្យ ទៅលើរថយន្ដរបស់ខ្លួន ដែលបានក្រឡាប់បង្វិលខ្លួនជាច្រើនត្រឡប់ មុននឹងត្រូវ​រួញខ្លួននៅលើវាលខ្សាច់។ តែផ្ទុយពីគ្រោះថ្នាក់ដ៏ខ្លាំងនេះ អ្នកបើកបរយានយន្ដបានរងរបួសតែបន្តិចបន្តួចប៉ុណ្ណោះ ដោយ​ត្រូវបានការពារ ដោយប្រព័ន្ធប្រឆាំងការប៉ះទង្គិច ទៅនឹងកម្លាំងខ្លាំងបែបនេះ។


រូបភាពផ្ដិចចេញពីវីដេអូក្រឡាប់រថយន្ដនោះ។

ទស្សនីយភាពរន្ធត់ - លោក ប្រាយអេន ជីលេស្ប៉ាយ (Brian Gillespie) គួរតែត្រូវបានចាត់ទុកថា ជាបុរសដែល​មាន​សំណាងជាងគេ ក្នុងពិភពលោក និងនៅក្នុងពិភពប្រណាំងយានយន្ដ។ លោកមានអាយុ៥៥ឆ្នាំ ហើយបាននៅរស់រាន​មានជីវិត បន្ទាប់ពីរថយន្ដប្រណាំងរបស់លោក ត្រូវបានបោកខ្លួនក្រឡាប់ជាច្រើនជុំ ដែលអ្នកផងមើលទៅជាផ្ទាំង​ទស្សនីយភាពដ៏រន្ធត់មួយ នៃការប្រណាំងយានយន្ដល្បឿនលឿង នៅកណ្ដាលវាលខ្សាច់នៃរដ្ឋកាលីហ្វ័រនី។

រូបភាពនៅក្នុងវីដេអូ នឹងធ្វើឲ្យអ្នកទស្សនាអត់ទ្រាំមិនស្ងើបមិនបាន។ នៅពេលដែលយានយន្ដរត់ហួសពីល្បឿន ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង អ្នកកាន់ចង្កូតរបស់វាបានបាត់ការត្រួតពិនិត្យទៅលើរថយន្ដរបស់ខ្លួន ដែលធ្វើឲ្យរថយន្ដ​នេះងាកខ្លួនមកចំហៀង មុននឹងចាប់ផ្ដើមក្រឡាប់ខ្លួនច្រើនជាង ១០ត្រឡប់។ រថយន្ដបានបំបែកខ្លួន ជាបំណែកៗ ហើយបានឈប់ស្ងៀមនៅមួយកន្លែង នៅក្នុងផ្សែងដ៏ខ្មួលខ្មាញ់។

អ្នកបើកបរនៅកម្រើកបាននៅឡើយ ...

ដោយសារតែប្រព័ន្ធការពារការប៉ះទង្គិចទៅនឹងកម្លាំងខ្លាំង ត្រូវបានបំពាក់នៅក្នុងរថយន្ដប្រណាំង ដើម្បីជួយដល់​អ្នក​បើកបរមិនឲ្យមានគ្រោះថ្នាក់អ្វីជាធំដុំនោះឡើយ។ អ្នកបើកបរ លោក ប្រាយអេន ត្រូវបានដឹកជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ តាមឧទ្ធម្ភាគចក្រ តែលោករងគ្រោះសើរស្បែកតែបន្តិចបន្តួចប៉ុណ្ណោះ៕

សូមទស្សនាវីដេអូពីព្រឹត្តិការណ៍នេះ ដូចតទៅ៖

--------------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...