ជូស្ទីន ប៊េប័រ ទៅ​ផ្ទះ​«បន​ស្រី» នៅ​ប្រ៊េស៊ីល?

តារាចម្រៀងវ័យក្មេងល្បីឈ្មោះ សញ្ជាតិកាណាដា ជូស្ទីន ប៊េប៊័រ (Justin Bieber) ត្រូវបានគេឃើញថាបានចេញពីផ្ទះបន​មួយកន្លែង នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល នៅថ្ងៃសុក្រទី០១ខែវិច្ឆិកានេះ ដោយថែមទាំងមានស្រីរកស៊ីផ្លូវភេទ ចំនួន​ពីរ​នាក់បានដើរអបមកជាមួយផង។ នេះជាការផ្សាយឲ្យដឹងរបស់ការសែតញ៉ូយកប៉ុស្ដ៍ (New York Post) នៅចុងសប្ដាហ៍នេះ ដែលធ្វើឲ្យពួកអ្នកឈ្លក់វង្វេង នឹងអ្នកចម្រៀងវ័យ១៩ឆ្នាំនេះ ធ្លាក់ថ្លើមមិនតិចទេ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: November 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាចម្រៀងវ័យក្មេងល្បីឈ្មោះ សញ្ជាតិកាណាដា ជូស្ទីន ប៊េប៊័រ (Justin Bieber) ត្រូវបានគេឃើញថាបានចេញពីផ្ទះបន​មួយកន្លែង នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល នៅថ្ងៃសុក្រទី០១ខែវិច្ឆិកានេះ ដោយថែមទាំងមានស្រីរកស៊ីផ្លូវភេទ ចំនួន​ពីរ​នាក់បានដើរអបមកជាមួយផង។ នេះជាការផ្សាយឲ្យដឹងរបស់ការសែតញ៉ូយកប៉ុស្ដ៍ (New York Post) នៅចុងសប្ដាហ៍នេះ ដែលធ្វើឲ្យពួកអ្នកឈ្លក់វង្វេង នឹងអ្នកចម្រៀងវ័យ១៩ឆ្នាំនេះ ធ្លាក់ថ្លើមមិនតិចទេ។


ជូស្ទីនប៊ែប៊័រ ហ៊ំក្បាលនឹងកំណាត់ស ចេញពីផ្ទះបនស្រី នៅទីក្រុងរីយ៉ូប្រទេសប្រស៊ី នៅយប់ថ្ងៃសុក្រទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣។ (រូបថត AKM-GSI)

ព័ត៌មានតារា - ព័ត៌មានរបស់តារារូបនេះ ចាប់ផ្ដើមផ្សាយពាសពេញពិភពលោក ធ្វើឲ្យនរណាៗក៏មានការភ្ញាក់ផ្អើលដែរ។ បើមិនចង់ឲ្យមានការភ្ញាក់ផ្អើល លុះត្រាតែខ្លួនកុំធ្វើ។ តែនេះមិនមែនជាករណីរបស់តារាចម្រៀងវ័យក្មេង ដែលធ្វើ​យុវវ័យ​សម័យកាលថ្មី ឈ្លក់វង្វេងស្រឡាញ់ខ្នាន់ស្ទើលេបនោះឡើយ។ ក្នុងដំណើរទៅសម្ដែង ក្នុងការប្រគុំតន្ត្រីមួយ នៅប្រទេស​ប្រ៊េស៊ីលនោះ អ្នកចម្រៀងរូបនេះត្រូវបានគេឃើញ ដើរចេញដោយប្រយ័ត្នប្រយែងពីផ្ទះបនស្រីមួយកន្លែង នៅទីក្រុងរីយ៉ូ ប្រទេសប្រ៊េស៊ីល រួមជាមួយនឹងរូបថតជាច្រើនសន្លឹក ក៏ត្រូវបានគេថតជាប់យកមកចុះផ្សាយនោះថែមទៀត។

អ្នកដែលតាមប្រមាញ់ដើម្បីបានរូបភាព ពិតជាពូកែមែនតែម្ដង ដោយសារតែសកម្មភាពនេះ មិនត្រូវបានបង្ហើបប្រាប់​នរណាសូម្បីបន្តិចបន្តួចឡើយ ហើយតារាចម្រៀងក៏មិនអាចគេច ពីក្រុមអ្នកប្រមាញ់រូបភាពបានរហូតនោះដែរ ជាពិសេស​នៅមុខផ្ទះបនមួយដែលមានយីហោ ឡឺ សង់តាអ៊ីរ៉ីស (Le Centaurus) កណ្ដាលទីក្រុងរីយ៉ូ។ ការសែតញ៉ូយកប៉ុស្ត៍ បាន​ពន្យល់ថា តារា​ចម្រៀងធ្វើឲ្យ​គេ​ចាប់អារម្មណ៍ ដោយសារតែខ្លួនបានដាក់ពង្រាយ និងត្រៀមអង្គរក្សនៅជុំវិញទីនោះ។

សារព័ត៌មានជាច្រើនដែលមានជំនាញខាងតារាល្បីៗ បាននិយាយថា ជូស្ទីន បាននៅក្នុងផ្ទះបនដ៏ល្បីឈ្មោះនោះ អស់​រយៈពេល ៣ម៉ោងជាមួយនឹងមិត្រប្រុសម្នាក់ទៀត មុននឹងចាកចេញពីទីនោះ ដោយមាននារីស្អាតៗពីរនាក់ ដើរអមជា​មួយផង។ នៅក្នុងរថយន្ដដែលអ្នកទាំងនេះបានជិះ ដោយបានបិទមុខយ៉ាប្រយ័ត្នប្រយែងនោះ គេបានមលឃើញថាមាន​លក្ខណៈកញ្ជ្រោក យ៉ាងខ្លាំងអស្ចារ្យ។ សារព័ត៌មានទាំងនោះ បានរាយការណ៍ទៀតថា ជូស្ទីនទំនងជាបាននៅជាមួយ​នាងៗទាំងនេះ នៅក្នុងបន្ទប់សណ្ឋាគាររបស់ខ្លួន រហូតចប់ចុងចប់ដើម។

ព័ត៌មានត្រូវបានផ្សព្វផ្សាយលឿនដូចផ្លេកបន្ទោរ ហើយបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នក​ចូលចិត្ត​ជូស្ទីន។ អ្នកខ្លះ នៅតែមិនជឿថារឿងនេះជារឿងពិត ដោយសារតែរូបភាពដែលគេថតបាន គ្រាន់តែជាយុវជនម្នាក់​ដែល​ទទូរកំណាត់ជិត មិនអាចនិយាយបានថាជា ជូស្ទីននោះទេ។ តែកាលពីសប្ដាហ៍មុន មានស្ត្រីរកស៊ីផ្លូវភេទម្នាក់ បានថ្លែង​ប្រាប់សារព័ត៌មានក្នុងស្រុកមួយ ថានាងបាននៅជាមួយ អ្នកចម្រៀងវ័យក្មេងរូបនេះ មួយយប់ពេញ ជាថ្នូរនឹងប្រាក់កំរៃ ចំនួន៥០០ដុល្លា។ នាងនិយាយថា «គាត់បាននាំខ្ញុំទៅបន្ទប់សណ្ឋាគាររបស់គាត់ យើងបានជក់ថ្នាំ ហើយបន្ទាប់មក បាន​គេងជាមួយគ្នា។ គាត់បានយកខ្ញុំ ត្រឡប់ទៅដាក់នៅក្លិបវិញ។»

រហូតមកដល់ម៉ោងនេះ ជូស្ទីន នៅមិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយ។ ប៉ុន្តែគេសង្ឃឹមថា ការបកស្រាយនឹងប្រាកដជា​មានជាពុំខាននៅពេលណាមួយ ហើយយើង​នឹងរងចាំតាមដាន៕

សូមទស្សនារូបភាពផ្សេងទៀត៖

--------------------------------------------------
ដោយ ៖ ឈូករ័ត្ន - ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...