ចំណាត់​​ថ្នាក់​​ក្រុម​​បាល់​ទាត់​ពិភពលោក​ថ្មី៖ កម្ពុជា​លេខ​... ១៩៩

ក្រុមបាល់ទាត់ជម្រើសជាតិប៊េលស្សិក បានឡើងដល់ចំណាត់ថ្នាក់លេខ៦ហើយ នៅក្នុងតារាងចំណាត់ថ្នាក់ បាល់ទាត់​ពិភពលោក (FIFA rankings) បន្ទាប់ពីពួកគេបានបង្ហាញពីទម្រង់លេង គួរឲ្យភ្ញាក់ផ្អើលនៅឆ្នាំនេះ ខណៈដែល​ក្រុម​តោ​កំណាចអង់គ្លេស នៅតែបន្តធ្លាក់ចំណាត់ថ្នាក់បន្តទៀត។ នេះបើតាមសហព័ន្ធបាល់ទាត់ពិភពលោក ប្រកាសកាល​ពី​សបា្ដហ៍មុន។
ចំណាត់​​ថ្នាក់​​ក្រុម​​បាល់​ទាត់​ពិភពលោក​ថ្មី៖ កម្ពុជា​លេខ​... ១៩៩
រូបភាពកាត់ត ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល។ (រូបភាព dailymail.co.uk)
Loading...
  • ដោយ: វិន ជីវ័ន្ត ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ កញ្ញា ២០១៣
  • កែប្រែចុងក្រោយ: September 18, 2013
  • ប្រធានបទ: បាល់ទាត់ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទោះបីជាការប្រកួតជម្រុះ បាល់ទាត់ពិភពលោក២ប្រកួតកន្លងទៅ អង់គ្លេសអាចរកបាន៤ពិន្ទុក៏ដោយ ក៏ពួកគេមិនអាច​ទទួលបាន ចំណាត់ថ្នាក់ល្អជាងមុនដែរ ពោលគឺពួកគេបានធ្លាក់៣ចំណាត់ថ្នាក់ ខណៈដែលទីតាំងចាស់ ស្ថិតនៅចំណាត់​ថ្នាក់លេខ១៤ ប៉ុន្តែពេលនេះស្ថិតនៅចំណាត់ថ្នាក់លេខ១៧។

ចំណាត់ថ្នាក់លេខ១៧ របស់អង់គ្លេសនេះមានន័យថា ជាចំណាត់ថ្នាក់ដ៏អាក្រក់បំផុត បើគិតចាប់ពីឆ្នាំ២០០១មក។

រីឯ​ក្រុមម្ចាស់ជើងឯកអ៊ឺរ៉ុប និងម្ចាស់ជើងឯកពិភពលោកអេស្ប៉ាញ នៅតែរក្សារបានដំណែងលេខ១ដដែល ខណៈដែល​ក្រុមអាស្សង់ទីន ដែលទើបតែជាប់ទៅលេងប្រេស៊ីលដែរនោះ បានឡើងដល់ចំណាត់ថ្នាក់លេខ២វិញ ពីលើអាឡឺម៉ង់។

ក្រុមអ៊ីតាលី និងកូឡុំប៊ី ក៏ធ្វើបានល្អដែរ ដោយពួកគេបានស្ថិតនៅចំណាត់ថ្នាក់រៀងគ្នា លេខ៤ និងលេខ៥។

ការ​ប្រកាសចុងក្រោយ កាលពីថ្ងៃទី១២ ខែកញ្ញា របស់សហព័ន្ធបាល់ទាត់ពិភពលោក ចំពោះចំណាត់ថ្នាក់ថ្មីៗ មាន​ដូច​តទៅ៖

១. អេស្ប៉ាញ
២. អាស្សង់ទីន
៣. អាឡឺម៉ង់
៤. អ៊ីតាលី
៥. កូឡុំប៊ី
៦. ប៊េលស្សិក
៧. អ៊ុយរ៉ាហ្គាយ
៨. ប្រេស៊ីល
៩. ហូឡង់
១០. ក្រូអាត

ចំណែកឯក្រុមនៅអាស៊ីអាគ្នេយ៏យើងវិញ មានដូចជា៖
១៣៩. ថៃ
១៤១. ភីលីពីន
១៥៣. វៀតណាម
១៥៩. សិង្ហបុរី
១៦១. ម៉ាឡេស៊ី
១៦២. មីយ៉ាន់ម៉ា
១៧០. ឥណ្ឌូនេស៊ី
១៧២. ឡាវ
១៨២. ព្រុយណេ
១៨២. ទីម័រខាងកើត
១៩៩. កម្ពុជា

គួរបញ្ជាក់ថា នៅក្នុងតារាងចំណាត់ថ្នាក់ពិភពលោកនេះ បញ្ចប់ចុងក្រោយត្រឹមចំណាត់ថ្នាក់ លេខ២០៧៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...