តើ​«សង្សា»​របស់​កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ បច្ចុប្បន្ន​ជា​អ្នក​ណា?

គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ជាកំពូលកីឡាករឆ្នើមពិភពលោក ដែលលេងជាខ្សែបម្រើប្រយុទ្ធឲ្យក្រុម រៀលម៉ាឌ្រីដ (Real Madrid) បច្ចុប្បន្ន។ ប៉ុន្តែចាប់តាំងពីគាត់ចូលរួមជាមួយក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) និងទទួលបានភាពល្បីល្បាញខ្លាំងរួចមក តារាឆ្នើមជម្រើសជាតិព័រទុយហ្គាល់រូបនេះ ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនារីល្បីៗនៅលើពិភពលោក ក៏មិនតិចប៉ុន្មាននោះដែរ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ជាកំពូលកីឡាករឆ្នើមពិភពលោក ដែលលេងជាខ្សែបម្រើប្រយុទ្ធឲ្យក្រុម រៀល​ម៉ាឌ្រីដ (Real Madrid) បច្ចុប្បន្ន។ ប៉ុន្តែចាប់តាំងពីគាត់ចូលរួមជាមួយក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) និងទទួលបានភាពល្បីល្បាញខ្លាំងរួចមក តារាឆ្នើមជម្រើសជាតិព័រទុយហ្គាល់រូបនេះ ធ្លាប់មានទំនាក់ទំនង​ស្នេហាជាមួយ​នារីល្បីៗនៅលើពិភពលោក ក៏មិនតិចប៉ុន្មាននោះដែរ។


តារាបង្ហាញម៉ូដ អ៊ីរ៉ីណា ស្សាគ សញ្ជាតិរុស្សី។ (រូបថត wallpager.com)

អតីតមិត្តស្រីរបស់រ៉ូណាល់ដូ ដែលធ្លាប់ផ្អែមល្ហែមជាមួយគ្នាកន្លងមក មានដូចជា៖

១. រ៉ាហ្វែលឡា ហ្វីកូ (Raffaela Fico)៖ តារាម៉ូដែលសញ្ជាតិអ៊ីតាលី វ័យ២៩ឆ្នាំ
២. គីម កាដាស្ស៊ែន (Kim Kardashian)៖ តារាសម្តែង, តារាម៉ូដែលអាមេរិក វ័យ៣២ឆ្នាំ
៣. ប៉ារីស ហ៊ីលតុន (Paris Hilton)៖ តារាសម្តែង, តារាចម្រៀងអាមេរិក វ័យ៣២ឆ្នាំ
៤. មឺរ៉េឡា ហ្គ្រីសាឡែស (Mirella Grisales)៖ ពិធីការិនី, តារាម៉ូដែលកូឡុំប៊ី វ័យ៣៤ឆ្នាំ
៥. ឡិតទីស្ស៊ែ ហ្វីលីពី (Letizzia Filippi)៖ តារាម៉ូដែលអ៊ីតាលី វ័យ៣៥ឆ្នាំ
៦. មឺឆេ រ៉ូម៉េរ៉ូ (Merche Romero)៖ តារាម៉ូដែលព័រទុយហ្គាល់ វ័យ៣៦ឆ្នាំ
៧. ការីណា បាក់ជី (Karina Bacchi)៖ តារាម៉ូដែល, តារាសម្តែងប្រេស៊ីល វ័យ៣៦ឆ្នាំ
៨. នីគី ហ្គាស្ស៊ែន (Niki Ghazian)៖ តារាម៉ូដែលកូនកាត់ (អ៊ីរ៉ង់-អាមេរិក) វ័យ៣១ឆ្នាំ
៩. ណឺរ៉េដា ហ្គាល់ឡាដូ (Nereida Gallardo)៖ តារាម៉ូដែលអេស្ប៉ាញ វ័យ៣០ឆ្នាំ
១០. អ៊ីម៉ីចិន ថូម៉ាស់ (Imogen Thomas)៖ តារាម៉ូដែលវ៊ែល វ័យ៣០ឆ្នាំ
១១. លូណា បេឡិតទី (Luana Belletti)៖ តារាម៉ូដែលប្រេស៊ីល វ័យ២៧ឆ្នាំ

ទោះជាយ៉ាងណាស្រីៗទាំងអស់នោះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ សម្រាប់ «គ្រីស្ទែណូ រ៉ូណាល់ដូ»។ ហើយមិត្តស្រី​បច្ចុប្បន្នរបស់កីឡាករ វ័យ២៨ឆ្នាំរូបនេះ មានឈ្មោះថា «អ៊ីរ៉ីណា ស្សាគ» (Irina Shayk)។

រ៉ូណាល់ដូ បានជួប អ៊ីរ៉ីណា ស្សាគ តាំងតែពីខែឧសភា ឆ្នាំ២០១០ ខណៈដែលអ្នកទាំង២ បានទៅថត​ស្ពតពាណិជ្ជកម្មឲ្យ​ក្រុមហ៊ុនសំលៀកបំពាក់ អាមឺនី (Armani) ហើយពួកគេទាំង២ ក៏បានចាប់ផ្តើមមានទំនាក់ទំនង​ស្នេហាចាប់តាំង​ពីពេល​នោះមក។

ប៉ុន្តែកន្លងមកធ្លាប់មានពាក្យចចាមអារ៉ាមថា ខាងគ្រួសាររបស់កីឡាកររ៉ូណាល់ដូ មិនពេញចិត្តរបៀបធ្វើខ្លួនរបស់ អ៊ីរ៉ីណា ស្សាគនោះទេ ព្រោះតែនាងស្លៀកស៊ិចស៊ីពេក និងថតលក្ខណៈស៊ិចស៊ីខ្លាំង។ រ៉ូណាល់ដូ និងនាងអ៊ីរ៉ីណា ស្សាគ ក៏ធ្លាប់​ជិតភ្ជាប់ពាក្យ និងរៀបអាពារហ៏ពិពាហ៏ជាមួយគ្នាម្តងដែរ កាលពីឆ្នាំ២០១២។

អ៊ីរ៉ីណា ស្សាគ ជាកំពូលតារាបង្ហាញម៉ូដ សញ្ជាតិរុស្សី កើតនៅថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៨៦ (២៧ឆ្នាំ៖ ប្អូនរ៉ូណាល់ដូ ១ឆ្នាំ)។ ឈ្មោះពេញរបស់នាងគឺ «អ៊ីរ៉ីណា ស្សាគ្លីសឡាម៉ូវ៉ា» (Irina Shaykhlislamova)។ នាងចាប់ផ្តើមល្បីតាំងពីឆ្នាំ២០០៧។ នាង​មានបងស្រីម្នាក់ ហើយត្រូវបានកំព្រាឪពុកតាំងតែពីវ័យ១៤ឆ្នាំ (ឪពុកស្លាប់៖ ជំងឺរលាកសួត)។

អ៊ីរ៉ីណា ស្សាគ មានបំណងប្រាថ្នាមួយ ដោយចង់ក្លាយជាតារាបង្ហាញម៉ូដដ៏ល្បីម្នាក់។ នាងបានចូលសិក្សារសាលា​ផ្នែក​សម្រស់មួយកន្លែង ហើយនៅឆ្នាំ២០០៤ នាងបានចូលទៅប្រលងប្រជែងបវរកញ្ញាប្រចាំប្រទេស ហើយពេលនោះនាងក៏​បានជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងកម្មវិធី ដែលធ្វើឲ្យនាងសម្រេចក្តីសុបិន្តជាតារាបង្ហាញម៉ូដលំដាប់ពិភពលោក រហូត​មកដល់បច្ចុប្បន្ន៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...