ម៉ែនញូ៖ កាហ្គាវ៉ា អន់ចិត្ត​ត្បិត​ ដេវីដ ម៉យ ពុំ​សូវ​ដាក់​ឲ្យ​លេង

ខ្សែបម្រើប្រយុទ្ធក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ស្សីនជី កាហ្គាវ៉ា (Shinji Kagawa) បាននិយាយថា គាត់ពិតជាអន់ចិត្តនិងខកចិត្តខ្លាំងណាស់ ដោយសារតែលោកគ្រូបង្វឹកថ្មី ដេវីដ ម៉យ (David Moyes) ពុំសូវដាក់គាត់ឲ្យ​ចូលលេង សម្រាប់ក្រុមបីសាចក្រហម។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែបម្រើប្រយុទ្ធក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ស្សីនជី កាហ្គាវ៉ា (Shinji Kagawa) បាននិយាយថា គាត់ពិតជាអន់ចិត្តនិងខកចិត្តខ្លាំងណាស់ ដោយសារតែលោកគ្រូបង្វឹកថ្មី ដេវីដ ម៉យ (David Moyes) ពុំសូវដាក់គាត់ឲ្យ​ចូលលេង សម្រាប់ក្រុមបីសាចក្រហម។


កីឡាករ ស្សីនជី កាហ្គាវ៉ា នៃក្រុម ម៉ែនឆេស្ទើ យូណៃធីត របស់អង់គ្លេស។ (រូបថត Getty Images / All over Press)

កាហ្គាវ៉ា ដែលលោក សឺអាឡិច ហ្វឺហ្គឺសិន (Sir Alex Ferguson) ទិញចូល កាលពីរដូវក្តៅឆ្នាំមុន បានចូលលេងតែ ៧នាទី​តែប៉ុណ្ណោះ សម្រាប់ក្រុមម៉ែនញូ នៅក្នុងរដូវកាលថ្មីនេះ ក្រោមការដឹកនាំរបស់លោកម៉យ កំឡុងពេលប្រកួតពានរង្វាន់ ខមញ៉ូនីធី ស្ស៊ែល (Community Shield) ឈ្នះលើក្រុម វីហ្គែន (Wigan) តាំងពីខែសីហា។

ប៉ុន្តែបន្ទាប់ពីរកគ្រាប់បញ្ចូលទីឲ្យក្រុមជម្រើសជាតិជប៉ុន យកឈ្នះ ៣-១ ទៅលើក្រុម ហ្គាណា កាលពីយប់ថ្ងៃអង្គារ៏ ខ្សែ​បម្រើរូបនេះបាននិយាយទាំងទឹកមុខក្រៀមក្រំថា គាត់ខកចិត្តខ្លាំងណាស់ ដោយសារតែបាត់បង់ដំណែងលេង នៅក្នុង​កីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford)។

កីឡាករអន្តរជាតិជប៉ុន កាហ្គាវ៉ា បានប្រាប់ដល់សារពត៌មានបារាំង អាអេហ្វប៉េ (AFP) ថា៖ «ខ្ញុំចង់សួរលោក ដេវីដ ម៉យ ខ្លាំងណាស់ ថាហេតុអ្វីបានជា មិនឲ្យខ្ញុំចូលលេង (ក្រុមម៉ែនញូ)។ ខ្ញុំអន់ចិត្ត និងខកចិត្តណាស់ ដោយសារតែពុំបាន​ចូល​លេងឲ្យក្រុម។ ប៉ុន្តែនៅពេលដែលខ្ញុំអាចរកគ្រាប់បញ្ចូលទីដូច្នេះ ខ្ញុំតែងតែមានទំនុកចិត្តខ្លាំង។ ខ្ញុំសង្ឃឹមថា នៅពេលខ្ញុំ​ត្រឡប់ទៅកាន់ក្លិប អ្វីៗនឹងល្អប្រសើរឡើងវិញ។»

គាត់បានបន្តថា៖ «វាពិតជាពិបាកទ្រាំខ្លាំងណាស់ នៅពេលដែលខ្ញុំពុំបានចូលលេងទៀងទាត់។ មានថ្ងៃខ្លះ ខ្ញុំអន់ចិត្ត​ស្ទើរ​តែរកពាក្យអ្វីនិយាយគ្មាន។ ខ្ញុំរីករាយ ពេលខ្ញុំបានត្រឡប់មកលេងឲ្យក្រុមជម្រើសជាតិជប៉ុន ហើយបានចូលលេង និង​អាចរកគ្រាប់បាល់បញ្ចូលទីបានថែមទៀត។»

កីឡាករឆ្នើមរបស់ជប៉ុន វ័យ២៤ឆ្នាំ បានបន្ថែមថា៖ «ខ្ញុំត្រូវតែខិតខំហ្វឹកហាត់ និងចាប់យកឱកាសរបស់ខ្ញុំត្រឡប់មកវិញ។ នៅពេលដែលខ្ញុំត្រឡប់ទៅវិញ ខ្ញុំនឹងប្រជែងយកដំណែងលេងជាជម្រើស១១នាក់ដំបូងវិញ។ ខ្ញុំចង់លេងក្នុងការប្រកួត ឆែមពានលីក (Champions League) និង ព្រីមែលីក (Premier League) ហើយខ្ញុំជឿថា ឱកាសរបស់ខ្ញុំ នឹងមកដល់។»

កាហ្គាវ៉ា បានផ្ទេរពីក្រុម ដតម័ន (Dortmund) មកកាន់ម៉ែនញូ ក្នុងតម្លៃ ១២លានផោន កាលពីរដូវកាលមុន ហើយ​គាត់​បានចូលលេង ២៦ប្រកួត នៅគ្រប់កម្មវិធីប្រកួតទាំងអស់ កំឡុងពេលលោកហ្វឺហ្គឺសិន នៅដឹកនាំឆ្នាំមុន ខណៈដែល​គាត់​ទាត់ចូលទី៣គ្រាប់ (hat-trick) ម្តង ក្នុងការប្រកួតឈ្នះ ៤-០ ទៅលើក្រុម ណរវិច (Norwich) កាលពីខែមិនា៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...