ម៉ែនស៊ីធី៖ អាក្វេរ៉ូ និយាយពី ឆែលស៊ី, ម៉ែនញូ, ស្ពឺ, លីវើភូល

ខ្សែប្រយុទ្ធក្រុមមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) សឺជីអូ អាក្វេរ៉ូ (Sergio Aguero) មានជំនឿចិត្តថា ក្រុមរបស់គាត់ ប្រាកដជាអាចឡើងពានព្រីមែលីក (Premier League) សារជាថ្មី ខណៈដែលគាត់និយាយពីក្រុម ឆែលស៊ី (Chelsea), ម៉ែនញូ (Manchester United), ទតិនហេម ហតស្ពឺ (Tottenham Hotspur) និងលីវើភូល (Liverpool)។ ប៉ុន្តែចំឡែកត្រង់ គាត់ពុំបាននិយាយពីក្រុម អាសឺណល (Arsenal) ទាល់តែសោះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធក្រុមមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) សឺជីអូ អាក្វេរ៉ូ (Sergio Aguero) មានជំនឿចិត្តថា ក្រុម​របស់​គាត់ ប្រាកដជាអាចឡើងពានព្រីមែលីក (Premier League) សារជាថ្មី ខណៈដែលគាត់និយាយពីក្រុម ឆែលស៊ី (Chelsea), ម៉ែនញូ (Manchester United), ទតិនហេម ហតស្ពឺ (Tottenham Hotspur) និងលីវើភូល (Liverpool)។ ប៉ុន្តែចំឡែកត្រង់ គាត់ពុំបាននិយាយពីក្រុម អាសឺណល (Arsenal) ទាល់តែសោះ។


ខ្សែប្រយុទ្ធ សឺជីអូ អាក្វេរ៉ូ របស់ក្រុម ម៉ែនឆេស្ទើ ស៊ីធី។ (រូបថត ibtimes.co.uk)

កីឡាករអាស្សង់ទីន វ័យ២៥ឆ្នាំ បាននិយាយថា គាត់គិតថាក្រុមម៉ែនស៊ីធី មានការរីកចំរើនជាងមុន ហើយពេលនេះ ម៉ែនស៊ីធី ខ្លាំងជាងក្រុម ឆែលស៊ី, លីវើភូល, ស្ពឺ និងក្រុម ម៉ែនញូទៅទៀត។

ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ ពុំបាននិយាយលើកឡើងពីក្រុមកាំភ្លើងធំ អាសឺណលនោះទេ ប្រហែលជាគាត់គិតថា អាសឺណល​មិនមែនជាក្រុម ដែលអាចប្រជែងនៅក្នុងដំណែងកំពូលទាំង៤ ក៏ថាបាន។

អាក្វេរ៉ូ បានប្រាប់ដល់កាសែតអ៊ីតាលី ហ្គាស្សេតា ដេលឡូស្ពត (Gazzetta dello Sport) ថា៖ «ខ្ញុំជឿថា យើងខ្លាំង​ជាង​រដូវ​កាលមុន។ វាពិតជាពិបាកប្រកួតប្រជែងខ្លាំងណាស់ នៅក្នុងក្របខ័ណ្ឌព្រីមែលីក ប៉ុន្តែពេលនេះយើងមានក្រុមមួយ​ដ៏​ល្អ​គ្រប់គ្រាន់ ដែលអាចយកជ័យជំនះបាន ហើយខ្ញុំអាចនិយាយបានថា ក្រុមយើងខ្លាំងជាងក្រុម ឆែលស៊ី និងម៉ែនញូ។»

គាត់បានបន្តថា៖ «ម៉ែនញូ នៅតែជាគូប្រជែងដ៏ធំរបស់យើង ទោះបីជាពួកគេផ្លាស់ប្តូរគ្រូបង្វឹកថ្មីក៏ដោយ។ ហើយឆែលស៊ី ដោយសារតែវិលត្រឡប់របស់លោក ម៉ូរីញូ (Mourinho), ស្ពឺ មានកីឡាករល្អៗច្រើន ហើយបន្ទាប់មក លីវើភូល នៅតែ​ជា​ក្រុមមួយគួរឲ្យញញើត។»

កីឡាករដែលមានកំពស់ ១.៧៣ម៉ែត្រ បានបន្តថា៖ «ម៉ែនស៊ីធី បានវិនិយោគយ៉ាងច្រើន ក្នុងរយះពេលប៉ុន្មានឆ្នាំនេះ ហើយ​ក៏មានការរីកចំរើនយ៉ាងឆាប់រហ័សដែរ។ យើងដឹងថា យើងនឹងអាចឈ្នះ ហើយកីឡាករដែលទើបតែ​មកដល់​ថ្មីៗសុទ្ធតែ​បានដឹងហើយថា ម៉ែនស៊ីធី ចង់ក្លាយជាក្រុមធំមួយលំដាប់កំពូល។»

អាក្វេរ៉ូ ក៏បានលើកឡើងដែរថា ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកថ្មី លោកម៉ាញូអែល ប៉េឡេហ្គ្រីនី (Manuel Pellegrini) គាត់បានលេងក្នុងដំណែងជាខ្សែប្រយុទ្ធជួរមុខចំ ដែលជាដំណែងមួយ គាត់ពេញចិត្តបំផុត។

ខ្សែប្រយុទ្ធកូនមួយរូបនេះដដែល បានបន្ថែមថា៖ «ពេលខ្លះលោក រ៉ូបឺតូ ម៉ែនស៊ីនី (Roberto Mancini ៖ គ្រូបង្វឹកចាស់) បាន​ដាក់ឲ្យខ្ញុំលេងខុសតួនាទី ដោយឲ្យលេងជាខ្សែបម្រើស្លាបទៅវិញ។ ប៉ុន្តែពេលនេះ លោកប៉េឡេហ្គ្រីនី បានឲ្យ​ខ្ញុំលេ​ង​ជា​ខ្សែប្រយុទ្ធកណ្តាល ហើយខ្ញុំពិតជារីករាយ និងពេញចិត្តខ្លាំងណាស់៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...