ក្រុមហ៊ុន​ឡាវ៉ា ចេញ​ក្ដា​បញ្ជា​លើក​ដំបូង​ឈ្មោះ​ថា​«ស្សូ​ឡូ​ថេប»

ក្រុមហ៊ុនផលិតឧបករណ៏បច្ចេកវិទ្យា របស់ប្រទេសឥណ្ឌា ឡាវ៉ា (Lava) ដែលមានយីហោ ស្សូឡូ (Xolo) បានចេញនូវថេប្លិតលើកដំបូងបង្អស់របស់ខ្លួន កាលពីថ្ងៃសុក្រ ឈ្មោះថា «ស្សូឡូថេប»។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនផលិតឧបករណ៏បច្ចេកវិទ្យា របស់ប្រទេសឥណ្ឌា ឡាវ៉ា (Lava) ដែលមានយីហោ ស្សូឡូ (Xolo) បានចេញនូវ​ក្ដាបញ្ជាលើកដំបូងបង្អស់របស់ខ្លួន កាលពីថ្ងៃសុក្រ ឈ្មោះថា «ស្សូឡូថេប»។


ក្ដាបញ្ជា របស់ឥណ្ឌា ស្សូឡូ។ (រូបថត ក្រុមហ៊ុន)

ឧបករណ៏ថ្មីនេះ ដំណើរការណ៏ដោយប្រព័ន្ធប្រតិបត្តិការ អេនដ្រយ ៤.១ ជេលីបីន (Android 4.1 Jelly Bean), មានអេក្រង់ ៨អ៊ីញ និងមានតម្លៃប្រហែល ២០៥ដុល្លារ។ «ស្សីឡូថេប» អាចបង្ហាញរូបភាព បានទំហំធំបំផុត ១០២៤ X ៧៦៨ ភិចស្ស៊ែល។

ក្ដាបញ្ជាស៊េរីថ្មីនេះ មានម៉ាស៊ីនទំហំ ១.២ ជីហ្គាអែក ប្រភេទឃ្វាដខរ (quad-core processor) និងមានអង់ចងចាំ (RAM) ទំហំ ១ជីហ្គាបៃ។ វាអាចផ្ទុកបានទំហំ ៤ជីហ្គាបៃ និងអាចបន្ថែមកាតមីក្រូអេសឌី (microSD) ពីលើបាន។

កាមេរ៉ាផ្នែកខាងក្រោយ មានទំហំ ២ម៉េហ្គាភិចស្យ៊ែល ខណៈដែលកាមេរ៉ាមុខជាប្រភេទ វីជីអេ (VGA camera)។ ចំពោះ​ផ្នែកភ្ជាប់ទំនាក់ទំនងរបស់វា មានដូចជា៖ ២ជី (2G), ៣ជី (3G), វ៉ៃហ្វៃ (Wi-Fi), ប្លូធូស ៣.០ (Bluetooth 3.0) និង មីក្រូយូអេសប៊ី ២.០ (microUSB 2.0)។ ថ្មរបស់វា មានកំរិតថាមពល ៤០០០មីលីអំពែម៉ោង និងមានទំងន់ ៤៨០ក្រាម។

សង្ខេបសរុបចំណុចសំខាន់ៗរបស់វា មានដូចជា៖
• អេក្រង់៖ ៨ អ៊ីញ ប្រភេទ អាយភីអេស (IPS)
• ប្រព័ន្ធដំណើរការ៖ អេនដ្រយ ៤.១ ជេលីបីន
• ម៉ាស៊ីន៖ ១.២ ជីហ្គាអែក ឃ្វាដខរ
• អង់ចងចាំ៖ ១ ជីហ្គាបៃ
• អាចផ្ទុកបាន៖ ៤ ជីហ្គាបៃ និងអាចថែមកាតមីក្រូអេសឌី រហូតដល់ ៣២ជីហ្គាបៃ
• កាមេរ៉ា៖ ២មេហ្គាភិចស្យ៊ែល, ០.៣មេហ្គាភិចស្យ៊ែល (ខាងមុខ)
• ថ្ម៖ ៤០០០ មីលីអំពែម៉ោង

ក្រុមហ៊ុនបានបញ្ជាក់ប្រាប់ថា ថេប្លិត «ស្សីឡូថេប» នេះ នឹងមានចេញលក់បណ្តើរៗ នៅដើមសប្តាហ៏ក្រោយ។ ប៉ុន្តែជា​ជំហ៊ានដំបូង អតិថិជនអាចមានជម្រើសតែ ១ពណ៌តែប៉ុណ្ណោះ ពោលគឺមានតែពណ៌ស។ ចំពោះពណ៌ផ្សេងៗ ក្រុមហ៊ុន​នឹងចេញនៅពេលក្រោយបន្តទៀត៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...