ឆែលស៊ី ចង់​ឆ្មក់​យក «វីលែន» ពី​កណ្តាប់​ដៃ​ក្រុម​ស្ពឺ

ក្លិបតោខៀវ ឆែលស៊ី (Chelsea) បានចូលរួមប្រជែងដេញថ្លៃយកកីឡាករខ្សែបម្រើ វីលែន (Willian) ដែរ បើទោះបីជា​កីឡាករ​អន្តរជាតិប្រេស៊ីល បានឈានដល់ដំណាក់កាលពិនិត្យសុខភាព ផ្ទេរទៅកាន់ក្រុមទតិនហេម ហតស្ពឺ (Tottenham Hotspur) ក្នុងតម្លៃ ៣០លានផោនហើយក៏ដោយ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្លិបតោខៀវ ឆែលស៊ី (Chelsea) បានចូលរួមប្រជែងដេញថ្លៃយកកីឡាករខ្សែបម្រើ វីលែន (Willian) ដែរ បើទោះបីជា​កីឡាករ​អន្តរជាតិប្រេស៊ីល បានឈានដល់ដំណាក់កាលពិនិត្យសុខភាព ផ្ទេរទៅកាន់ក្រុមទតិនហេម ហតស្ពឺ (Tottenham Hotspur) ក្នុងតម្លៃ ៣០លានផោនហើយក៏ដោយ។


កីឡាករ វីលែន ខ្សែបម្រើអន្តរជាតិសញ្ជាតិប្រេស៊ីល។ (រូបថត Reuters)

ក្លិបស្ពឺ សង្ឃឹមថានឹងអាចទិញយកកីឡាករវ័យ២៥ឆ្នាំរូបនេះ ឲ្យបានចប់រួចរាល់ ប៉ុន្តែពេលនេះពួកគេត្រូវ​ប្រកួតប្រជែង​ជាមួយនឹងក្លិបមកពីទីក្រុងឡុងដ៏មួយទៀត ដែលមានកៅអីលេងនៅក្របខ័ណ្ឌឆែមពានលីក (Champions League) ឆែលស៊ី។

គួររំឮកថា ខ្សែបម្រើក្រុម អេនស្ស៊ី ម៉ាខាចកាឡា (Anzhi Makhachkala) ត្រូវបានក្រុមហង្សក្រហម លីវើភូល (Liverpool) ចាប់អារម្មណ៏មុនគេ ហើយវីលែនក៏ធ្លាប់បង្ហើបប្រាប់ថា គាត់ចង់លេងឲ្យក្រុមហង្សក្រហមដែរ ប៉ុន្តែក្លិបលីវើភូល ដែលមាន​កញ្ចប់ថវិការស្តួចស្តើងជាងគេនោះ មិនអាចប្រកួតប្រជែងជាមួយក្រុមស្ពឺបានទេ ខណៈដែលស្ពឺហ៊ានឲ្យតម្លៃដល់ ៣០លាន​ផោន ឯលីវើភូល ហ៊ានឲ្យដល់ត្រឹមតែ ២៥លានផោន។

បើក្រុមស្ពឺ អាចទិញបានវីលែនទៀត នោះពួកគេនឹងបំបែកកំណត់ត្រាលើកទី៣របស់ក្លិប នៅក្នុងរដូវក្តៅនេះ ក្នុងការទិញ​កីឡាករដែលមានតម្លៃខ្លួនថ្លៃៗបំផុត។

ក្លិបឆែលស៊ី ហាក់ដូចជាមានសកម្មភាពតិចតួចនៅឡើយទេ ក្នុងការទិញដូរកីឡាករ ព្រោះក្នុងរដូវក្តៅនេះ ពួកគេទើប​តែទិញបាន ខ្សែប្រយុទ្ធក្រុមបាយើ ឡេវើគូសិន (Bayer Leverkusen) អេនដ្រេ ស្កឺរ៉ល (Andre Schurrle) ម្នាក់ប៉ុណ្ណោះ ដែលជាការទិញដ៏ធំមួយ ក្នុងតម្លៃ១៨លានផោន។

គ្រូបង្វឹកក្រុមតោខៀវ លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បានដេញថ្លៃ ២លើកមកហើយ សម្រាប់ខ្សែប្រយុទ្ធក្រុមម៉ែនញូ (Manchester United) វ៉ែន រ៉ូនី (Wayne Rooney) ប៉ុន្តែត្រូវបានក្រុមម្ចាស់ជើងឯកព្រីមែលីក (Premier League) ធ្វើការ​បដិសេធ។ ទោះជាយ៉ាងណា លោកម៉ូរីញ៉ូ បាន និយាយថាក្លិបរបស់គាត់ នឹងដេញថ្លៃម្តងទៀត បន្ទាប់ពីក្រុម​ទាំង២​នេះ​ត្រូវជួបគ្នានៅថ្ងៃច័ន្ទ។

ឆែលស៊ី មានខ្សែបម្រើល្អៗជាច្រើនមកហើយ នៅក្នុងក្រុម ដែលមានដូចជា៖ ចន ម៉ាតា (Juan Mata), អូស្កា (Oscar), អេដិន ហាស្ស៊ាដ (Eden Hazard), វិកទ័រ ម៉ូសេស (Victor Moses) និងឃេវិន ដេប្រុន (Kevin De Bruyne) ជាដើម។

វីលែន បានផ្ទេរពីក្រុមស្ស៊ាកតា ដូណែស (Shakhtar Donetsk) របស់អ៊ុយក្រែន ទៅកាន់ក្លិបអេនស្ស៊ី របស់រុស្ស៊ី កាល​ពី​ខែមករាកន្លងទៅ នៅតម្លៃ៣០លានផោន ក្នុងកិច្ចសន្យា៥ឆ្នាំកន្លះ។ ប៉ុន្តែក្លិបអេនស្ស៊ី បានប្រកាសលក់ចេញវិញ បន្ទាប់​ពីក្លិបមានវិបត្តិហិរញ្ញវត្ថុ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...