អាសឺណល ចង់បានកីឡាកររៀលម៉ាឌ្រីដ១គូ «បិនស្ស៊ីម៉ា & ឌីម៉ារៀ»

ក្លិបកាំភ្លើងធំ អាសឺណល (Arsenal) កំពុងតែដុតដៃដុតជើង ដើម្បីបន្តក្តីសង្ឃឹមចុងក្រោយ ក្នុងការទិញយកកីឡាករឆ្នើមរបស់ក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) ២រូបស្តួនគ្នាតែម្តង ពោលគឺខ្សែប្រយុទ្ធ ការីម បិនស្ស៊ីម៉ា (Karim Benzema) និងខ្សែបម្រើ អេនជេល ឌីម៉ារៀ (Angel Di Maria)។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: August 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្លិបកាំភ្លើងធំ អាសឺណល (Arsenal) កំពុងតែដុតដៃដុតជើង ដើម្បីបន្តក្តីសង្ឃឹមចុងក្រោយ ក្នុងការទិញយកកីឡាករឆ្នើម​របស់ក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) ២រូបស្តួនគ្នាតែម្តង ពោលគឺខ្សែប្រយុទ្ធ ការីម បិនស្ស៊ីម៉ា (Karim Benzema) និងខ្សែបម្រើ អេនជេល ឌីម៉ារៀ (Angel Di Maria)។


ខ្សែប្រយុទ្ធ ការីម បិនស្ស៊ីម៉ា និងខ្សែបម្រើ អេនជេល ឌីម៉ារៀ ដែលទាត់ឲ្យក្រុមរៀល ម៉ាឌ្រីដ។ (រូបថត Denis Doyle/Getty Images)

ពេលនេះ អាសឺណលត្រៀមចំណាយ ៤០លានផោន សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិបារាំង វ័យ២៥ឆ្នាំ បិនស្ស៊ីម៉ា បន្ទាប់​ពី​បាត់បង់ឱកាស ក្នុងការប្រមាញ់យកខ្សែប្រយុទ្ធ ហ្គុនស្សាឡូ ហៃហ្គូន (Gonzalo Higuain) និងខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) របស់ក្រុមលីវើភូល (Liverpool) រួចមក។

គ្រូបង្វឹកអាសឺណល លោកអាសិង វិងហ្គឺ (Arsene Wenger) ក៏ត្រៀមបន្ថែមតំបន់បម្រើប្រយុទ្ធរបស់ក្រុមគាត់ទៀតដែរ ដែលក្នុងនោះគាត់សម្លឹងឃើញកីឡាករអន្តរជាតិអាស្សង់ទីន វ័យ២៥ឆ្នាំ ឌីម៉ារៀ ដែលលេងក្នុងដំណែងជាខ្សែបម្រើ​ស្លាប​ឆ្វេងមួយរូបទៀត។ ហើយមិនត្រឹមតែប៉ុណ្ណោះគ្រូបង្វឹករូបនេះ ក៏កំពុងតែតាមប្រមាញ់រកអ្នកចាំទីថ្មីម្នាក់ និងខ្សែការពារ​ម្នាក់​ទៀតផងដែរ។

លោកវិងហ្គឺ ធ្លាប់ចង់បានបិនស្ស៊ីម៉ា ច្រើនលើកច្រើនសារមកហើយ ប៉ុន្តែពុំដែលបានសម្រេចនោះទេ។ បិនស្ស៊ីម៉ា បាន​ផ្ទេរ​ពីក្រុមលីយ៉ុង (Lyon) របស់បារាំង ទៅកាន់ក្រុមរៀលម៉ាឌ្រីដ របស់អេស្ប៉ាញ ក្នុងតម្លៃ ២៥លានផោន កាលពីឆ្នាំ២០០៩ ខណៈដែលឌីម៉ារៀ បានចាកចេញពីក្រុមបិនហ្វីកា (Benfica) ទៅកាន់កីឡាដ្ឋាន បឺណាប៊ូ (Bernabeu) កាលពីឆ្នាំ២០១០។

នៅក្នុងរដូវក្តៅនេះ អាសឺណលទើបតែទទួលបានកីឡាករចំណូលថ្មី១រូបទេ ពោលគឺខ្សែប្រយុទ្ធបារាំង វ័យ២០ឆ្នាំ យ៉ាយ៉ា សាណូហ្គូ (Yaya Sanogo) ដែលផ្ទេរមកពីក្រុម អរស្ស៊ឺ (Auxerre) ដោយឥតគិតថ្លៃថែមទៀត។ ប៉ុន្តែបន្ទាប់ពីប្រកួត​ចាញ់​ក្នុងថ្ងៃបើកឆាករដូវកាលរួចមក ក្លិបកាំភ្លើងធំមួយនេះ គ្រោងនឹងចំណាយរហូតដល់ ១០០លានផោន ដើម្បីទិញកីឡាករ​បន្ថែម មុននឹងទីផ្សារដោះដូរកីឡាករត្រូវបានបិទ នៅថ្ងៃទី០២ ខែកញ្ញាខាងមុខ។

លោកវិងហ្គឺ បាននិយាយបន្ទាប់ពីក្រុមរបស់លោកប្រកួតឈ្នះក្រុម ហ្វឺណាបាច់ (Fenerbahce) ៣-០ ក្នុងការប្រកួត​វគ្គ​ជម្រុះ​ចុងក្រោយ ជើងទី១ឆែមពានលីក (Champions League) នៅក្នុងប្រទេសទួរគីថា ការចង់បានកីឡាករ ល្វីស ស្វារែស ត្រូវ​បានបញ្ចប់ហើយ ហើយក៏គ្មានផ្លូវទៅមុខទៀតដែរ។

អាសឺណល បានដេញថ្លៃជាផ្លូវការចំនួន២លើក សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ ប៉ុន្តែក្រុមហង្សក្រហម ធ្វើការ​បដិសេធទាំង២លើក ដោយនិយាយថា ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ មិនមែនសម្រាប់លក់។ ចំពោះសំនួរដែលសួរថា តើស្វារែស អាចនឹងមកកាន់កីឡាដ្ឋាន អេមីរ៉េត (Emirates) ដែរទេ? គ្រូបង្វឹកវ័យ ៦៣ឆ្នាំបាននិយាយយ៉ាងខ្លីថា៖ «យើងពិតជាគ្មាន​ឱកាសទៀតទេ»។

ទោះជាយ៉ាងណា លោកវិងហ្គឺ បានបង្ហើបឲ្យដឹងថា នៅសល់រយះពេល១២ថ្ងៃចុងក្រោយ មុនទីផ្សារដោះដូរកីឡាករត្រូវ​បានបិទនេះ ក្លិបរបស់លោកនឹងមានការមមារញឹកខ្លាំង៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...