បាសេឡូណា និង​រៀលម៉ាឌ្រីដ បើក​ឆាក​ឡាលីកា​ឈ្នះ​ដូច​គ្នា

ក្រុមម្ចាស់ជើងឯក បាសេឡូណា (Barcelona) និងក្រុមជើងឯករង រៀលម៉ាឌ្រីដ (Real Madrid) បានទទួលជ័យជំនះនៅលើទឹកដីខ្លួនឯងដូចគ្នា ក្នុងការប្រកួតបើកឆាកសប្តាហ៏ទី១ នៃក្របខ័ណ្ឌឡាលីកា (La Liga) របស់អេស្ប៉ាញ កាលពីយប់ថ្ងៃអាទិត្យ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមម្ចាស់ជើងឯក បាសេឡូណា (Barcelona) និងក្រុមជើងឯករង រៀលម៉ាឌ្រីដ (Real Madrid) បានទទួលជ័យជំនះនៅ​លើទឹកដីខ្លួនឯងដូចគ្នា ក្នុងការប្រកួតបើកឆាកសប្តាហ៏ទី១ នៃក្របខ័ណ្ឌឡាលីកា (La Liga) របស់អេស្ប៉ាញ កាលពីយប់​ថ្ងៃអាទិត្យ។


កីឡាករលីយ៉ូនែល ម៉េស៊ី បង្ហាញពីភាពរឹងមាំរបស់គាត់ ក្នុងរដូវកាលថ្មីឆ្នាំ២០១៣។ (រូបថត AP)

អ្នកមានបុណ្យ បាសេឡូណា បានលត់ក្រុម ឡេវែនតេ (Levante) យ៉ាងចាស់ដៃ ដោយលទ្ធផល ៧-០ ក្នុងការប្រកួតដំបូង​របស់លោកគ្រូបង្វឹកថ្មី ហ្គឺរ៉ាដូ ម៉ាទីណូ (Gerardo Martino) បន្ទាប់ពីគាត់ចូលមកជំនួសដំណែងលោក ទីតូ វីឡាណូវ៉ា (Tito Vilanova)។

ខ្សែប្រយុទ្ធឆ្នើម លីយ៉ូនែល ម៉េស៊ី (Lionel Messi) និងខ្សែប្រយុទ្ធ ផិតដ្រូ (Pedro) បានរកគ្រាប់បញ្ចូលទីបាន ម្នាក់២គ្រាប់ ហើយ ខ្សែប្រយុទ្ធ អាឡិចស៊ីស សាន់ឆែស (Alexis Sanchez), ដេនី អាល់វែស (Dani Alves) និងខ្សែបម្រើ ស្ស៊ាវី (Xavi) បានបន្ថែមម្នាក់១គ្រាប់ទៀត ខណៈដែលកីឡាករចំណូលថ្មី ណីម៉ា (Neymar) ក៏បានបង្ហាញខ្លូនឲ្យក្លិបដែរ ប៉ុន្តែស្ថិត​ជា​កីឡាករបម្រុង។

នៅវគ្គទី១ បាសេឡូណា បំបាក់ឡេវែនតេ ៦គ្រាប់ ប៉ុន្តែនៅវគ្គទី២អាចរកបានតែ១គ្រាប់ប៉ុណ្ណោះ។ គ្រាប់​បាល់ទាំង​៧គ្រាប់ទាំងនោះកើតឡើងដោយ៖ សាន់ឆែស (នាទីទី៣), ម៉េស៊ី (១២), អាល់វែស (២៣), ផិតដ្រូ (២៦), ម៉េស៊ី (៤២), ស្ស៊ាវី (៤៥) និងគ្រាប់ទី៧ របស់ផិដ្រូ នៅនាទីទី៧៣។

ចំណែកឯក្រុមអធិរាជស រៀលម៉ាឌ្រីដវិញ យកឈ្នះក្រុម រៀលបាទីស (Real Betis) ទាំងប្រផុតប្រផើយដោយលទ្ធផល ២-១ នៅចុងម៉ោង ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកថ្មីដែរ ដែលជាអតីតគ្រូបង្វឹកក្រុម អេស៊ី មីឡាន (AC Milan), ឆែលស៊ី (Chelsea) និងក្រុម បារីស ហ្សិន ជឺម៉ិន (Paris St-Germain) លោក កាឡូ អេនសេឡូទី (Carlo Ancelotti)។

នាកីឡាដ្ឋានដ៏ធំ សាន់ទីអាហ្គូ បឺណាប៊ូ (Santiago Bernabéu) រៀលម៉ាឌ្រីដ ត្រូវបានក្រុមភ្ញៀវ ធ្វើការនាំមុខមុន នៅនាទី​ទី១៤ ដោយកីឡាករ ជឺច ម៉ូលីណា (Jorge Molina) ប៉ុន្តែខ្សែប្រយុទ្ធបារាំង ការីម បិនស៊ីម៉ា (Karim Benzema) បានរកគ្រាប់​តាមបានស្មើ ១-១ វិញ នៅនាទីទី២៦។

ការប្រកួតត្រូវអូសបន្លាយរហូតដល់ចុងម៉ោង នាទីទី៨៦ ទើបក្រុមម្ចាស់ផ្ទះអាចទម្លុះ​សំណាញ់​ទីក្រុម​រៀលបាទីស​បាន​សម្រេច ដោយថ្វីជើងកីឡាករវ័យក្មេងចំណូលថ្មី អ៊ីស្កូ (Isco)។ ដូច្នេះក្រុមយក្សរបស់អេស្ប៉ាញទាំង២ក្រុមនេះ អាចរក​បាន​៣ពិន្ទុដូចគ្នា ក្នុងសប្តាហ៏ទី១ ហើយពួកគេ នឹងប្រកួតសប្តាហ៏ទី២ នៅចុងសប្តាហ៏នេះជាបន្តទៀត៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...