លីវើភូល ត្រៀម​៣០​លាន​ផោន ដើម្បី​ទិញ​កីឡាករ​ប្រេស៊ីល វីលែន

ក្រុមហង្សក្រហម លីវើភូល (Liverpool) កំពុងតែត្រៀមខ្លួនប្រជែងយកឈ្នះក្រុម ទតិនហេម (Tottenham) និងក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្នុងការទិញខ្សែបម្រើអន្តរជាតិប្រេស៊ីល វីលែន (Willian) តម្លៃ ៣០លាន​ផោន។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហង្សក្រហម លីវើភូល (Liverpool) កំពុងតែត្រៀមខ្លួនប្រជែងយកឈ្នះក្រុម ទតិនហេម (Tottenham) និងក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក្នុងការទិញខ្សែបម្រើអន្តរជាតិប្រេស៊ីល វីលែន (Willian) តម្លៃ ៣០លាន​ផោន។


កីឡាករ វីលែន ខ្សែបម្រើអន្តរជាតិសញ្ជាតិប្រេស៊ីល។ (រូបថត Reuters)

ក្លិបលីវើភូល និងក្លិបទតិនហេម សុទ្ធតែបានចូលទៅចរចារជាមួយនឹងខ្សែបម្រើ វីលែន របស់ក្រុម អេនស្សី ម៉ាខាចកាឡា (Anzhi Makhachkala) ដូចគ្នា ប៉ុន្តែកីឡាករវ័យ២៥ឆ្នាំ ហាក់ដូចជាមានទំនោរចង់ផ្ទេរទៅកាន់កីឡាដ្ឋាន អេនហ្វៀល (Anfield) របស់ក្រុមហង្សក្រហមជាង។

បើលីវើភូល អាចទិញបានខ្សែបម្រើឆ្នើមពូកែញ៉ាក់រូបនេះ វីលែននឹងក្លាយជាកីឡាករថ្លៃជាងគេបំផុតលំដាប់ទី២ នៅក្នុង​ប្រវត្តិសាស្ត្រក្លិប ហើយគាត់នឹងក្លាយជាការទិញដ៏ធំបំផុត នៅក្នុងសករាជ គ្រូបង្វឹកលោក ប្រេដិន រ៉ដចឺស (Brendan Rodgers)។

ទោះជាយ៉ាងណា លីវើភូលនៅមានគូរប្រជែងដ៏ធំមួយទៀត ខណៈដែលលឺដំណឹងថា ក្លិបបីសាចក្រហម ក៏មានចាប់​អារម្មណ៏ខ្សែបម្រើរូបនេះដែរ។ ហើយបើម៉ែនញូ អាចបញ្ចេញតំលៃដេញថ្លៃដែរនោះ លីវើភូលអាចនឹងបាត់ឱកាស ព្រោះ​តែកីឡាករតែងតែជ្រើសរើសយកក្រុម មានកៅអីទៅលេង ឆែមពានលីក (Champions League)។

វីលែន ទើបតែផ្ទេរពីក្រុម ស្សាកតា ដូណែស (Shakhtar Donetsk) ទៅកាន់ក្រុមអេនស្សី កាលពីខែមករាកន្លងទៅ ប៉ុន្តែក្លិប​របស់រុស្សីមួយនេះ កំពុងតែត្រៀមលក់កីឡាករដែលមានតម្លៃខ្លួនថ្លៃៗចេញវិញ ដោយសារតែម្ចាស់ក្លិប លោកមហាសេដ្ឋី ស៊ីឡេមែន ឃឺរីម៉ូវ (Suleiman Kerimov) កំពុងតែជួបវិបត្តិផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។

រីឯក្រុមលីវើភូល ក៏កំពុងតែស្រែកឃ្លានក្នុងការពង្រឹងតំបន់ប្រយុទ្ធបន្ថែមទៀតដែរ បន្ទាប់ពីបាត់បង់កីឡាករ​គោលដៅ​ធំៗ​មួយចំនួនដូចជា ហិនរិក ម៉ាកឃីតាយ៉ាន់ (Henrikh Mkhitaryan) ទៅចូលរួមជាមួយក្រុម បូរ៉ាស្សៀ ដតម័ន (Borussia Dortmund) និងខ្សែប្រយុទ្ធ ឌីហ្គូ កូស្តា (Diego Costa) ទើបតែបន្តកិច្ចសន្យាថ្មី ជាមួយក្រុម អាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) ទៀតជាដើម។

កាលពីពេលថ្មីៗនេះ វីលែនបានប្រាប់ដល់សារពត៌មាន អ៊ីអេសភីអ៊ិន (ESPN) របស់ប្រេស៊ីលថា៖ «គាត់ (ម្ចាស់ក្លិប) បាន​និយាយច្បាស់ហើយថា បើមានក្រុមណាដាក់តម្លៃសមរម្យមកដល់ គាត់នឹងលក់ខ្ញុំចេញ។»

គាត់បានបន្ថែមថា៖ «ពេលនេះ ខ្ញុំកំពុងតែរងចាំការដេញថ្លៃថ្មីមកដល់នៅថ្ងៃបន្ទាប់ មកពីក្លិប២ ឬ៣ ដូចជាក្លិបលីវើភូល​ជាដើម។ បើពិតជាក្លិបលីវើភូលពិតមែន ពិតជាក្លិបដ៏អស្ចារ្យ។ ខ្ញុំសង្ឃឹមថានឹងដូចនោះ ហើយខ្ញុំនឹងរងចាំសម្រាប់ការផ្ទេរ​ដ៏ល្អបំផុត៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...