ស៊ីធីអេច ទិញ​សិទ្ធ​ផ្តាច់​មុខ ​ផ្សាយ​បន្ត​ផ្ទាល់​បាល់​ទាត់​ព្រីមែលីក​៣​រដូវ​កាល

ក្រុមហ៊ុនទូរទស្សន៏ខ្សែកាបដ៏ធំរបស់ថៃ (Cable Thai Holdings) ឬហៅកាត់ថា «ស៊ីធីអេច» (CTH) បានទិញសិទ្ធផ្តាច់ ក្នុង​ការផ្សាយបន្តផ្ទាល់បាល់ទាត់លីកកំពូលរបស់អង់គ្លេស ព្រីមែលីក (Premier League) ក្នុងកិច្ចសន្យា ៣រដូវកាល ចាប់​ពី​រដូវកាល ២០១៣-២០១៤ ដល់រដូវកាល ២០១ ៥-២០១៦។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនទូរទស្សន៏ខ្សែកាបដ៏ធំរបស់ថៃ (Cable Thai Holdings) ឬហៅកាត់ថា «ស៊ីធីអេច» (CTH) បានទិញសិទ្ធផ្តាច់ ក្នុង​ការផ្សាយបន្តផ្ទាល់បាល់ទាត់លីកកំពូលរបស់អង់គ្លេស ព្រីមែលីក (Premier League) ក្នុងកិច្ចសន្យា ៣រដូវកាល ចាប់​ពី​រដូវកាល ២០១៣-២០១៤ ដល់រដូវកាល ២០១ ៥-២០១៦។


ពិធីប្រកាសផ្លាកសញ្ញាក្រុមហ៊ុនថ្មី របស់ស៊ីធីអេច ថៃ។ (រូបថត ក្រុមហ៊ុន)

ស៊ីធីអេច មានជាង៣០០ប៉ុស្តិ៏ ហើយក្រុមហ៊ុនមាន២សេវាកម្ម មានខ្សែកាបអ៊ុបទិក នឹងសេវាកម្មអ៊ីនថើណែត។ កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុនដ៏ធំសម្បើមមួយនេះ បានទិញសិទ្ធផ្សាយបាល់ទាត់អង់គ្លេស ដែលយើងហៅកាត់ថា «អ៊ីភីអិល» (EPL) សម្រាប់ ៣ប្រទេសនៅអាស៊ីអាគ្នេយ៏ ដែលមានប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ប៉ុស្ត៏ដែលធ្លាប់ផ្សាយបាល់ទាត់អង់គ្លេសព្រីមែលីកកន្លងមកដូចជា ទ្រូវីសិន (True Visions) គ្រប់ប៉ុស្ត៏​ទាំងអស់ និង ហ្វក់ស្ពត (FOX Sport) បានបាត់បង់សិទ្ធផ្សាយអស់ហើយ ហើយពួកគេប្តូរទៅផ្សាយបាល់ទាត់អ៊ីតាលី និងអេស្ប៉ាញវិញ។

ទោះជាយ៉ាងណា នេះជាបញ្ហាដ៏ធំមួយសម្រាប់អ្នកពេញនិយមក្រុមបាល់ទាត់អង់គ្លេស ភាគច្រើនដូចជា​ប្រជាជនកម្ពុជា​យើង ខណៈដែលរដូវកាលថ្មីនឹងចាប់ផ្តើមនៅចុងសប្តាហ៏នេះ នៅតែពុំទាន់ឃើញមានបុស្តិ៏ណា ដែលអាចមើល​ការ​ប្រកួត​ទាំងនោះបាន។

ប៉ុន្តែបើតាមនាយកក្រុមហ៊ុនរបស់ស៊ីធីអេច លោក វីឆៃ ថុងតាង (Wichai Thongtang) គាត់បានលើកឡើងថា ក្រុមហ៊ុន​របស់លោក បានធ្វើការចរចាគ្នារួចអស់ជាយូរណាស់មកហើយ ជាមួយនឹងក្រុមហ៊ុនទូរទស្សន៏ខ្សែកាបនាំមុខគេ នៅកម្ពុជា និងនៅប្រទេសឡាវ ក្នុងការផ្តល់សិទ្ធឲ្យផ្សាយបន្តផ្ទាល់ ក្នុងការប្រកួតទាំង ៣៨០ប្រកួត។

លោកថុងតាង បាននិយាយថា៖ «ការចរចាគ្នា យើងបានបញ្ចប់រួចរាល់អស់ហើយ តាំងពីខែមករាមកម្លេះ។ យើងមាន​ជម្រើស២យ៉ាង សម្រាប់ផ្តល់ជូនដល់ប្រទេសជិតខាងរបស់យើង ក្នុងនោះជម្រើសទី១ គ្រាន់តែទិញសិទ្ធ​ផ្សាយបន្ត​បាល់​ទាត់អង់គ្លេសតែប៉ុណ្ណោះ និងជម្រើសទី២ ទិញសិទ្ធផ្សាយហើយ ហើយថែមទាំងដំឡើងណែតវើកអ៊ុបទិក (fibre-optic network installation) ទៀត។»

ដូច្នេះការផ្សាយបន្តផ្ទាល់បាល់ទាត់អង់គ្លេស ដែលមានក្រុមខ្លាំងដូចជា ម៉ែនញូ (Man United), ឆែលស៊ី (Chelsea), ម៉ែន ស៊ីធី (Man City), អាសឺណល (Arsenal) និងលីវើភូល (Liverpool) នៅប្រទេសកម្ពុជារបស់យើង ពុំទាន់មានស្ថានីយ៍​ទូរទស្សន៍ណាផ្សាយនៅឡើយទេ រហូតមកដល់ពេលនេះ។ ប៉ុន្តែទោះជាយ៉ាងណា យើងនឹងអាចទទួល​បានប៉ុស្តិ៏ថ្មីរបស់​ក្រុមហ៊ុនស៊ីធីអេច ក្នុងពេលឆាប់ៗខាងមុខ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...